អ្នកដំណើរចំនួន៤៥នាក់ បានរត់រួចដោយ គ្មានរបួសស្នាម ពេលរថយន្តបើសរបស់ពួកគេត្រូវភ្លើងឆេះក្នុងពេលកំពុងធ្វើដំណើរតាមផ្លូវជា តិលេខ១ កាលពីថ្ងៃត្រង់ថ្ងៃទី៣០ សីហា ២០១១ ក្នុងខេត្តQuang Ngai។ តាមសម្តីអ្នកដំណើរបាននិយាយថា រថយន្តបឺសពេលបើកបរ ក្រោយបន្តិចមកក៏ផ្ទុះឆេះពេលឆ្លង ចូលសង្កាត់ Mo Duc ក្នុងខេត្តQuang Ngai។
អ្នកបើកបរបានឈប់រថយន្តបើសភ្លាម ហើយអ្នកដំណើរទាំងអស់ក៏រត់ចេញពីរថយន្ត តាមទ្វារ និងបង្អូចរថយន្ត។ អគ្គីភ័យរថយន្តនេះ ត្រូវក្រុមអ្នកពន្លត់អគ្គីភ័យចំណាយពេល២០នាទី ក្នុងការគ្រប់គ្រង់ភ្លើងដែលឆាបឆេះបំផ្លាញរថយន្តបើសយ៉ាងឆាប់រហ័ស។ ទ្រព្យសម្បត្តិរបស់អ្នកដំណើរទាំងអស់ត្រូវបំផ្លាញគ្មានសល់ ហើយបង្កឱ្យមានការស្ទះចរាចរណ៍ជាច្រើនម៉ោងទៀត។ ប៉ូលិសកំពុងស៊ើបអង្កេតពីមូលហេតុនៃគ្រោះថ្នាក់នេះ៕
ចែករំលែកព័តមាននេះ