ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​ពិភពលោក​​សំខាន់​ៗ​​កើត​​ឡើង​ថ្ងៃទី ​05 តុលា

12 ឆ្នាំ មុន

*ឆ្នាំ១៩៤៨ – ​រញ្ជួយ​ដី​​កម្រិត​៧,៣​រ៉ិច​ស្ទ័រ​​ក្នុង​តំ​បន់​ Ashgabat ប្រទេស​តួក​ម៉េនី​ស្ថាន​ បណ្តាល​ឱ្យ​ស្លា.ប់​​មនុស្ស​ជាង​១​សែន​នាក់ ។
*ឆ្នាំ១៩៧០ -​សេវា​កម្ម​ផ្សាយ​​សំឡេង​សាធារណៈ​ត្រូវ​​បាន​​បង្កើត​​ឡើង​ជា​លើក​ដំបូង ។

*ឆ្នាំ១៩៤៨
– ​រញ្ជួយ​ដី​​កម្រិត​៧,៣​រ៉ិច​ស្ទ័រ​​ក្នុង​តំ​បន់​ Ashgabat ប្រទេស​តួក​ម៉េនី​ស្ថាន​ បណ្តាល​ឱ្យ​ស្លាប់​​មនុស្ស​ជាង​១​សែន​នាក់ ។
*ឆ្នាំ១៩៧០
-​សេវា​កម្ម​ផ្សាយ​​សំឡេង​សាធារណៈ​ត្រូវ​​បាន​​បង្កើត​​ឡើង​ជា​លើក​ដំបូង ។
*ឆ្នាំ១៩៨៦
-​​អាវុធ​នុយ​ក្លេ​អ៊ែរ​សម្ងាត់​​របស់​អ៊ីស្រាអែល​ត្រូវ​បាន​បង្ហាញ​ឱ្យ​ឃើញ​ជា​សាធារណៈ​ ហើយ​​បាន​​​ចុះ​​ក្នុង​កាសែត​អង់​គ្លេស​ The Sunday Times ផ្សព្វផ្សាយ​​ជុំវិញ​ពិភព​លោក។
*ឆ្នាំ១៩៩១
-យន្ត​ហោះ​​យោធា​ឥណ្ឌូ​ណេ​ស៊ី​​មួយ​គ្រឿង​​បាន​ធ្លាក់​បន្ទាប់​ពី​ហោះ​ឡើង​បាន​​មួយ​រយៈ​​ខ្លី​​ចេញ​ពី​ទី​ក្រុង​ហ្សា​ការ​តា ​បណ្តាល​ឱ្យ​ស្លាប់​​ទាហាន​ចំនួន​១៣៧​នាក់ ។
*ឆ្នាំ២០០៥
-​កីឡា​ករ​ជម្រើស​ជា​តិ​អង់​គ្លេស​​រូនី​ ត្រូវ​បាន​តែង​តាំង​ជា​​ឯក​អគ្គ​រដ្ឋ​ទូត​រ​បស់ FIFA ​ដើម្បី​ជួយ​កម្ម​វិធី​ប្រកួត​​​បាល់​ទាត់​សប្បុរ​សធម៌​។
*ឆ្នាំ២០០៦
-​អង្គ​ការ​ណា​តូ​ បាន​ពង្រីក​បេសក​កម្ម​សន្តិ​សុខ​របស់​ខ្លួន​ទូទាំង​ប្រទេស​អាហ្វ​ហ្គា​នី​ស្ថាន​ ដោយ​អនុ​ញ្ញាត​ឱ្យ​កង​ទ័ព​​សហ​រដ្ឋ​អាមេរិក​ ​ចំនួន​​១៣.០០០​នាក់ ដាក់​ពង្រាយក្នុង​​ប្រទេស​នេះ។
*ឆ្នាំ២០០៩
-​ប្រធានាធិបតី​សហ​រដ្ឋអាមេ​រិក​លោក​បារ៉ាក់ ​អូបាម៉ា ពន្យា​រពេល​ជួប​ជា​មួយ​សម្តេច​​សង្ឃ​ដាឡៃ​ឡាម៉ា រហូត​ដល់​លោក​បញ្ចប់​ដំណើរ​​​ទស្សន​កិច្ច​​ក្នុង​ប្រទេស​ចិន ។
*ឆ្នាំ២០១០
-​លោក​ដេវីដ កាមេ​រូន ត្រូវបាន​បង្ខំ​​ឱ្យ​សុំ​ទោស​ជា​សាធារណៈ​ដល់​​អ្នក​គាំទ្រ​​បោះ​ឆ្នោត​ឱ្យ​​លោក បន្ទាប់​ពី​លោក​បាន​​ក្បត់​សន្យា​ដោយ​ដក​​ប្រាក់​​១,២​លាន​ដុល្លារពី​មូល​និធិ​កុមារ។
-​ធនាគារ​​ជប៉ុន​​បាន​​បន្ទាប​ការ​ប្រាក់​​ចន្លោះ​​ពី ០ទៅ​០,១​ភាគ​រយ ដើម្បី​​លើក​កម្ពស់​ជីវ​ភាព​ប្រជា​ជន ៕