សត្វលាមួយក្បាលត្រូវគេបញ្ចូលឈ្មោះជាបេក្ខភាពសម្រាប់ការបោះឆ្នោតចៅហ្វាយក្រុងVarna នៃប្រទេសប៊ុលហ្គារី។ លាឈ្មោះ Marko ត្រូវជ្រើសរើជាបេក្ខភាពមកពីគណបក្សនយោបាយប៊ុលហ្គារីថ្មីដើម្បីជាតំណាងរបស់ខ្លួនសម្រាប់ការបោះឆ្នោតនាថ្ងៃទី២៣ តុលា។
វាត្រូវបានអ្នកសារព័ត៌មានចេញផ្សាយថា គណបក្សបានមើលឃើញថា លា Marko គឺជាអ្នកដែលនឹងមកផ្លាស់ប្តូរចៅហ្វាយក្រុងនាពេលបច្ចុប្បន្ន Kiril Yordanov ដែលត្រូវគេជឿថា មិនបានបំពេញការងារល្អសម្រាប់ទីក្រុងរបស់គាត់ឡើយ។
លោក Angel Dyankov មកពីគណបក្សប៊ុលហ្គារីថ្មីនិយាយថា «ខុសពីបេក្ខភាពតំណែងអភិបាលក្រុងដទៃ និងអ្នកនយោបាយ សត្វលា Marko មានចរិតនឹងធឹង មិនដែលលួច មិនដែលនិយាយកុហក និងធ្វើការងារបានល្អ»។
ជីវិតសត្វលា Marko ទទួលរងការលំបាកពីព្រោះតំបន់បៃតងក្នុងទីក្រុងមាត់សមុទ្រប្រទេសប៊ុលហ្គារីមួយនេះបានបាត់ស្រមោល។ មានតែប្រជាជនក្នុងទីក្រុង Varnaទេ ជាអ្នកសម្រេចថាតើបេក្ខភាពមួយណាសក្តិសមសម្រាប់តំណែងចៅហ្វាយក្រុង៕
ចែករំលែកព័តមាននេះ