ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​​អូបាម៉ា​​​សន្យា​ធ្វើ​ការ​​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​ថ្មី​ជប៉ុន

12 ឆ្នាំ មុន

ប្រធានាធិបតី​អាមេរិក​លោកបារ៉ាក់ អូបាម៉ា ​បានសម្តែង​​​កាលពីថ្ងៃទី៣០ សីហា នូវការ​អបអរ​សាទរ​​របស់លោកជូន​ចំពោះ​​​នាយករដ្ឋ​មន្ត្រី​​ជប៉ុន​លោកយូស៊ី ហ៊ីកូ ​​ណូដា ​ដោយថ្លែង​ថា ​​សហរដ្ឋអាមេរិក​នឹងធ្វើការ​ជាមួយ​លោកណូដា ​ព្រមទាំង​​ប្រជាជន​ជប៉ុនដោយផ្អែក​លើ​ការ​ផ្តួច​ផ្តើម​​គំនិត​ទាំង​ឡាយ​ដែលមានផលប្រយោជន៍​​ចំពោះ​​

ប្រធានាធិបតី​អាមេរិក​លោកបារ៉ាក់ អូបាម៉ា ​បានសម្តែង​​​កាលពីថ្ងៃទី៣០ សីហា នូវការ​អបអរ​សាទរ​​របស់លោកជូន​ចំពោះ​​​នាយករដ្ឋ​មន្ត្រី​​ជប៉ុន​លោកយូស៊ី ហ៊ីកូ ​​ណូដា ​ដោយថ្លែង​ថា ​​សហរដ្ឋអាមេរិក​នឹងធ្វើការ​ជាមួយ​លោកណូដា ​ព្រមទាំង​​ប្រជាជន​ជប៉ុនដោយផ្អែក​លើ​ការ​ផ្តួច​ផ្តើម​​គំនិត​ទាំង​ឡាយ​ដែលមានផលប្រយោជន៍​​ចំពោះ​​ប្រទេសទាំង២​ តំបន់​​ និងពិភពលោក។

​ក្នុងសេចក្តី​ប្រកាស​មួយ​លោកអូបាម៉ា ​​មាន​ប្រសាសន៍​​​ថា រយៈ​ពេលកន្លះសតវត្ស​​ចុង​ក្រោយ​នេះ សម្ព័ន្ធ​​ភាព​រវាង​សហរដ្ឋអាមេរិក​ និងជប៉ុន​បានបម្រើ​​ជាមូលដ្ឋាន​​​នៃសន្តិភាព​​ និងសន្តិសុខ ​ក្នុងតំបន់​អាស៊ី-ប៉ាស៊ីហ្វិក ​​ហើយ​យើង​អាច​អះ​អាង​ថា ​កន្លះ​សតវត្ស​​នាពេល​ខាង​មុខ​សម្ព័ន្ធ​ភាព​ នេះនឹង​​នៅតែមាន​ស្ថិរភាព​ និងកាន់តែ​​រុងរឿង ។

​ដោយវាយតម្លៃ​​​ថា ទំនាក់ទំនង​​អាមេរិក​-ជប៉ុន​​ផ្អែក​លើ​​​ផល​ប្រយោជន៍​​​ និងតម្លៃ​រួម ​ប្រធា​នាធិបតី​អាមេរិក​សន្យាធ្វើការ​​ជាមួយ​លោក​ណូដា ដើម្បីដោះ​ស្រាយបញ្ហា​​សេដ្ឋកិច្ច​​​ និងសន្តិ​សុខ​​​​ទាំង​ឡាយ​​ដែលទាមទារ​​ការយកចិត្ត​ទុកដាក់​​របស់​​យើង  ៕