ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ស្រី​​​លោក​កាដាហ្វី​​កើត​​បានកូន​ស្រី​​មួយ​នៅ​​ភាគ​អាគេ្នយ៍​​អាល់ហ្សេរី

13 ឆ្នាំ មុន

​ប្រភព​ព័ត៌​មាន​​មួយ​របស់​អាជ្ញា​ធរ​មូលដ្ឋាន​អាល់ហ្សេរី ​រាយការណ៍ថា ​​កូន​ស្រី​របស់​លោក​មូ​អាម៉ា ​កាដាហ្វី ​នាង​អៃ​សា ​ដែល​ចូល​មក​ដល់​អាល់ហ្សេរី ​កាលពីព្រឹក​ថ្ងៃទី២៩ ​​​សីហា មក​​ពី​លីប៊ី​កើត​​​​បានកូន​ស្រី​មួយ​កាលពីព្រឹក​​​ថ្ងៃទី៣០ ​សីហា នៅទី​ក្រុង DJANET ​ជាទី​ក្រុង​មួយ​នៃ​​ខេត្ត​​អ៊ីល ​​លីហ្ស៊ី ​​ភាគអាគ្នេយ៍​​អាល់ហ្សេរី ។

​ប្រភព​ព័ត៌​មាន​​មួយ​របស់​អាជ្ញា​ធរ​មូលដ្ឋាន​អាល់ហ្សេរី ​រាយការណ៍ថា ​​កូន​ស្រី​របស់​លោក​មូ​អាម៉ា ​កាដាហ្វី ​នាង​អៃ​សា ​ដែល​ចូល​មក​ដល់​អាល់ហ្សេរី ​កាលពីព្រឹក​ថ្ងៃទី២៩ ​​​សីហា មក​​ពី​លីប៊ី​កើត​​​​បានកូន​ស្រី​មួយ​កាលពីព្រឹក​​​ថ្ងៃទី៣០ ​សីហា នៅទី​ក្រុង DJANET ​ជាទី​ក្រុង​មួយ​នៃ​​ខេត្ត​​អ៊ីល ​​លីហ្ស៊ី ​​ភាគអាគ្នេយ៍​​អាល់ហ្សេរី ។ ​នាង​អៃ​សា ​បានទៅ​ដល់​​ខេត្ត​​អ៊ីលលីហ្ស៊ី ​​កាល​ពី​ព្រឹក​ថ្ងៃទី២៩ សីហា រួមជាមួយ​ម្តាយ​លោក​ស្រី​​សាហ្វីយ៉ា ​បង​ប្រុស​​គេ២នាក់​ និងពួក​​ចៅៗ​​​លោក​កាដាហ្វី ។ នេះ​ជា​ការ​អះអាង​​កាលពី​ថ្ងៃទី២៩ សីហា នោះ​របស់ក្រសួង​ការ​បរ​ទេស​អាល់ហ្សេរី​ក្នុង​សេចក្តីប្រកាស​​មួយ​។

ក្នុង​សេចក្តី​ប្រកាសមួយ​​ចេញផ្សាយ​ដោយ​ទី​ភ្នាក់ងារ​​ព័ត៌​មាន​​​ផ្លូវ​ការ​អាល់​ហ្សេរី APS ក្រសួង​​ការ​បរទេស​​អាល់​ហ្សេរី​​បញ្ជាក់​ថា ​ភរិយា ​លោក​កាដា​ហ្វី លោកស្រី​​សាហ្វីយ៉ា ​កូនស្រី​នាង​អៃ​សា ​និ​ងកូន​​ប្រុស​២នាក់ ហានី​បាល់ និងម៉ូ​ហា​ម៉េដ​អម​ដោយ​កូនៗ​របស់​ពួកគេ​បាន​ចូលដល់​​ដែន​ដីអាល់ហ្សេរី​​នា​វេលាម៉ោង​​៨ និង​៤៥​នាទី​ព្រឹក​​កាត់ព្រំ​ដែន​អាល់ហ្សេរី​-លីប៊ី ។

​អ្នក​នាំពាក្យ​របស់​​ពួកឧទ្ទាម​លីប៊ី លោក​ម៉ា​មូដ ​សាមម៉ាម ​ថ្លែង​ទៅ​កាន់ក្រុម​អ្នក​កាសែត​​កាលពីថ្ងៃទី៣០ សីហា ​នៅក្រុង​ទ្រីប៉ូលី ថា ពួក​ឧទ្ទាម​​បានទាមទារ​រួចហើយឱ្យ​​ធ្វើ​បត្យា​​ប័ន ​បណ្តា​សមាជិក​​គ្រួសារ​​​លោក​កាដាហ្វី ​ដើម្បី​យក​​មក​កាត់ទោស​នៅមុខ​តុលាការលីប៊ី ។ អាល់​ហ្សេរី​ថ្លែង​ថា ​បណ្តា​ស​មា​ជិកគ្រួសរ​​លោក​កា​ដាហ្វី​ត្រូវ​បានអនុញ្ញាត​ឱ្យ​ស្ថិតនៅ​​ក្នុង​​ប្រទេស​នេះ​ដោយសារ​ហេតុ​ផល​មនុស្ស​​​ធម៌ ៕