ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆាបឆេះ​​​បន្ទប់​​កោសជប់​​​ម៉ាស្សា​​​និង​ខារ៉ាអូខេ ​​រស្មីពេជ្រនិល​ផ្អើល​ឈុល​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​អគ្គិភ័យ​​​មួយបានឆាប​ឆេះ​​បន្ទប់​​កោសជប់​ ម៉ាស្សា ​និង​ខារ៉ាអូខេ ​​​យីហោ​​​ពេជ្រនិល ​បង្ក​​ឱ្យមាន​ការ​ភ្ញាក់ផ្អើល​​​យ៉ាង​ខ្លាំង ​​​​ហើយ​​​​ស្ត្រី​បម្រើ​​​​នៅទីនោះ​​ភ័យស្លន់ស្លោ​​​ខ្លះ​​ចោម​ពង់ ​​រត់ប្រសេក​ប្រសាច ​​ ​​​ប៉ុន្តែទោះបីបែប​ណា ​ភ្លើង​បាន​​រលត់ទៅវិញ​​​​​បន្ទាប់ពីគេ​ប្រើបំពង់​ឧស្ម័ន​​ពន្លត់​អគ្គិភ័យ​ ​​​អស់​ចំនួន​៦បំពង់ ​​និង​មាន​

រាជធានីភ្នំពេញ​​ ៖ ​​អគ្គិភ័យ​​​មួយបានឆាប​ឆេះ​​បន្ទប់​​កោសជប់​ ម៉ាស្សា ​និង​ខារ៉ាអូខេ ​​​យីហោ​​​ពេជ្រនិល ​បង្ក​​ឱ្យមាន​ការ​ភ្ញាក់ផ្អើល​​​យ៉ាង​ខ្លាំង ​​​​ហើយ​​​​ស្ត្រី​បម្រើ​​​​នៅទីនោះ​​ភ័យស្លន់ស្លោ​​​ខ្លះ​​ចោម​ពង់ ​​រត់ប្រសេក​ប្រសាច ​​ ​​​ប៉ុន្តែទោះបីបែប​ណា ​ភ្លើង​បាន​​រលត់ទៅវិញ​​​​​បន្ទាប់ពីគេ​ប្រើបំពង់​ឧស្ម័ន​​ពន្លត់​អគ្គិភ័យ​​​​អស់​ចំនួន​៦បំពង់ ​​និង​មាន​អន្តរាគមន៍​​ពី​រថយន្ត​​​ពន្លត់​​​អគ្គិភ័យ​ចំនួន​២គ្រឿង ​ដែល​ប្រចាំ​ការ​​​នៅ​សាលា​ខណ្ឌ​​​ដង្កោ​។

ហេតុការណ៍​នោះ​បានកើតឡើង​​​​កាលពីវេលា​ម៉ោង​​​​៥​និង​​​​៤០នាទី​ល្ងាច​ថ្ងៃទី​​​៣០ សីហា ២០១១ នៅ​​បន្ទប់​​កោស​ជប់​​​ ម៉ាស្សា ​និង​​ខារ៉ា​អូ​ខេ ​​​​ពេជ្រនិល ​​ដែល​មានទីតាំង​ស្ថិតនៅ​តាម​បណ្តោយ​​ផ្លូវ​ជាតិលេខ​​​៤ ​​ភូមិ​ព្រៃ​​បឹង សង្កាត់​​​កន្ទោក ​​​ខណ្ឌដង្កោ ​។

សមត្ថកិច្ច​​បាន​ឱ្យដឹង​ថា ​ម្ចាស់ហាង​កោស​ជប់​​​ ម៉ាស្សា​​ ខារ៉ាអូខេ ​​នោះឈ្មោះ​​​​​គង់ អេង​ឈាង ភេទប្រុស អាយុ​​​៣២​ឆ្នាំ ​​មុខរបរ​​បើក​ហាង​​នោះ​ផង និងជា​អង្គ​រក្ស​​ផងដែរ។

តាមប្រភពព័ត៌មាន​​​បាន​​​​ឱ្យ​ដឹង​ថា ​នៅមុន​ពេលកើតហេតុ ​​​មានការ​ទុស្សេ​​​ខ្សែភ្លើង​​ចេញពី​ពិតាន​​​បន្ទប់​​​មួយ​ដែលស្ថិតនៅ​ជាន់ទី​១ ​​ដែល​តាមការ​អះអាង​ថ​ា ជា​បន្ទប់​ម៉ាស្សា ដោយ​ភ្លើង​​បានឆាបឆេះ​​​​យ៉ាង​លឿន និង​មាន​ផ្សែង​ហុយ ​​​ទ្រលោម​ចេញមកក្រៅ ​​បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​​​យ៉ាង​ខ្លាំង។​ ខណៈ​នោះ​​គេបានឃើញ​​ភ្ញៀវ​​​ដែល​ចូលទៅ​ម៉ាស្សា​​​​កោសជប់ និង​ច្រៀង​​​សប្បាយ​​​បាននាំគ្នា​​​រត់ចេញ​​​ទាំងភ័យ​​​ព្រលឹង​ចុង​​សក់ ។

ប្រភពដដែល​បាន​បន្តទៀត​ថា ​​​ភ្លើង​​​បាន​ឆាប​ឆេះ​​​អស់ពូក​ ព្រមទាំង​សម្ភារ​ផ្សេងៗ ​​​មួយ​ចំនួនទៀតនៅក្នុងនោះ​។​ ដោយ​ឡែក​ប្រភព​ផ្សេង​​​ទៀតបាននិយាយ​ថា ភ្លើង​ពុំមែន​​​ឆេះ​ចេញ​​​ពីបន្ទប់ម៉ាស្សា​​​នោះទេ គឺ​ឆេះ​ចេញ​​ពីបន្ទប់​កោស​ជប់​​​ដែលគេ​សង្ស័យ​​ថា បណ្តាលមកពី​​​ខ្វះការ​ប្រុងប្រយ័ត្ន​​ទើបធ្វើ​ឱ្យ​ភ្លើង​​​​​ជប់ខ្យល់​នោះ ​ឆាប​ឆេះ​​ឡើង​​តែម្តង ​​ហើយ​​នេះ​សំណាង​​​​​ណាស់​​ដែល​ពន្លត់​ទាន់ពេល មិន​​​ឆេះ​រាល​ដាល​ដល់​បន្ទប់​​ផ្សេងទៀត​​​ ឬ​ផ្ទះប្រជា​ពលរដ្ឋ​​​នៅជិតនោះ ៕