ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិចិន​ម្នាក់​ស្រវឹង​ស្រា​ជិះម៉ូតូ​បុក​គូទ​​​រថយន្ត​​កាម​រី​​ឆ្លាម​រង​របួស​ធ្ងន់​​​ខ្លួន​ឯង​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ​​បុរសជនជាតិ​​​ចិនម្នាក់​​​បាន​រង​របួស​​​បាក់ជើង​ឆ្វេង​​ និង​រយះ​អណ្តាត ​ខណៈ​ពេល​ដែលជិះម៉ូតូទៅ​បុក​គូទ​​​រថយន្ត​​ដែល​កំពុង​​តែ​ឈប់​ភ្លើង​​ស្តុប​ បណ្តាល​ឱ្យ​ដួល ។ គ្រោះថ្នាក់​​ចរាចរណ៍​​​​ជា​​យថាហេតុនេះ កើត​ឡើង​​​​កាលពី​វេលា​ម៉ោង​​​​១២​យប់​​ពាក់​កណ្តាល​អធ្រាត្រ​​ថ្ងៃទី​​​២ តុលា នៅ​ចំណុច​ភ្លើង​​ស្តុបផ្សារ​​​​​អូរ​ឫស្សី ​តាម​បណ្តោយ​​មហាវិថី​ព្រះ​មុនីវង្ស ​​​កែង​ផ្លូវ​​លេខ​​​១៨២ ​

រាជធានីភ្នំពេញ​​​​ ៖ ​​បុរសជនជាតិ​​​ចិនម្នាក់​​​បាន​រង​របួស​​​បាក់ជើង​ឆ្វេង​​ និង​រយះ​អណ្តាត ​ខណៈ​ពេល​ដែលជិះម៉ូតូទៅ​បុក​គូទ​​​រថយន្ត​​ដែល​កំពុង​​តែ​ឈប់​ភ្លើង​​ស្តុប​បណ្តាល​ឱ្យ​ដួល ។ គ្រោះថ្នាក់​​ចរាចរណ៍​​​​ជា​​យថាហេតុនេះ កើត​ឡើង​​​​កាលពី​វេលា​ម៉ោង​​​​១២​យប់​​ពាក់​កណ្តាល​អធ្រាត្រ​​ថ្ងៃទី​​​២ តុលា នៅ​ចំណុច​ភ្លើង​​ស្តុបផ្សារ​​​​​អូរ​ឫស្សី ​តាម​បណ្តោយ​​មហាវិថី​ព្រះ​មុនីវង្ស ​​​កែង​ផ្លូវ​​លេខ​​​១៨២ ​ក្នុងសង្កាត់​​អូរឫស្សី​​ទី​៤ ខណ្ឌ​​៧ ​មករា​។

ប្រភព​​ព័ត៌មាន​​នៅ​កន្លែង​កើតហេតុ​​​បាន​ឱ្យ​​ដឹងថា ​​មុនពេលកើតហេតុ​​​​គេឃើញ​​​​រថយន្ត​ម៉ាក​​កាមរី​ឆ្លាម ពណ៌ត្រីឆ្លូញ ​​​​ពាក់ស្លាកលេខ ​​ភ្នំពេញ 2F-7669 បើកបរ​​ដោយ​បុរស​ម្នាក់​ ​​តាម​បណ្តោយ​​មហាវិថី​ព្រះ​មុនីវង្ស ​ក្នុងទិសដៅ​​​ពី​ជើង​ទៅ​ត្បូង ​ដោយ​​​​បាន​បើកពី​មុខ​ម៉ូតូ​​​ម៉ាកហៃយ៉ា​តេ​​​១២៥ ​ពណ៌​ខ្មៅ ​ពាក់ស្លាកលេខ ភ្នំពេញ 1P-5355 ខណៈ​មក​​ដល់​ភ្លើង​ស្តុប​ផ្សារ​​​​អូរឫស្សី ​​​​អ្នកបើកបរ​​​​ម៉ូតូ​ទំនង​ជា​ស្រវឹង​ងោក​​​​ ទើប​បើក​ទៅ​បុកពីក្រោយ​​គូទ​រថយន្ត​​​​ម៉ាក​កាមរី​ឆ្លាម ដែល​កំពុងតែ​​​ឈប់​ភ្លើង​​​ស្តុប​ ​​​បណ្តាល​ឱ្យ​​​ដួល​​​ម៉ូតូ​ ហើយ​​រង​របួសតែម្តង​។

ប្រភពព័ត៌​មាន​​ពី​មន្ត្រីប៉ូលិស​​​​​បាន​ឱ្យដឹង​ថា ​ពាក់​កណ្តាល​យប់ទៅ​​ហើយ ​​ភ្លើង​ស្តុប​​​​មាន​តែ​ពណ៌​លឿងនោះ​​ទេ ​តែ​មិន​​​​ដឹង​ជា​មូលហេតុ​​​អ្វី ទើប​រថយន្តម៉ាក​កាមរី​ឆ្លាម​​ឈប់​ឡើយ​។ ​ចំណែក​​​ភាគី​​ខាង​ម៉ូតូ​​បើក​បរ​ដោយ​​​​​បុរស​​​ជនជាតិ​ ​ចិន​ម្នាក់​អាយុប្រមាណ​​ជាង​​​២៥​ឆ្នាំ ​​​បន្ទាប់ពី​បុក​​​​​​រថយន្ត​ពីក្រោយ​ ​ម៉ូតូ​បាន​ដួល​ បណ្តាល​​ឱ្យ​​​​ដាច់​មុខ រយះ​អណ្តាត ​​​និង​​បាក់ជើង​​ឆ្វេង ​​​​បើទោះ​ជា​​អ្នក​បើកបរ​​​​ម៉ូតូ​​​​នេះ​បាន​ពាក់​មួកសុវត្ថិភាព​​​​ក៏ដោយ៕