ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នីកូ​ទីន​​អាច​​ត្រូវ​ដាក់​​បញ្ចូល​ទៅ​ក្នុង​​បញ្ជី​ឈ្មោះ​នៃ​​សារ​ធាតុ​ហាម​មិន​​ឱ្យប្រើ​ក្នុង​​វិ​ស័យ​កីឡា​

13 ឆ្នាំ មុន

ភ្នាក់​ងារ​ប្រឆាំង​ការ​ប្រើ​ប្រាស់​សារ​ធាតុ​ពិភព​លោក​(WADA)អាច​នឹង​បោះ​ជំ​ហាន​ទៅ​មុខ​មួយ​ថ្មី​ទៀត​ដោយ​ចាត់​ទុក​សារ​ធាតុ​នី​កូ​ទីន​ស្ថិត​នៅ​ក្នុង​ក្រុម​ថ្នាំ​​បង្កើន​កម្លាំង​។ ​វិធាន​ការ​ថ្មី​នេះ​អាច​នឹង​កើត​មាន​ឡើង​អំឡុង​នៃ​កិច្ច​ប្រ​ជុំ​ពិ​និត្យ​កែ​ប្រែ​បញ្ជី​ឈ្មោះ​សារ​ធា​តុ​ហាម​ឃាត់​ក្នុង​វិ​ស័យ​កីឡា​ដែល​រៀប​ចំ​ដោយ​WADAផ្ទាល់​។

ភ្នាក់​ងារ​ប្រឆាំង​ការ​ប្រើ​ប្រាស់​សារ​ធាតុ​ពិភព​លោក​(WADA)អាច​នឹង​បោះ​ជំ​ហាន​ទៅ​មុខ​មួយ​ថ្មី​ទៀត​ដោយ​ចាត់​ទុក​សារ​ធាតុ​នី​កូ​ទីន​ស្ថិត​នៅ​ក្នុង​ក្រុម​ថ្នាំ​​បង្កើន​កម្លាំង​។ ​វិធាន​ការ​ថ្មី​នេះ​អាច​នឹង​កើត​មាន​ឡើង​អំឡុង​នៃ​កិច្ច​ប្រ​ជុំ​ពិ​និត្យ​កែ​ប្រែ​បញ្ជី​ឈ្មោះ​សារ​ធា​តុ​ហាម​ឃាត់​ក្នុង​វិ​ស័យ​កីឡា​ដែល​រៀប​ចំ​ដោយ​WADAផ្ទាល់​។

តាម​របាយ​ការ​ណ៍ដែល​WADAទទួល​បាន​ពី​មន្ទី​រ​​​ពិសោធន៍​របស់​ខ្លួន​នៅទី​ក្រុង​ឡូ​សាន់​ប្រទេស​ស្វ៊ីស​បាន​ពិ​ពណ៌​នា​ពី​​ភស្តុ​តាង​ប្រកាស​អា​សន្ន​មួយ​នៃ​ការ​ប្រើ​ប្រាស់​នី​កូ​ទីន​​​ក្នុង​ចំណោម​អត្ត​ពលិក​ទាំង​ឡាយ​ដែល​តាម​ការ​សិក្សា​រក​ឃើញគឺ​មាន​​នៅ​ក្នុង​៤៣​ប្រភេទ​កីឡា​។ របាយ​ការណ៍​នោះ​បាននិយាយ​ទៀត​ថា​៖«WADAនិង​សហ​ព័ន្ធ​កីឡា​ផ្សេង​ទៀត​គួរតែ​វាយ​តម្លៃ​រាប់​បញ្ចូល​នី​កូ​ទីន​ទៅ​ក្នុង​បញ្ជី​សារធា​តុ​ហាម​ឃាត់​។ ដោយ​គួរ​ឲ្យ​ចាប់​អារម្មណ៍ នីកូ​ទីន​ក៏​ជា​សារ​ធាតុ​មួយ​ដែល​ធ្វើ​ឲ្យ​ជីពចរ​ដើរ​ញាប់ បង្កើន​សម្ពាធ​ឈាម​ បង្កើន​ជាតិ​ស្ករ​ក្នុង​ឈាម ​ព្រម​ទាំង​បង្កើន​កម្រិត​អ័រ​ម៉ូន​ Epinephrineផងដែរ​»។

គណៈ​វិនិច្ឆ័យ​របស់​WADAគ្រោង​នឹងជួប​ប្រជុំ​គ្នា​នៅទី​ក្រុង​ឡូ​សាន់​ដើម្បី​ថ្លឹង​ថ្លែង​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ឋានៈនៃ​ផលិត​ផល​ដែល​ជា​ថ្នាំ​ប៉ូវ​កម្លាំង​ ហើយ​សេចក្តី​សម្រច​ថ្មី​នឹង​ចូល​ជា​ធរមាន​ខែ​មករា​ឆ្នាំ​ក្រោយ​។​ នីកូ​ទីន​គឺ​ស្ថិតនៅ​ក្នុង​ចំណោម​សារ​ធាតុ​ដែល​គេ​វាយ​តម្លៃ​ថា​ជួយបង្កើន​កម្លាំង​មាន​ដូចជា​កា​ហ្វេអ៊ីន​និង​វី​យ៉ា​ហ្គ្រា​ជា​ដើម​។ ការពិ​និត្យ​ទឹក​នោម​របស់​អត្ត​ពលិក​ប្រមាណ​២១៨៥​នាក់​គេ​រក​ឃើញ​អត្ត​ពិក​ប្រមាណ​១៥​%​ប្រើ​ប្រាស់​នីកូ​ទីន​។

​កីឡាករ​វាយ​កូន​បាល់​លើ​ទឹកកក​ កាយ​សម្ព័ន្ធ​ កីឡាករ​បាល់​ឱប​និង​ស្គី​មាន​ភាគ​រយ​នៃ​ការ​ប្រើ​ប្រាស់​នីកូទីន​លើ​កម្រិត​មធ្យម ​ខណៈ​ដែល​១៩​%​ក្នុង​ចំណោម​កីឡាករ​បាល់​ទាត់​ប្រើ​ប្រាស់​ក្នុង​ចំនួន​តិច​តួច​មុន​ឬ​អំឡុង​ការ​ហ្វឹក​ហាត់​។ អ្នក​ស្រាវ​ជ្រាវ​នៅ​មន្ទីរ​ពិ​សោធន៍​បាន​លើក​ឡើង​ថា ថ្នាំ​ជក់​ដែល​គ្មាន​ផ្សែង​គឺ​ជា​ឱសថ​ដ៏​ទាក់​ទាញ​បំ​ផុត​ដែល​នឹង​ក្លាយ​ជា​ថ្នាំ​ប៉ូវ​កម្លាំង​ទៅ​ថ្ងៃ​អនា​គត​។ វា​មិន​បាន​បំ​ផ្លាញ​ប្រព័ន្ធ​ដង្ហើម​របស់​អ្នក​ប្រើ​ប្រាស់​នោះ​ទេ​ ៕