ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សមត្ថកិច្ច​​ចម្រុះ​ចុះ​​ពិនិត្យ​រោងចក្រ​​​​​កាត់​ដេរ​​ហាត​អុីន​ធើរប្រាយ​ ដែល​កម្មករ​ជាង​​១៣០នាក់​ដួលសន្លប់​​​​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ រសៀលម៉ោង​​​​​៣​ថ្ងៃ​ទី​​​៣១ សីហា ២០១១ នេះ ក្រុម​មន្ត្រី​​ក្រសួងការ​ពារ​ និង​បណ្តុះ​បណ្តាល​​​វិជ្ជាជីវៈ អាជ្ញាធរ​មូល​ដ្ឋាន​ និង​មន្ត្រី​​ជំនាញ​​​ពាក់ព័ន្ធ​​មួយ​​ចំនួនទៀត​​បាន​ចុះ​ទៅ​​ពិនិត្យ​​ និង​​ស៊ើប​អង្កេត​​​ជាក់ស្តែង​​​នៅ​រោង​ចក្រ​​ហាតអុីនធើរប្រាយ បន្ទាប់ពី​​​មាន​​កម្មករ​​​ជាង​​១៣០​នាក់ បាន​ដួល​សន្លប់​​​កាលពីវេលា​ម៉ោង​​​ជាង​

រាជធានីភ្នំពេញ​​ ៖ រសៀលម៉ោង​​​​​៣​ថ្ងៃ​ទី​​​៣១ សីហា ២០១១ នេះ ក្រុម​មន្ត្រី​​ក្រសួងការ​ពារ​ និង​បណ្តុះ​បណ្តាល​​​វិជ្ជាជីវៈ អាជ្ញាធរ​មូល​ដ្ឋាន​ និង​មន្ត្រី​​ជំនាញ​​​ពាក់ព័ន្ធ​​មួយ​​ចំនួនទៀត​​បាន​ចុះ​ទៅ​​ពិនិត្យ​​ និង​​ស៊ើប​អង្កេត​​​ជាក់ស្តែង​​​នៅ​រោង​ចក្រ​​ហាតអុីនធើរប្រាយ បន្ទាប់ពី​​​មាន​​កម្មករ​​​ជាង​​១៣០​នាក់ បាន​ដួល​សន្លប់​​​កាលពីវេលា​ម៉ោង​​​ជាង​៩ព្រឹក​​ថ្ងៃទី​​​៣០ និង​​៣១ សីហា ​២០១១ នោះរួចមក​។

កម្មការិនី​​ជាង៩០នាក់ ​​នៃរោងចក្រ​​​កាត់ដេរ​​​ហាត​អ៊ីនធើរ​ប្រាយ​ ​បាន​ទន់​ដៃ​​​ ទន់ជើង​​ដួលសន្លប់​​ជាបន្តបន្ទាប់ បង្ក​ឱ្យ​មាន​ការ​​​​​ភ្ញាក់​ផ្អើល​យ៉ាងខ្លាំង​ត្រូវបានចាត់បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​​ស្រុកអង្គស្នួល ​យ៉ាង​ប្រញាប់​ប្រញាល់​កាលពីវេលាម៉ោង​​​៩​និង​​៤០នាទីព្រឹក​ថ្ងៃ​ទី​​៣១ សីហា ​​ហើយ​សូមបញ្ជាក់​​ថា កាល​ពីម្សិល​មិញ​​ថ្ងៃទី​​​៣០ សីហា ​​​២០១១ ក៏​មាន​កម្មករ​​​​ដួលសន្លប់​​​ប្រមាណ​​​​​៤០នាក់ផង​ដែរ ​ប៉ុន្តែ​​​​ខាង​រោងចក្រ​​ និងមន្ត្រី​​​អាជ្ញាធរ​​​ព្យា​យាម​​​លាក់ព័ត៌​មាន​​ពីអ្នក​កាសែត​​​មិន​ឱ្យធ្លាយ​​។

រោងចក្រ​​​ហាតអ៊ីនធើរប្រាយ​ នេះស្ថិត​​​​​នៅ​តាម​បណ្តោយ​​​ផ្លូវ​​ជាតិលេខ​​​៤ ក្នុងភូមិ​​​ត្រពាំង​ទួល ​សង្កាត់​​កំបូល ខណ្ឌដង្កោ ​​មានកម្មករ​-​​កម្ម​កា​រិនី​​​​បម្រើ​ការ​​​ទាំងអស់ជាង​​​២.០០០នាក់ ​​ហើយ​ការ​ដួល​សន្លប់​​​ទាំង​​២​​ថ្ងៃ​​ជាប់​គ្នា​សរុប​ជាង​១៣០​​នាក់នេះ ​មិនត្រូវ​បាន​មន្ត្រីអាជ្ញាធរ​​ និង​មន្ត្រី​​រដ្ឋបាល​​រោងចក្រ​អះ​អាង​​​​​​ពីមូលហេតុ​​​​ពិត​ប្រាកដ​​​នៅឡើយទេ ​​​ប៉ុន្តែ​​​តាម​ប្រភព​ពីកម្មករ​​​​​​​និយាយ​ថា បណ្តាល​មក​ពី​សាយភាយ​ជាតិគីមី​ចេញពី​​សាច់​ក្រណាត់​ ធុំក្លិន​មិនល្អ ថប់ខ្យល់ និង​​ការ​ភ័យ​តៗគ្នា ​​​ព្រោះ​ថា​ពេល​ឃើញកកម្មករ​​ម្នាក់​ ឬ​​ពីរនាក់​​​ដួលសន្លប់​ពួក​គេ​ទាំងនោះ​ក៏ផ្តើម​​​ទន់ដៃ​ទន់ជើង​​​ ដួលសន្លប់​​​​​តៗ​គ្នា​ផ្អើល​​ឈុល​​​តែ​ម្តង​។

មជ្ឈដ្ឋាន​​​មហាជន​ទូទៅបានធ្វើការរិះគន់​​ថា វា​ស្ទើរតែ​​ក្លាយ​ទៅជាប្រពៃណី​​​របស់មន្ត្រី​​​​រដ្ឋបាល​រោងចក្រ មន្ត្រី​​អាជ្ញាធរ​​​ និង​មន្ត្រីជំនាញ​​ទៅ​ហើយ ខាង​ពូកែ​​​​លាក់​រឿង​កម្មករ​ដួល​សន្លប់ និង​​​​ពូកែ​ខាង​​​ឆ្លើយ​​ថា អត់ដឹង​មូលហេតុ ​​ហើយ​ការ​មិន​​​​រវល់​​​​ដឹង​រឿង​ហេតុ​​នេះហើយ​​​​ទើបធ្វើ​​ឱ្យ​​កម្ម​ករ​​​​​តាម​​រោងចក្រ​​នានា​ដួល​​សន្លប់​ញឹកញាប់​។ ​​គួរ​រំលឹក​ថា​ នៅក្នុង​កិច្ច​​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​កន្លង​មក សម្តច​​តេជោ​នាយករដ្ឋមន្ត្រី​ហ៊ុន​ សែន ​បាន​​បញ្ជា​ឱ្យ​​​​និយោជក​​​រោងចក្រ ស្ថាប័ន​​ពាក់ព័ន្ធ​ អាជ្ញាធរ​​​​មូលដ្ឋាន ប្រញាប់​ចុះ​ពិនិត្យ​​​​កែស​ម្រួល​​​បញ្ហា​កម្ម​ករ​​​​ដួលសន្លប់​​​មិនត្រូវ​​​ទុក​ឱ្យ​កម្មករ​​រងគ្រោះ​នោះ​ទេ៕