ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាពតានតឹង​យ៉ាង​​ខ្លាំង​រវាង​អាល់ហ្សេរី ​និងលីប៊ី

13 ឆ្នាំ មុន

ក្រុមប្រឹក្សា​​​​ជាតិបណ្តោះ​អាសន្ន​​លីប៊ី CNT ​​ជា​អង្គ​ការ​​នយោបាយ​​របស់​​ពួកឧទ្ទាម​​លីប៊ី ​​កាលពីថ្ងៃទី​៣០ សីហា ​ចាត់ទុ​ក​ឥរិយាបថ​​របស់​អាល់​ហ្សេរី​ថា ខ្ជីខ្ជា​ធ្វើ​សកម្ម​ភាព​ប្រឆាំង​នឹង​ផល​ប្រយោជន៍​របស់​ប្រជាជន​លីប៊ី​​ដោយទទួលពួក​​កូនៗ​​របស់​មេ​ដឹកនាំ​​​ត្រូវ​ផ្តួល​រំលំ​​លោក​មូអា​ម៉ា​​កាដាហ្វី ។ អ្នក​នាំពាក្យរបស់ CNT លោក GUMA AL-GAMATY

ក្រុមប្រឹក្សា​​​​ជាតិបណ្តោះ​អាសន្ន​​លីប៊ី CNT ​​ជា​អង្គ​ការ​​នយោបាយ​​របស់​​ពួកឧទ្ទាម​​លីប៊ី ​​កាលពីថ្ងៃទី​៣០ សីហា ​ចាត់ទុ​ក​ឥរិយាបថ​​របស់​អាល់​ហ្សេរី​ថា ខ្ជីខ្ជា​ធ្វើ​សកម្ម​ភាព​ប្រឆាំង​នឹង​ផល​ប្រយោជន៍​របស់​ប្រជាជន​លីប៊ី​​ដោយទទួលពួក​​កូនៗ​​របស់​មេ​ដឹកនាំ​​​ត្រូវ​ផ្តួល​រំលំ​​លោក​មូអា​ម៉ា​​កាដាហ្វី ។ អ្នក​នាំពាក្យរបស់ CNT លោក GUMA AL-GAMATY ថ្លែង​នៅទីក្រុង​ឡុង​ថា រដ្ឋាភិ​បាល​អាល់ហ្សេរី​មាន​ការខ្ជីខ្ជា​ខ្លាំង​ណាស់​​ដែល​ធ្វើ​ការ​​ប្រឆាំង​នឹង​ផលប្រយោជន៍​​របស់ប្រជាជន​លីប៊ី ។ អាល់ហ្សេរី​ត្រូវ​គិត​​ដល់អនាគត​​ ព្រោះ​លោក​​កាដាហ្វី​ និង​ពួកកូនៗ​ពេលនេះអ្វីៗត្រូវ​ចប់​ហើយ ។

​កូនប្រុស​​២​នាក់​របស់លោកកាដាហ្វី កូនស្រី​​ម្នាក់ ​និងភរិយា​​ទី២​បាន​ចូល​មក​ដល់​អាល់ហ្សេរី​​កាលពីថ្ងៃទី២៩ សីហា ​ដោយអាល់ហ្សេរី​អះ​អាង​ថា ​ទទួល​ពួកគេ​ដោយសារ​ហេតុផល​មនុស្សធម៌សុទ្ធសាធ ។ លោក​ GUMA AL GAMATY ថ្លែង​​​តាម​ទូរទស្សន៍​​អង់គ្លេស​ SKY NEWS ថា យើង​មាន​​បញ្ហា​ជាមួយ​កូន​ប្រុស​​២នាក់​របស់​លោក​​កា​ដាហ្វី​​គឺ​ហានីបាល់ និងម៉ូហាម៉េដ ។ ​តុលា​ការ​លីប៊ី​​តាម​រក​ពួកគេ​​ ដើម្បី​កាត់ទោស​​ពីបទ​គ្រប់​គ្រង​​​មិន​ល្អ ​​ពង្វាង​​លួច​​ ​​និង​ផ្ទេរ​​​យកប្រាក់​​សា​ធារណៈ​យ៉ាង​ច្រើន។ ​ប្រាក់​ទាំងនោះ​​អាច​មាន​ដល់​ជា​ច្រើន​ពាន់​លាន​ដុល្លារ ។

លោក AL GAMATY ​វាយ​តម្លៃ​​ម្យ៉ាង​ទៀត​​ថា ឥរិយាបថ​​របស់អាល់​ហ្សេរី​រយៈ​ពេល​ប៉ុន្មាន​​ខែ​ចុង​ក្រោយ​នេះចំពោះ​លីប៊ី​ជាអំពើ​​​ឈ្លាន​ពាន​​មួយ ។ ​​​យើង​មាន​ភស្តុតាង​​ដែល​បង្ហាញ​ថា ​រដ្ឋាភិបាល​អាល់ហ្សេរីអនុញ្ញាត​ឱ្យ​​បណ្តារថ​​យន្តមែរ សឺ​ដេស ឆ្លង​កាត់​​ចូលដែនដី​​​ខ្លួន ។ ​អាល់​ហ្សេរី​អនុញ្ញាត​​ឱ្យ​ដឹក​ជញ្ជូន​ប្រេង និង​អាវុធ​ម​ក​លីប៊ីរយៈ​ពេល​៦ខែ​ចុង​ក្រោយ​​នេះ ។ ប្រទេស​នេះ​ឱ្យ​លោកកា​ដាហ្វី​ខ្ចី​យន្ត​ហោះ​​៧គ្រឿង​កាល​ពី​ខែកុម្ភៈ​​ និង​ខែ​មីនា ដើម្បីអាច​​ដឹក​ពួក​ទាហាន​​​ស៊ី​ឈ្នួល​មក​លីប៊ី ។ អាល់ហ្សេរី នឹងបិទព្រំ​ដែន​មួយ​​​ផ្នែក​របស់​​ខ្លួនជាមួយ​លីប៊ី ខណៈ​ក្រុម​ប្រឹក្សា​​​​​បណ្តោះ​​អាសន្នលីប៊ី​បញ្ចេញ​ប្រតិកម្ម​​ ដោយ​កំហឹង​​ចំពោះ​​ការទទួល​យក​ភរិយា​​​លោក​កាដាហ្វី និង​កូន៣​នាក់​ជ្រកកោន​ក្នុងប្រទេស​ខ្លួន៕