ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងវ៉ូនី​អាកគី​​ឈានចូល​វគ្គ១/៤​ផ្តាច់ព្រ័ត្រ​ប្រកួតតឺន្នីស​ China Open ​នៅ​​ចិន​

13 ឆ្នាំ មុន

កីឡាការិនី​ដាណឺម៉ាក​កា​រ៉ូលីន វ៉ូ​នីអាកគី​​កំពុង​ខិត​ចូល​កាន់​តែ​ជិត​ពាន​ជើង​ឯក​តឺន្នីស​កម្ម​វិធី​ China Openជា​ថ្មី​ម្តង​ទៀត​​បន្ទាប់​ពី​នាង​បាន​យក​ឈ្នះ​កីឡាការិនី​ជើង​ខ្លាំង​អេស្តូ​នី​កាអ៊ីយ៉ា​ កាណេពី​​ក្នុង​ជុំ​ទី​៣កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៦​ខែ​តុលា​កន្លង​មក​នេះ​។

កីឡាការិនី​ដាណឺម៉ាក​កា​រ៉ូលីន វ៉ូ​នីអាកគី​​កំពុង​ខិត​ចូល​កាន់​តែ​ជិត​ពាន​ជើង​ឯក​តឺន្នីស​កម្ម​វិធី​ China Openជា​ថ្មី​ម្តង​ទៀត​​បន្ទាប់​ពី​នាង​បាន​យក​ឈ្នះ​កីឡាការិនី​ជើង​ខ្លាំង​អេស្តូ​នី​កាអ៊ីយ៉ា​ កាណេពី​​ក្នុង​ជុំ​ទី​៣កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៦​ខែ​តុលា​កន្លង​មក​នេះ​។

នៅ​លើ​ទី​លាន​ប្រកួត​ឈ្មោះ​មជ្ឈមណ្ឌល​កីឡា​តឺន្នីស​ជាតិ​ស្ថិត​ក្នុង​ទី​ក្រុង​ប៉េកាំ​ង​របស់​ប្រទេស​ចិន​ នាង​វ៉ូ​នី​អាកគី​បាន​បំ​បាក់​នាង​កាណេពី​​ក្នុង​លទ្ធផល​៦-៣​និង៧-​៦​ឈាន​ចូល​ទៅ​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​ជា​បន្ត​ទៀត​។ នេះ​អាច​និយាយ​បាន​ថា ជា​ការ​សង​សឹក​ចំពោះ​ការ​បរាជ័យ​របស់​ខ្លួន​ក្រោម​ថ្វីដៃ​នាង​កាណេពី​នៅ​ប្រទេស​ជប៉ុន​។ ​កីឡាការិនី​វ័យក្មេង​​​រូបនេះ​បាននិយាយ​ថា​៖«ខ្ញុំ​បាន​ដឹង​ជា​មុន​រួច​ហើយ​ថា ការ​ប្រកួត​នេះ​គឺ​ពិត​ជា​ស្វិត​ស្វាញ​និង​តឹង​តែង​ខ្លាំង។ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​យក​ឈ្នះ​ការ​ប្រកួត​នេះ​ជា​ពិសេស​គឺ​អាច​សង​សឹក​បាន»​។ កីឡាការិ​នី​លំ​ដា​ប់​ទី​១​ពិភពលោក​រូបនេះ​​នៅ​វគ្គ​បន្ទាប់​នឹង​ជួបប្រកួត​ជា​មួយ​កីឡាការិនី​អ៊ីតាលី​ហ្វ្លាវៀ ប៉េនី​តា​ដែល​បាន​យក​ឈ្នះ​កីឡាការិនី​ស្លូ​វ៉ា​គី​ដូមីនី​កា ស៊ី​ប៊ុល​កូ​វ៉ា​ក្នុង​លទ្ធ​ផល​​​៦-១,៤-៦​និង​៦-៤។

​នាង​វិច​តូ​រី​យ៉ា អា​ហ្សា​រិន​កា​បាន​ដក​ខ្លួន​ពាក់​កណ្តាល​ការ​ប្រកួត​បន្ទាប់​ពី​បាន​របួស​ប្រអប់​ជើង​ឆ្វេង​។ ការ​ដក​ខ្លួន​របស់​នាង​បាន​ធ្វើ​ឲ្យ​កីឡាការិនី​រុស្ស៊ី​អាណា​ស្តា​ស៊ី ប៉ាវលូ​ឆិនកូ​វ៉ា​ឡើង​ទៅ​វគ្គ​បន្ទាប់​ដោយ​មិន​បាច់​ប្រឹង​។ នាង​អា​ហ្សា​រិន​កា​បាន​បញ្ជាក់​ថា របួស​ជើង​នេះ​បាន​រំ​ខាន​នាង​តាំង​ពី​នៅ​ប្រទេស​ជប៉ុន​មក​ម៉្លេះ​។ នាង​បាន​បន្ថែម​ថា​៖«ខ្ញុំ​មិន​ដឹង​ពិត​ប្រាកដ​ថា ពេល​ណា​ទើប​វា​ជា​សះ​ស្បើយ​នោះ​ទេ​។ ​ទោះ​ជា​យ៉ាង​ណាក្តី​ ខ្ញុំ​នឹង​ពិគ្រោះ​យោ​បល់​គ្នា​ជា​មួយ​វេជ្ជ​បណ្ឌិត​»។ នៅ​វគ្គ​បន្ទាប់​នាង​ប៉ាវ​លូ​ឆិន​កូ​វ៉ា​នឹង​ជួប​ប្រកួត​ជា​មួយ​កីឡាការិនី​អាល្លឺម៉ង់​អង់​ឌ្រា ប៉េតកូ​វិច​។

ក្នុងពេ​ល​ដំណាល​គ្នា​នេះ​ដែរ កីឡាការិនី​​ប៉ូ​ឡូញ​អា​នីយេស្កា រែដ​វ៉ាន់​ស្កា​បាន​បញ្ចប់​នូវ​ក្តី​សង្ឃឹម​របស់​កីឡាការិនី​ Sofia Arvidsson​ដោយ​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល​៦-៤និង​៦-២។ នៅ​វគ្គ​បន្ទាប់​នាង​នឹង​ជួបប្រកួត​ជា​មួយ​នាង​អាណា អ៊ី​វ៉ា​ណូ​វិច​។

​ចំណែក​លទ្ធផល​នៃ​ការ​ប្រកួត​ឯកត្ត​ជន​ផ្នែក​បុរសវិញ កីឡាករ​បារាំង​ហ្សូ​វីល​ហ្វ្រ៊ី សុង​ហ្គា​បាន​ឈាន​ចូល​ដល់​វគ្គ​១/៤ផ្តាច់​ព្រ័ត្រ​ផងដែរ​បន្ទាប់​ពី​បាន​យក​ឈ្នះ​គូ​ប្រកួត​ដ៏​ស្វិត​ស្វាញ​របស់​ខ្លួន​កីឡាករ​ចិន ​Zheng Zeក្នុង​លទ្ធផល​៦-៣​និង​៦-៤។ នៅ​វគ្គ​បន្ទាប់​គេ​នឹង​ជួប​ប្រ​កួត​ជា​មួយ​កីឡាករ​អេស្ប៉ាញ​ចូ​អាន កាឡូស​ហ្វឺរេរ៉ូ​ដែល​បាន​យក​ឈ្នះ​កីឡាករ ​Marcel Granollersក្នុង​លទ្ធផល​៦-៤​និង​៦-៤ ។ និយាយ​ពី​ការ​ជួប​ជា​មួយ​កីឡាករ​សុង​ហ្គា ហ្វឺរេរ៉ូ​បាន​បញ្ជាក់​ថា​៖«ខ្ញុំ​គិត​ថា គាត់​ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់​។ គេ​មាន​រាង​កាយ​មាំ​មួន​ ហើយ​លេង​បាន​ល្អ​ស្ទើ​រ​គ្រប់​ទី​លាន​ប្រកួត ​៕