តុល្យការបណ្តោះអាសន្ននៃព្យុះត្រូពីកាល់ណានម៉ាដុលនៅហ្វីលីពីនអ្នកស្លាប់ឡើងដល់២៥នាក់។ នេះជាការប្រកាសកាលពីថ្ងៃទី៣០ សីហារបស់ក្រុមប្រឹក្សាជាតិគ្រប់គ្រង និងកាត់បន្ថយគ្រោះថ្នាក់នៃគ្រោះមហន្តរាយធម្មជាតិហ្វីលីពីន។
នាយកប្រតិបត្តិការរបស់ក្រុមប្រឹក្សានេះលោកបេនីតូរ៉ាម៉ូសថ្លែងថា ចំនួនផ្លូវការនៃអ្នករងគ្រោះដោយសារព្យុះណានម៉ាដុលគិតត្រឹមម៉ោង១៧ ថ្ងៃទី៣០ សីហា អ្នកស្លាប់មាន២៥នាក់ ខណៈដែលមនុស្ស១២នាក់ទៀតនៅតែបាត់ខ្លួន ហើយមនុស្សយ៉ាងតិច៣០នាក់ត្រូវរបួស។ មនុស្សចំនួន៧០៨២០គ្រួសារត្រូវរងប៉ះពាល់ដោយព្យុះណានម៉ាដុល។
លោករ៉ាម៉ូសបន្តថា តម្លៃនៃការខូចខាតខាងកសិកម្ម ឬហេដ្ឋារចនាសម្ព័ន្ធមានប្រមាណជា១,១ពាន់លានពឺសូស(២៥,៨៨លានដុល្លារ)។ ផ្ទះ៦៩ខ្នងរងការបំផ្លាញ ហើយផ្ទះ ១២៤៧ខ្នងទៀតរងការខូចខាត។ ព្យុះណានម៉ាដុលពេលនេះកំពុងតែបោកបក់ឆ្ពោះទៅកាន់ខេត្តហ្វូជានរបស់ចិននាវេលាម៉ោង២០ថ្ងៃទី៣០ សីហា ៕
ចែករំលែកព័តមាននេះ