ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ប្រដាល់អា​មេរិករ៉យ​ ចូនរិះគន់​ប្រព័ន្ធឲ្យពិន្ទុ​របស់គណៈ​កម្មាធិការ​ប្រដាល់​សាកលថា​មានចន្លោះ​ប្រហោង​​រឿង​​ពុករលួយ

13 ឆ្នាំ មុន

រ៉យ​​ចូន​ដែល​ធ្លាប់​មាន​ប្រវត្តិ​មិន​សុខ​ចិត្ត​ចំពោះ​លទ្ធផល​ប្រកួត​របស់​ខ្លួន​កាលពី​ព្រឹត្តិការណ៍​​អូ​ឡាំពិក​ក្រុង​សេអ៊ូល​នា​ឆ្នាំ​១៩៨៨​បាន​រិះ​គន់​ដោយ​ឥត​សំ​ចៃ​មាត់​ទៅ​លើ​គណៈកម្មា​ធិការ​រៀប​ចំ​ការ​ប្រកួត​កីឡាប្រដាល់​សាកល​ពិភពលោក​(AIBA) ថា«​ទ្វារ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​​វា​ធំ​ទូ​លាយ​ពេក​»។

រ៉យ​​ចូន​ដែល​ធ្លាប់​មាន​ប្រវត្តិ​មិន​សុខ​ចិត្ត​ចំពោះ​លទ្ធផល​ប្រកួត​របស់​ខ្លួន​កាលពី​ព្រឹត្តិការណ៍​​អូ​ឡាំពិក​ក្រុង​សេអ៊ូល​នា​ឆ្នាំ​១៩៨៨​បាន​រិះ​គន់​ដោយ​ឥត​សំ​ចៃ​មាត់​ទៅ​លើ​គណៈកម្មា​ធិការ​រៀប​ចំ​ការ​ប្រកួត​កីឡាប្រដាល់​សាកល​ពិភពលោក​(AIBA) ថា«​ទ្វារ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​​វា​ធំ​ទូ​លាយ​ពេក​»។

រ៉យ ចូន​ដែល​គេ​ចាត់​ទុក​ថា​ជា​ផ្ការីក​គ្រប់​រដូវ​សម្រាប់​វិស័យ​កីឡាប្រដាល់​បាននិយាយ​ថា​៖«ពួក​គេ​បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​ដាក់​ពិន្ទុ​រញ៉េរញ៉ៃ​និង​កាន់​តែ​អា​ក្រក់​ឡើង​ៗ​។ នេះ​ក៏​ព្រោះ​តែ​ប្រព័ន្ធ​ឲ្យ​ពិន្ទុ​នេះ​មិន​អាច​យក​មក​កាត់​ក្តី​ការ​ប្រកួត​មួយ​ឲ្យ​សុ​ក្រឹត​បាន​ទេ​។ មាន​តែ​មនុស្ស​៣នាក់​ព្រម​ព្រៀង​គ្នា​ដាក់​ពិន្ទុ​។ វា​មាន​ចន្លោះ​ប្រហោង​ច្រើន​។ អ្វី​ដែល​មនុស្ស​ទាំង​នេះ​និយាយ​គឺ​ថា «ខ្ញុំ​មើល​មិន​ឃើញ​»ឬក៏​«ខ្ញុំ​មិន​ច្បាស់​ដែរ​»។

AIBAបាន​ទទួល​រង​ការ​ចោទ​ប្រកាន់​ជាច្រើន​នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ការរៀប​ចំ​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ពិភពលោក​World Championships​នៅ​​ក្រុង​បាគូ​ប្រទេស​អា​សែ​បៃហ្សង់​។មាន​ការ​អះ​​​អាង​​ពី​ការ​ទទួល​យក​ប្រាក់​សំណូក​ប្រមាណ​ជា​៩លាន​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​ផ្តល់​ឱកាស​ឲ្យ​កីឡាករ​២​រូប​របស់​ប្រទេស​ម្ចាស់​ផ្ទះ​បាន​ទៅ​ចូល​រួម​អូឡាំពិក​ឆ្នាំ​ក្រោយ​។
ការ​ចោទ​ប្រកាន់​ទាំង​នេះ​ត្រូវ​បាន​AIBA​បដិសេធ​ចោល​និង​បាន​និយាយ​ថា​ជា​រឿង​គួរ​ឲ្យ​ចង់​សើច​។ ថ្លែ​ង​ប្រាប់​គេ​ហទំ​ព័រ​Boxing Newsរ៉យ ចូន​បញ្ជាក់​ថា​៖«បញ្ហា​របស់​ខ្ញុំ​គឺ​ថា​ អ្នក​បាន​ប្រ​ព្រឹត្ត​នូវ​អំពើ​ចោរ​លួច​មួយ​ដែល​បាន​ថត​ជាប់​កាសែត​កាល​ពី​២៣ឆ្នាំ​មុន ​ប៉ុន្តែ​អ្នក​នៅ​មិន​ទាន់​បាន​កែ​ប្រែ​ការ​សម្រេចចិត្ត​ខុស​នា​ពេល​នោះ​ទេ​។ ដូច្នេះ​អ្នក​មិន​អាច​និយាយ​ថា មិន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នោះ​ទេ​»។

រ៉យ ចូន​បច្ចុប្បន្ន​មាន​អាយុ​៤២ឆ្នាំ​ ​ធ្លាប់​ប្រកួត​បាន​៦២លើក​ ឈ្នះ​៥៤ចាញ់​៨ ធ្លាប់​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​បាន​ចំនួន​៤០លើក​។ ការ​ប្រកួត​៣លើក​ចុង​ក្រោយ​របស់​គេ​ចាប់​ពី​ឆ្នាំ​២០០៩ គឺ​សុទ្ធតែ​ចាញ់​ទាំង​អស់​។ ការ​ប្រកួត​ចុង​ក្រោយ​បង្អស់​និង​ថ្មី​បំ​ផុត​កាល​ពី​ថ្ងៃទី​២១ឧសភា​នៅ​ក្រុង​មូ​ស្គូ​ប្រទេស​រុស្ស៊ី​ គេ​ចាញ់​ដោយ​សន្លប់​ក្នុង​ទឹក​ទី​១០​ក្រោម​កណ្តាប់​កីឡាកររុស្ស៊ី​ដេនីស ឡេ​បេដេវ​៕