ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀត​ណាម​នឹង​​ផ្តល់​រង្វាន់​​លើក​ទឹក​​ចិត្ត​ដល់​កីឡា​ករ​​បាល់​ទាត់​1​ លាន​ដុល្លារ​​បើ​ក្លាយ​ជា​​ជើង​ឯក​​ក្នុង​ការ​​ប្រកួត​​ស៊ី​ហ្គេម​​2011

13 ឆ្នាំ មុន

ទី​ភ្នាក់​ងារព័ត៌​មាន​​តឿយ​ជែ​របស់​វៀត​ណាម​ផ្សាយ​ឱ្យ​ដឹង​ថា ក្រុម​បាល់​ទាត់​ជ​ម្រើស​ជាតិ​វៀត​ណាម​អាយុ​ក្រោម​២៣​ឆ្នាំ​នឹង​បាន​ទទួល​រង្វាន់​លើក​ទឹក​ចិត្ត​ចំនួន​១លាន​ដុល្លារ​ ប្រសិន​បើ​ពួក​គេ​អាច​ដណ្តើម​យក​ជើង​ឯក​ក្នុង​ការ​ប្រកួត​បាល់​ទាត់​ស៊ី​ហ្គេមលើក​ទី​២៦​ ដែល​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។

លោក​វ៉ាង ដួន​អេង រដ្ឋ​មន្ត្រី​ក្រសួង​វប្ប​ធម៌​ កីឡា និង​ទេស​ចរណ៍​បានទៅ​សួរ​សុខ​ទុក្ខ​កីឡា​ករ​បាល់​ទាត់​ដែល​កំពុង​ស្ថិត​នៅ​ជំរំ​ហ្វឹក​ហ្វឺន​ក្នុង​មជ្ឈ​មណ្ឌល​ហ្វឹក​ហ្វឺន​របស់​ក្លឹប​វ៉ាង​អេង សា​ឡាយ​ ។ ​លោក​វ៉ាន់ វៀន​ឌឹក ប្រធាន​ក្លឹប​វ៉ាង​អេង​សាឡាយ​បាន​សន្យា​ថា នឹង​ប្រគល់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ចំនួន​៥០០.០០០​ដុល្លារ​ ប្រសិន​បើ​ក្រុម​ជម្រើស​ជាតិ​បាល់​ទាត់​ដណ្តើម​​បាន​មេដាយ​មាស​ក្នុង​ការ​ប្រកួត​នៅ​ក្រុង​ហ្សា​ការតា​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​។

ចំណែក​លោក​ឡេ​ ហុង​ដុង ប្រធាន​ធនា​គារ​សម្រាប់​នាំ​ចេញ​ និង​នាំ​ចូល​ក៏​សន្យា​ថា នឹង​ប្រគល់​ប្រាក់​ចំនួន​៥០០.០០០​ដុល្លារ​ដល់​ក្រុម​ជម្រើស​ជាតិ​ដែល​ឈ្នះ​ក្នុង​ជុំ​ផ្តាច់​ព្រ័ត្រ​។
សរុប​ការ​សន្យា​នោះ​គឺ​ទឹក​ប្រាក់ នឹង​មាន​ចំនួន​១​លាន​ដុល្លារ​ជា​រង្វាន់​ដ៏​ខ្ពស់​បំផុត​សម្រាប់​គាំ​ទ្រ​ក្រុម​ជម្រើស​ជាតិ​វៀត​ណាម​ក្នុង​ការ​ប្រកួត​ស៊ី​ហ្គេម​លើក​ទី​២៦ នៅ​ឥណ្ឌូ​ណេ​សីុ ៕