ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វា​អុក​ឡុក​នៅ​​ទីស្តី​ការ​គណៈ​​រដ្ឋ​មន្ត្រីថៃ

13 ឆ្នាំ មុន

កាលពី​ថ្ងៃ​ទី​៤ តុលា កន្លង​មក មាន​ស្វា​ពណ៌​ប្រផេះ​​មួយ​ក្បាល​​បង្ហាញ​ខ្លួន​នៅ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​រប​ស់​​ថៃ ខណៈ​​ពេល​កំពុង​មាន​ការ​ប្រជុំ។ ​ស្វា​ខាង​លើ​បាន​តោង​ចូល​ទៅ​ខាង​ក្រោយ​បន្ទប់​ប្រជុំ​​ ក្រោយ​មក​ក៏​បាន​​បង្ហាញ​ខ្លួន​បង្ក​នូវ​ភាព​ភ្ញាក់​ផ្អើល​ដល់​មន្ត្រី​ជាន់ខ្ពស់​នៅ​ទី​នោះ ។

ទាក់​ទិន​នឹង​ការ​បង្ហាញខ្លួនរ​បស់​ស្វា​១​ក្បាល​​ខាង​លើ ​​ដំបូងគេគិតថា ​ស្វា​មួយ​ក្បាល​នេះ អាច​រួច​​ចេញពី​សួន​សត្វ​​តុ​សិត ឬ​ទ្រុង​ដែល​ម្ចាស់​ចិញ្ចឹម។ បច្ចុ​ប្បន្ន​សមត្ថ​កិច្ច​នៅ​គណៈ​រដ្ឋ​មន្ត្រី​បាន​សហ​ការ​ជា​មួយ​បុគ្គ​លិក​សួន​សត្វ​តុសិត ​មក​ចាប់​សត្វ​ស្វា​នោះដាក់ទ្រុងវិញហើយ ៕