ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេងប៊ូលបង្កប់ល្បែងស៊ីសងត្រូវបានបង្រ្កាបចាប់បាន7នាក់

13 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ដីឡូត៍មួយកន្លែងរបស់​ឈ្មោះ​គាំ ភេទប្រុស ​នៅភូមិ​ជើងឡង សង្កាត់​សួង ក្រុងសួង ​ដែល​បើកលេង​ប៊ូលបង្កប់ទៅ​ដោយ​ល្បែងបៀ ចំនួន​៣វង់ បានត្រូវកម្លាំងន​គរ​បាលខេត្តចុះបង្រ្កាប​ កាលពីវេលាម៉ោង​២​រសៀល ថ្ងៃ​ទី៣០ សីហា​ និងចាប់​បាន​អ្នក​លេង​​ចំនួន​៧នាក់ បញ្ជូនមកកាន់ស្នងការដ្ឋាន​​ខេត្ត។

ខេត្តកំពង់ចាម ៖ ដីឡូត៍មួយកន្លែងរបស់​ឈ្មោះ​គាំ ភេទប្រុស ​នៅភូមិ​ជើងឡង សង្កាត់​សួង ក្រុងសួង ​ដែល​បើកលេង​ប៊ូលបង្កប់ទៅ​ដោយ​ល្បែងបៀ ចំនួន​៣វង់ បានត្រូវកម្លាំងន​គរ​បាលខេត្តចុះបង្រ្កាប​ កាលពីវេលាម៉ោង​២​រសៀល ថ្ងៃ​ទី៣០ សីហា​ និងចាប់​បាន​អ្នក​លេង​​ចំនួន​៧នាក់ បញ្ជូនមកកាន់ស្នងការដ្ឋាន​​ខេត្ត។

លោកវរសេនីយ៍ត្រី សុក សំបូរ នាយ​ការិយា​ល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បាន​ឲ្យដឹងថា ក្រុមអ្នកញៀនល្បែងទាំង៧នាក់ ដែល​ត្រូវឃាត់ខ្លួនបានរួមមាន ១-ឈ្មោះ​ចាន់ សារឿន ភេទប្រុស អាយុ៥១​ឆ្នាំ រស់នៅរាជធានី​ភ្នំពេញ ២-ឈ្មោះ​លី ផេង ភេទប្រុស អាយុ៣៥​ឆ្នាំ ៣-ឈ្មោះ​សុខ ហឿន ភេទប្រុស អាយុ៣៨​ឆ្នាំ ៤-ឈ្មោះ​ង្វៀង ទៀងហាយ ភេទប្រុស អាយុ​៣៧​ឆ្នាំ ៥-ឈ្មោះ​យូ អៀវ ភេទប្រុស អាយុ៥៣​ឆ្នាំ ៦-ឈ្មោះ​ម៉ៅ ដក ភេទប្រុស អាយុ៥៥ឆ្នាំ និង​​៧-ឈ្មោះ​វ៉ា សាវី ភេទប្រុស អាយុ៣៩ឆ្នាំ ​៦​នាក់​ក្រោយ​នេះ​រស់​នៅ​ភូមិជើងឡង សង្កាត់សួង ក្រុងសួង ។

លោកនាយការិយាល័យបន្តថា មុននឹ​ងមាន​ការ​​បង្ក្រាប​នេះ គឺប្រជា​ពលរដ្ឋ​បានរាយ​ការណ៍​​ហើយលោកក៏បាន​សុំ​គោល​ការណ៍​ពីលោក​ឧត្តមសេនីយ៍​ត្រី ឆាយ គឹមសុន ស្នងការ​​នគរ​បាល​ខេត្ត ដើម្បីធ្វើការ​បង្រ្កាប។ នារសៀលថ្ងៃទី​៣០ សីហា លោក​វរសេនីយ៍ត្រី ចាន់ ហោ អនុ​ប្រធាន​ការិយាល័យ​កណ្តាលយុត្តិធម៌ខេត្តបាន​ដឹក​នាំ​កម្លាំង​ចុះ​ទៅ​បង្រ្កាប ​ដែល​ក្រៅ​ពីឃាត់​ខ្លួន​មនុស្សបាន៧នាក់ គឺនៅរឹបអូសបានតុ​សម្រាប់​លេង​បៀ​ចំនួន៣ ​​បៀ៣ហ៊ូ និងជើង​ម៉ាជ័រ​មួយ​ចំនួន។

លោក​រៀល សុភិន ព្រះរាជអាជ្ញារងអម​សាលា​ដំបូងខេត្ត​មានប្រសាសនថា ក្នុង​ប្រតិ​បត្តិការចុះបង្រ្កាបល្បែងស៊ីសងនៅ​ក្រុង​សួង នេះ​លោកបានចាត់ឲ្យមន្រ្តីក្រឡា​បញ្ជីម្នាក់​ចុះ​ទៅ​សហ​ការជាមួយនឹងនគរបាលខេត្ត ​ហើយ​ក្រុម​អ្នកលេងល្បែងទាំង៧នាក់ ​នឹង​មិនដោះ​លែង​ទៅវិញទេ គឺត្រូវតែបញ្ជូនមកសាលា​ដំបូង​ខេត្ត ដើម្បីចាត់ការតាមច្បាប់ ៕