ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌី​យេ​ហ្គោ ហ្វ័រ​ឡាន ​ទទួល​រង្វាន់​​កិត្តិ​យស​​ជា​ជន​​បរ​ទេស​​បង្កើត​កេរ្តិ៍​​​ឈ្មោះ​ឱ្យ​​​អេ​ស្ប៉ាញ​

13 ឆ្នាំ មុន

កី​ឡា​ករ​ឌី​យេ​ហ្គោ ហ្វ័រ​ឡាន ខ្សែ​ប្រ​យុទ្ធ​ក្រុម​ជម្រើស​​ជាតិ​អ៊ុយ​រូ​ហ្គាយ របស់​ក្លឹប Inter Milan ​ទទួល​រង្វាន់​​​កិត្តិ​យស​ជា​ជន​បរ​ទេស​ ដែល​បង្កើត​​កេរ្តិ៍​ឈ្មោះ​ដល់​ប្រ​ទេស​អេស្ប៉ាញ​។​ចំណែក​កី​ឡា​ករ​ហ្វ័រ​ឡាន​បាន​កោត​សរ​សើរ​អេ​ស្ប៉ាញ​ថា ជា​​ប្រ​ទេស​ដ៏​ស្រស់​ស្អាត និង​ប្រៀប​ដូច​ជា​លំនៅ​ឋាន​​​មួយ​ខ្នង​របស់​ខ្លួន​។​

ឌី​យេ​ហ្គោ ហ្វ័រ​ឡាន ខ្សែ​ប្រ​យុទ្ធ​ក្រុម​ជម្រើស​​ជាតិ​​អ៊ុយ​រូ​ហ្គាស របស់​ក្លឹប Inter Milan ​បាន​ទទួល​រង្វាន់​កិត្តិ​យស​ខាង​លើ​​ដោយ​ផ្ទាល់​ពី​លោក​ស្រី​​អូ​រ៉ូ​រ៉ា ឌី​យ៉ា​ស់​រ៉ាតូ មន្ត្រី​ទូត​ប្រ​ចាំ​ប្រ​ទេស​អេស្ប៉ាញ។​

សម្រាប់​កី​ឡា​​ករ​ហ្វ័រ​ឡាន ដែល​ទើប​ផ្លាស់​ចេញ​​ពី​​ក្លឹប At Madrid ​ទៅ​លេង​ឱ្យ​ក្លឹប Inter Milan ​ក្នុង​រដូវ​កាល 2011-2012 ​ធ្លាប់​បាន​ចូល​លេង​ឱ្យ​ក្លឹប​នៅ​ក្នុង​ក្រប​ខណ្ឌ​បាល់​ទាត់ Laliga ​អេស្ប៉ាញ​ឱ្យ​ក្លឹប At Madrid និង Villareal ​ហើយ​លោក​បាន​បញ្ជាក់​ថា ​មាន​សេច​ក្តី​សុខ​ក្នុង​ការ​លេង​​ឱ្យ​​ក្លឹប​ និង​ជា​កិត្តិ​យស​​របស់​ខ្លួន​​ផង​ដែរ​។​

ក្រៅ​ពី​នេះ​ ហ្វ័រ​ឡាន ថែម​ទាំង​ធ្វើ​​ការ​កោត​សរសើរ​អេ​ស្ប៉ាញ​ថា​ ជា​ប្រ​ទេស​មាន​ភាព​ស្រស់​ស្អាត និង​មាន​ប្រ​វត្តិ​ដ៏​យូរ​លង់ ប្រៀប​ដូច​ជា​លំនៅ​ឋាន​មួយ​ខ្នង​ទៀត​របស់​ខ្លួន ព្រោះ​បង​ប្អូន​ និង​ក្រុម​គ្រួ​សារ​​លោក​រស់​នៅ​អេ​ស្ប៉ាញ ​ក្នុង​រយៈ​ពេល​យ៉ាង​យូរ​៕