ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើងឯក​ទម្ងន់ធ្ងន់​ពិភពលោកម៉ាក ​ហេនរី​បំបាក់ចន​ ម៉ូរីសុន​ប្រកាស​ជួបជា​មួយយក្ស ​Big Show

13 ឆ្នាំ មុន

ម្ចាស់​ជើង​ឯក​ទម្ងន់​ធ្ងន់​ពិភពលោក​ម៉ាក ហេនរី​បាន​អង្រួន​សង្វៀន​កីឡាកាសរបស់​ស្ថា​ប័ន​RAWជា​ថ្មី​ទៀត​ បន្ទាប់​ពី​​កាល​ពី​រាត្រី​ថ្ងៃ​ចន្ទ​ត្រូវ​នឹង​ព្រឹក​ថ្ងៃ​អង្គា​រ​ទី​៤​តុលា​ម៉ោង​នៅ​កម្ពុ​ជា​គេ​បាន​ប្រើ​ស្នៀត​ The World’s Strongest Slam បំ​បាក់​អំនួត​របស់​អ្នក​កីឡាកាស​រលក​ក្រោយ​ចន ម៉ូ​រី​សុន​។

ម្ចាស់​ជើង​ឯក​ទម្ងន់​ធ្ងន់​ពិភពលោក​ម៉ាក ហេនរី​បាន​អង្រួន​សង្វៀន​កីឡាកាសរបស់​ស្ថា​ប័ន​RAWជា​ថ្មី​ទៀត​ បន្ទាប់​ពី​​កាល​ពី​រាត្រី​ថ្ងៃ​ចន្ទ​ត្រូវ​នឹង​ព្រឹក​ថ្ងៃ​អង្គា​រ​ទី​៤​តុលា​ម៉ោង​នៅ​កម្ពុ​ជា​គេ​បាន​ប្រើ​ស្នៀត​ The World’s Strongest Slam បំ​បាក់​អំនួត​របស់​អ្នក​កីឡាកាស​រលក​ក្រោយ​ចន ម៉ូ​រី​សុន​។ ការ​ប្រកួត​នេះ​​រៀប​ចំ​ធ្វើ​នៅ​ឯ​សង្វៀន​RAWស្ថិត​ក្នុង​ទី​ក្រុង​Lafayetteរដ្ឋ​ល្វ៊ីស​ស៊ី​ណា​សហរដ្ឋ​អាមេរិក​។

នៅ​ពេល​ការ​ប្រកួត​បាន​ចាប់​ផ្តើម​ភ្លាម​ ម៉ូ​រី​សុន​បាន​ស្ទុះ​ទៅ​រក​ម៉ាក ហេនរី​ ប៉ុន្តែ​​ទទួល​រង​១ដៃ​ដួល​ផ្ងា​រលើ​ក្តាររេញ​។ អាច​ចាត់​ទុក​ថា​ជា​ការ​សាក​ល្បង​កម្លាំង​គ្នា​លើក​ដំបូង​ ម៉ូ​រីសុន​មិន​ចុះ​ញ៉ម​ឡើយ​ដោយ​បាន​ធ្វើ​ឲ្យ​ហេនរី​ដួល​លុត​ជង្គង់​។​ បន្ទាប់​មក​កម្លាំង​ទាត់​ផ្កាប់​ចាន​របស់​គេ​បាន​បញ្ជូន​ឲ្យ​ហេនរី​ដេក​ដួល​​​លើ​ក្តាររេញ​។ ​ម៉ូ​រី​សុន​បាន​លោត​ទម្លាក់​ខ្លួន​លើ​ម៉ាក ហេនរី​បន្ថែមទៀត ប៉ុន្តែ​គឺ​ជា​ការ​ឥត​ប្រយោជន៍​ដ្បិត​ត្រូវ​ទទួល​រង​ការ​ធាក់​១ជើង​ស្តាំ​ចំ​ផ្ទៃ​មុខ។

​ទម្ងន់​ជើង​របស់​ម៉ាក​ ហេនរី​នី​ពេល​នេះ​ហាក់​ដូចជា​ទម្ងន់​ភ្នំ​រាប់​ពាន់​តោន​សង្កត់​លើ​ម៉ូ​រី​សុន​ហើយ​ការ​ប្រកួត​ក៏​ដល់​ទី​បញ្ចប់​ផង​ដែរ​ ខណៈ​ម៉ូ​រី​សុន​រង​ការ​ឈឺ​ចាប់​ជា​ខ្លាំង​ព្រម​ចុះ​ចាញ់​ការ​ប្រកួត​។ ​ម៉ាក ហេនរី​ចូល​ទៅ​សង្កត់​ម៉ូ​រីសុន​ឲ្យ​អាជ្ញា​កណ្តាល​រាប់​ដល់​៣​​ដើម្បី​យក​ឈ្នះ​ការ​ប្រកួត​ជា​ស្ថាពរ​។ បន្ទាប់​ពី​ដណ្តើ​ម​បាន​ជ័យជម្នះ​ ម៉ាក ហេនរី​បាន​ផ្តល់​មេរៀន​បន្ថែម​ទៀត​ឲ្យ​ម៉ូ​រី​សុន​និង​បាន​ប្រកាស​ណាត់​ជួប​ជា​មួយ​យក្ស Big Show​ដើម្បី​សង​សឹក​។

ជា​រឿយៗ​វា​មិន​មែន​ជា​រឿង​វៃឆ្លាត​នោះ​ទេ​ដែល​ទៅ​ណាត់​ជួបប្រកួត​ជា​មួយ​គូ​ប្រកួត​ដែល​មាន​មាឌធំ​ជាង​ខ្លួន​នោះ​។ ប៉ុន្តែ​សម្រាប់​ម៉ាក ហេនរី​អាច​និយាយ​បាន​ថា​ជា​មនុស្ស​លោភលន់​ម្នាក់​។ ម៉ាក​ ហេនរី​អាច​ប្រហែល​ជានៅ​គុំ​ក្នុង​ចិត្ត​ព្រោះ​ដែល​កាល​ពី​ខែ​កក្ក​ដា​កន្លង​មក រូប​គេ​បាន​រង​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​ដោយ​ការ​បាក់​ឆ្អឹង​ស្មង​ជើង​ ពោល​គឺ​បន្ទាប់​ពី​យក្ស Big Showវាយ​នឹង​កៅ​អី​ដែក​។ តើ​នឹង​មាន​អ្វី​កើត​ឡើង​ប្រ​សិន​ជាគូ​សងសឹក​ទាំង​២នេះ​ជួប​គ្នា​នៅ​ពេល​ក្រោយ​។

ចំណែក​ការ​ប្រកួត​ជា​ក្រុម​ ចន​ស៊ី​ណា​ ស៊ីអឹម​ផាំង​ ស៊ី​មើស​និង​ជើង​ឯក​ Tag Team Championsអ៊ែរ ប៊ូម​និង​ម៉ា​សុន រី​យ៉ាន​បាន​យក​ឈ្នះ​អាល់បឺតូ ឌែល​រី​យ៉ូម្ចាស់​ជើង​ឯក​WWE Championសហការ​ជា​មួយ​គ្រី​ស្ទាន ខូតឌី រ៉ូដ​(​ម្ចាស់​ជើង​ឯក​អន្តរទ្វីប​)ដូល ហ្ស៊ីក​គ្ល័រ​(​ម្ចាស់​ជើង​ឯក​សហរដ្ឋ​អាមេរិក​)​ព្រម​ទាំង​ជែ​ក ស្វែក​ហ្គ័រ​និង​ដេវីដ អូ​ទុន​ហ្គា​។ ការ​ប្រកួត​រវាង​ក្រុម​ទាំង​២នេះ​សម្រេចជ័យ​ចម្នះ​ចុង​ក្រោយ​បន្ទាប់​ពី​ស៊ី​មើស​យក​ឈ្នះ​ដូល ហ្ស៊ីក​គ្ល័រ ៕