ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ IRENE ​នៅ​សហ​រដ្ឋ​​អាមេរិក​​អ្នក​ស្លា.ប់​​ឡើង​ដល់​​យ៉ាង​តិច​40នាក់​

13 ឆ្នាំ មុន

យោង​តាម​តុល្យ​ការ​ចុង​ក្រោយ​មួយ​ថា ផ្នែក​ដឹក​ជញ្ជូន​ត្រូវ​បាន​ស្តារ​ឡើង​វិញ​កាល​ពី​ថ្ងៃ​ទី​៣០ សីហា ក្នុង​ផ្នែក​មួយ​យ៉ាង​ធំ​នៃ​តំបន់​ឆ្នេរ​សមុទ្រ​ភាគ​ខាង​កើតសហ​រដ្ឋ​អាមេរិក ទោះ​បី​ជា​ទី​ក្រុង​ទាំង​ឡាយ​នៅ​មាន​ទឹក​ជន់​លិច​ ហើយ​គ្រួសារ​ជា​ច្រើន​ពុំ​ទាន់​​មាន​ភ្លើង​អគ្គិ​សនី​ប្រើ​ប្រាស់​ ក្រោយ​ការ​វាយ​ប្រហារ​នៃ​ព្យុះ IRENE ដែល​បណ្តាល​ឱ្យ​មនុស្ស​

យោង​តាម​តុល្យ​ការ​ចុង​ក្រោយ​មួយ​ថា ផ្នែក​ដឹក​ជញ្ជូន​ត្រូវ​បាន​ស្តារ​ឡើង​វិញ​កាល​ពី​ថ្ងៃ​ទី​៣០ សីហា ក្នុង​ផ្នែក​មួយ​យ៉ាង​ធំ​នៃ​តំបន់​ឆ្នេរ​សមុទ្រ​ភាគ​ខាង​កើតសហ​រដ្ឋ​អាមេរិក ទោះ​បី​ជា​ទី​ក្រុង​ទាំង​ឡាយ​នៅ​មាន​ទឹក​ជន់​លិច​ ហើយ​គ្រួសារ​ជា​ច្រើន​ពុំ​ទាន់​​មាន​ភ្លើង​អគ្គិ​សនី​ប្រើ​ប្រាស់​ ក្រោយ​ការ​វាយ​ប្រហារ​នៃ​ព្យុះ IRENE ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ឡើង​ដល់​យ៉ាង​តិច​៤០​នាក់​ក្នុង​ប្រទេស​ក្តី​។

នៅ​ក្រុង​ញូវ​យ៉ក​ដែល​រាល់​មធ្យោ​បាយ​ដឹក​ជញ្ជូន​សាធារណៈ​ត្រូវ​បញ្ឈប់​កាល​ពី​ចុង​សប្តាហ៍​កន្លង​មក​នេះ​ មេ​ត្រូ និង​រថ​យន្ត​បឺស​បាន​ចាប់​ដំណើរ​ការ​វិញ​ចាប់​ពី​ថ្ងៃ​ទី​២៩ សីហា ទៅ​។ មូល​ដ្ឋាន​មួយ​ចំនួន​លើ​កោះ​ LONG ISLAND នា​ភាគ​ខាង​ត្បូង​ក្រុង​ញូវ​យ៉ក​នៅពុំ​ទាន់​មាន​រថ​ភ្លើង​ប្រើ​ប្រាស់កាល​ពី​ថ្ងៃ​ទី​៣០ សីហា ព្រោះ​ផ្លូវ​ដែក​នៅ​មាន​ទឹក​ជន់​លិច​។

ព្យុះ IRENE សម្លាប់​មនុស្ស​យ៉ាង​តិច​៤០​នាក់​ក្នុង​រដ្ឋ​១១​នៅ​តំបន់​ឆ្នេរ​សមុទ្រ​ខាង​កើត​របស់​សហ​រដ្ឋ​អាមេរិក​។ បណ្តា​ជន​រង​គ្រោះ​ត្រូវ​ស្លាប់​ជាពិសេស​ដោយ​សារ​ដើម​ឈើ​បាក់​ ឬ​រលំ​សង្កត់​ ឬ​ត្រូវ​ខ្សែ​ភ្លើង​ដាច់​ធ្លាក់​មក​ដី​ឆក់​។ មុន​មក​ដល់​សហ​រដ្ឋ​​អាមេរិក​ព្យុះ​នេះ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៥​នាក់​នៅ​កោះ HISPANIO​LA ។ ព្យុះ​នេះ​ក្រោយ​បោក​បក់​លើ​សហ​រដ្ឋ​អាមេរិក​បាន​ទៅ​ដល់​ប្រទេស​កាណាដា​ ដែល​នៅ​ទី​នោះ​អ្នក​បើក​រថ​យន្ត​ម្នាក់​បាត់​ខ្លួន​ក្រោយ​ការ​បាក់​ផ្លូវ​ថ្នល់​នៅ​កន្លែង​មួយ​ចម្ងាយ​១០០​គីឡូ​ម៉ែត្រ​ភាគ​ឥសាន​ក្រុង​ម៉ុង​រេអាល់​ ៕