ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ឈើ​​ប្រណីត​​ និងឈើ​​​អារ​បាន​​ជាង​​៨ម៉ែត្រគូប និង​​​ដក​ហូត​​សាច់ឈ្លូស​​១១​គីឡូក្រាម

14 ឆ្នាំ មុន

​ខេត្តក្រចេះ​​​​​ ៖ ​​រយៈ​ពេល​​មួយថ្ងៃ ​នា​យ​​​​​​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​ក្រចេះ ​បាន​ធ្វើការ​​​​បង្ក្រាប​​​បទ​ល្មើស​ព្រៃ​ឈើ​​ និងដក​ហូត​​បានឈើប្រណីត ​​ឈើអារ​​បាន​ចំនួន​​ជាង​​​​​​៨​ម៉ែត្រគូប ​​និង​សាច់​សត្វ​ព្រៃ​​​ជាង​១០​គីឡូ​ក្រាម ​​នៅតាមផ្លូវ​ជាតិលេខ​​​៧ និង​ក្នុងព្រៃ​​​នៃ​បណ្តា​​ស្រុក​ចំនួន​​​​២ ក្នុង​ដែនសមត្ថ​កិច្ច​​​​ព្រៃឈើ​​​ក្រចេះ​។​

ខេត្តក្រចេះ​​​​​ ៖ ​​រយៈ​ពេល​​មួយថ្ងៃ ​នា​យ​​​​​​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​ក្រចេះ ​បាន​ធ្វើការ​​​​បង្ក្រាប​​​បទ​ល្មើស​ព្រៃ​ឈើ​​ និងដក​ហូត​​បានឈើប្រណីត ​​ឈើអារ​​បាន​ចំនួន​​ជាង​​​​​​៨​ម៉ែត្រគូប ​​និង​សាច់​សត្វ​ព្រៃ​​​ជាង​១០​គីឡូ​ក្រាម ​​នៅតាមផ្លូវ​ជាតិលេខ​​​៧ និង​ក្នុងព្រៃ​​​នៃ​បណ្តា​​ស្រុក​ចំនួន​​​​២ ក្នុង​ដែនសមត្ថ​កិច្ច​​​​ព្រៃឈើ​​​ក្រចេះ​។

មន្ត្រីរដ្ឋបាល​​ព្រៃឈើ​​​ក្រចេះ ​បាន​និយាយ​​​ឱ្យ​​ដ​ឹង​ថា ​​​ពេញ​មួយថ្ងៃទី​​​៦ តុលា យុទ្ធនាការ​​របស់​មន្ត្រីជំនាញ​​សហការជាមួយនឹងកង​កម្លាំង​​​ប្រដាប់​អាវុធ​​ប៉ូលិស និង​យោធា ​​​​បានចុះ​​បង្ក្រាប​បទ ​ល្មើស​ព្រៃឈើ​​​​គ្រប់​​ច្រក​ល្ហក​​ទូទាំង​​ខេត្ត​​ និង​នៅ​លើ​ផ្លូវជាតិ​លេខ​​​​៧ ​​​​ស្រុក​សំបូរ និងស្រុកចិត្របុរី ​។ ​ក្នុង​នោះ​​ដែរ ក៏​​ចាប់​​ឃាត់​​បាន​​ឈើប្រណីត​ និងឈើ​អារ​​​​មាន​ចំនួន​ជាង​​​៨ម៉ែត្រគូប ​​​​​ជា​មួយ​នឹង​​​​រថ​យន្ត​ដឹក​​​ឈើ​ម៉ាក​​ទួរីស​​​​១គ្រឿង និង​ម៉ូតូដឹក​​​សាច់​សត្វ​​​​​ព្រៃ​​​១​គ្រឿង ​​​ឆែកឆេរ​​​រកឃើញ​​​សាច់​​សត្វ​​​ឈ្លូស​​​ស្រស់​ចំនួន​​​១១​គីឡូក្រាម​។

លោក​ព្រាប​ សុធារ៉ា នាយផ្នែក​រដ្ឋបាល​ព្រៃ​ឈើក្រចេះ ​​​​ឱ្យ​​ដឹង​​​​នៅ​​ព្រឹកថ្ងៃទី​​​​​៧ តុលា ​នេះ ថា សព្វថ្ងៃ​​​នេះ ទោះបី​​ជាក្រុមឈ្មួញ​​​​លួច​ធ្វើ​​សកម្ម​ភាព​​ដឹកជញ្ជូន​ឈើ​ ​ដោយ​បាន​ប្រើប្រាស់​​រូប​ភាព​គ្រប់​​​​​ប្រភេទ​ដើម្បី​​​​​បន្លំ​ភ្នែក​​​​​​សមត្ថ​កិច្ច​​យ៉ាង​ណា​ក៏ដោយ ​​​ក៏​កម្លាំង​​មន្ត្រីជំនាញ​បាន​សហ​ការ​ជាមួយ​កង​កម្លាំង​​​​ប្រដាប់អាវុធ​​​​គ្រប់​លំដាប់ថ្នាក់​ គឺនៅ​​តែ ខិតខំ​​ធ្វើ​ការ​ស្រាវជ្រាវ​​ប្រមូលបាន​​ព័ត៌​មាន​​ និង​ចាប់រឹបអូស​​​បានជា​បន្ត​បន្ទាប់​ផងដែរ​។​
ទោះបីជាយ៉ាងណា ​សមត្ថកិច្ច​មិន​​​បាន​បញ្ជាក់​​ប្រាប់អំពី​អត្តសញ្ញាណ​​របស់​ម្ចាស់​​ឈើ​​​​ខាងលើ​នៅឡើយទេ​ ៕