ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្ត​ហោះ​​ធុន​តូច​​ធ្លាក់​លើ​​កន្ត្រក​វិល​នៅ​​អូស្ត្រា​លី​

12 ឆ្នាំ មុន

​មាន​យន្តហោះ​ធុន​តូច​មួយ​គ្រឿង​បាន​ធ្លាក់​ លើកន្ត្រ​កវិល​ក្នុង​ពេលមាន​កម្មវិធី​បុណ្យ​ក្នុងតំបន់​ភាគខាង​កើតនៃ​ប្រទេស​អូស្ត្រាលី​កាលពី​ថ្ងៃ​សៅរិ៍​ ទី១​ តុលា ​និង​បណ្តាល​ឲ្យ​យុវជន​ពីរ​នាក់​ និង​ក្មេង​ពីរ​​នាក់​ជាប់នៅ​លើនោះ ​ប៉ុន្តែមិន​បាន​បង្ក​ឲ្យ​មាន​​អ្នក​រងរបួស​ឡើយ។​ អាជ្ញាធរ​តំបន់​និយាយថា ​យន្តហោះ​ធុនតូច​​ប្រភេទ ​Cheetah ​S200​

​មាន​យន្តហោះ​ធុន​តូច​មួយ​គ្រឿង​បាន​ធ្លាក់​ លើកន្ត្រ​កវិល​ក្នុង​ពេលមាន​កម្មវិធី​បុណ្យ​ក្នុងតំបន់​ភាគខាង​កើតនៃ​ប្រទេស​អូស្ត្រាលី​កាលពី​ថ្ងៃ​សៅរិ៍​ ទី១​ តុលា ​និង​បណ្តាល​ឲ្យ​យុវជន​ពីរ​នាក់​ និង​ក្មេង​ពីរ​​នាក់​ជាប់នៅ​លើនោះ ​ប៉ុន្តែមិន​បាន​បង្ក​ឲ្យ​មាន​​អ្នក​រងរបួស​ឡើយ។​

អាជ្ញាធរ​តំបន់​និយាយថា ​យន្តហោះ​ធុនតូច​​ប្រភេទ ​Cheetah ​S200​ បានធ្លាក់​បុកជាប់នឹង​​កន្ត្រកក្បែរ​កំពូល​ នាពេលព្រឹក​ក្នុង​ពេល​​មាន​ការ​​ប្រារព្ធ​ពិធីបុណ្យ​ប្រចាំឆ្នាំ​ដែលមាន​រយៈ៣ថ្ងៃ​ នៅតំបន់​ Old Bar​ ដែលមាន​ចំងាយ២២០​​ម៉ាយ​ល៍​​ពី​ទីក្រុងស៊ីដនី​ ប្រទេសអូស្ត្រាលី។​ ហេតុការណ៍នោះ​ធ្វើឲ្យជាប់ក្មេង​ពីរនាក់ ​ម្នាក់អាយុ៩ឆ្នាំ ​និងម្នាក់ទៀត​១៣ឆ្នាំ ​ដែល​កំពុង​​អង្គុយក្នុង​កន្រ្តកវិល​​។ ពួកគេជាប់ ​នៅក្នុង​កន្ត្រក​​ប្រហែល​៩០នាទី ​ទើបក្រុមអ្នក​​សង្គ្រោះ​ជួយ​​បាន។​

ចំណែក​មនុស្សពីរ​នាក់ផ្សេង​ទៀតដែលជាប់​ ក្នុងយន្តហោះជា​មួយកន្ត្រកវិល​ដែលមានកំពស់​ ជាង៩ម៉ែត្រ​ ត្រូវបានអ្នកជួយ​សង្គ្រោះចូល​ជួយ​បានក្រោយ​១៨០នាទី។​
ក្មេងប្រុសម្នាក់​ដែលជាប់​ក្នុងកន្ត្រកបាន​និយាយក្រោយពី​សង្គ្រោះបានថា​ «ពេលដែល​ខ្ញុំ​បែរ​ខ្នង​ ក៏ស្រាប់តែមាន​យន្តហោះធំមួយ​​បើក​តំរង់​ពីក្រោយ​ខ្ញុំ ធ្វើឱ្យ​​ខ្ញុំភ័យខ្លាច​ខ្លាំងណាស់»។ ​ចំណែកលោក​ Paul Cox ​វ័យ៥២ឆ្នាំ ​ដែល​ជាអ្នកបើក​បរ ​និយាយថា ​គាត់មិនបាន​ឃើញ​កន្ត្រក​វិល​មុនពេលយន្តហោះ​របស់គាត់បុក​នោះទេ ៕