កងទ័ព និងប្រភពមន្ទីរពេទ្យរាយការណ៍កាលពីថ្ងៃទី៣០ សីហា ថា ការប៉ះទង្គិចគ្នារវាងពួកគ្រឹស្ត និងពួកអ៊ិស្លាមបណ្តាលឱ្យមនុស្សស្លាប់១៣នាក់កាលពីថ្ងៃទី២៩ សីហា កន្លងមកនេះនៅទីក្រុងចូស ភាគកណ្តាលនីហ្សេរីយ៉ា ក្នុងឱកាសនៃពិធីបុណ្យ AID EL FITR ជាបុណ្យកំណត់ពីការបញ្ចប់រដូវបុណ្យរ៉ាម៉ាដានរបស់ពួកអ៊ិស្លាម។
យោងតាមប្រភពទាំងនេះថា បណ្តាក្រុមយុវជនគ្រឹស្តបានវាយប្រហារលើពួកអ៊ិស្លាមដែលប្រមូលផ្តុំគ្នាប្រារព្ធបុណ្យ AID ។ រថយន្តទាំងឡាយត្រូវដុតបំផ្លាញ។ ទីក្រុងចូសដែលភាគខាងជើងមានពួកអ៊ិស្លាមភាគច្រើន ហើយភាគខាងត្បូងមានពួកគ្រឹស្តភាគច្រើនធ្លាប់តែជាទីលាននៃការប៉ះទង្គិចបង្ហូរឈាមគ្នារវាងសហគមន៍ទាំង២នេះ។
លោកអ៊ីសាយ៉ាប៉ាម នាយកនៃមន្ទីរពេទ្យសាកលវិទ្យាល័យក្រុងចូសថ្លែងប្រាប់សារព័ត៌មានថា សាកសពមនុស្ស១៣នាក់ត្រូវបានបញ្ជូនមកកាន់បន្ទប់រក្សាទុកសពនៃមន្ទីរពេទ្យរបស់លោក។ តុល្យការនេះត្រូវបានអះអាងដោយអ្នកនាំពាក្យរបស់កងកម្លាំងសន្តិសុខដែលក៏រាយការណ៍ផងដែរពីទាហានម្នាក់របួសធ្ងន់ និងពីការដុតបំផ្លាញរថយន្តប្រមាណ៦០គ្រឿង ៕
ចែករំលែកព័តមាននេះ