ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានា​ធិបតី​​ហ្វី​លី​ពីន​​ទៅ​ដល់​ក្រុង​​ប៉េ​កាំង​ដើម្បី​​បំពេញ​ទស្សន​​កិច្ច​ផ្លូវ​​រដ្ឋ​មួយ​នៅ​ចិន​

13 ឆ្នាំ មុន

យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ចិន​ស៊ីន​ហួថា ប្រធានា​ធិបតី​ហ្វី​លី​ពីន​ លោក​បេ​នី​ញ៉ូ អាគី​ណូ III បាន​ទៅ​ដល់​ទី​ក្រុង​ប៉េ​កាំង​កាល​ពី​យប់​ថ្ងៃ​ទី​៣០ សីហា ដើម្បី​បំពេញ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​រយៈ​ពេល​៥​ថ្ងៃ​មួយ​នៅ​ប្រទេស​ចិន​តាម​ការ​អញ្ជើញ​របស់​សម​ភាគី​ចិន​លោក​ហ៊ូ​ជីន​ តាវ​។ ក្នុង​ពេល​ស្នាក់​អាស្រ័យ​នៅ​ប្រទេស​ចិន​ លោក​អាគី​ណូ​ ត្រូវ​ជួប​ពិភាក្សា​ជាមួយ​លោក​ហ៊ូ​ជីន​តាវ

យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ចិន​ស៊ីន​ហួថា ប្រធានា​ធិបតី​ហ្វី​លី​ពីន​ លោក​បេ​នី​ញ៉ូ អាគី​ណូ III បាន​ទៅ​ដល់​ទី​ក្រុង​ប៉េ​កាំង​កាល​ពី​យប់​ថ្ងៃ​ទី​៣០ សីហា ដើម្បី​បំពេញ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​រយៈ​ពេល​៥​ថ្ងៃ​មួយ​នៅ​ប្រទេស​ចិន​តាម​ការ​អញ្ជើញ​របស់​សម​ភាគី​ចិន​លោក​ហ៊ូ​ជីន​ តាវ​។

ក្នុង​ពេល​ស្នាក់​អាស្រ័យ​នៅ​ប្រទេស​ចិន​ លោក​អាគី​ណូ​ ត្រូវ​ជួប​ពិភាក្សា​ជាមួយ​លោក​ហ៊ូ​ជីន​តាវ​ និង​ជួប​ជាមួយ​បណ្តា​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​ចិន​ដទៃៗ​ទៀត​ក្នុង​នោះ​រួម​មាន​ប្រធាន​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​របស់​សភា​ប្រជា​ជន​ចិន​លោក​វូ បាងហ្គោ និង​នាយក​រដ្ឋ​មន្ត្រី​លោក​វេន ជា​បាវ​ ។ លោក​ក៏​ត្រូវ​ចូល​រួម​ដែរ​ក្នុងវេទិកា​​មួយ​ស្តី​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​សេដ្ឋ​កិច្ច​ និង​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​ជាមួយ​ឧប​នាយក​រដ្ឋ​មន្ត្រី​ចិន​ លោក​វ៉ាង​ គី​សាន​។ ម្យ៉ាង​វិញ​ទៀត​ប្រធានា​ធិបតី​ហ្វី​លី​ពីន​ត្រូវ​ទៅ​កាន់​ទី​ក្រុង​សៀង​ហៃ​ និង​ខេត្ត​ហ្វូ​ជាន​ភាគ​ខាង​កើត​ចិន​។

កិច្ច​ព្រម​ព្រៀង​សហ​ប្រតិ​បត្តិ​ការ​មួយ​ចំនួន​ និង​កិច្ច​ព្រមព្រៀង​ខាង​ពាណិជ្ជ​កម្ម​ វប្ប​ធម៌​ និង​ម៉ាស៊ីន​ឃោសនា​រវាង​ប្រទេស​ទាំង​២ក៏​ត្រូវ​​ចុះ​ហត្ថ​លេខា​ផង​ដែរ​ក្នុង​​ឱកាស​នៃ​ទស្សន​កិច្ច​នេះ​ ៕