យន្តហោះចម្បាំងមួយគ្រឿងរបស់បារាំងបម្រើការក្នុងអង្គការអូតង់បានបុកគ្នាពេលកំពុងហោះហើរជាមួយយន្តហោះចម្បាំងលីទុយអានីមួយគ្រឿង តែពុំបណ្តាលឱ្យមានអ្នកស្លាប់ឡើយ។ យន្តហោះចម្បាំងបារាំងអាចចុះចតបានហើយអ្នកបើកបរយន្តហោះលីទុយអានីអាចលោតចេញតាមឆត្រយោង។
យោងតាមអ្នកទទួលខុសត្រូវយោធាមួយរូបនិយាយថា យន្តហោះទាំង២គ្រឿងនោះដែលបម្រើការក្នុងអង្គការអូតង់បានបុកគ្នាពេលកំពុងហោះហើរកាលពីថ្ងៃទី៣០ សីហា នៅលីទុយអានី តែពុំបណ្តាលឱ្យមានអ្នកស្លាប់ឡើយ។ យន្តហោះយោធាលីទុយអានីធុន L-39 បានបុកជាមួយយន្តហោះធុន MIRAGE មួយគ្រឿងរបស់បារាំង។
អ្នកបើកបរយន្តហោះលីទុយអានីទាំង២នាក់អាចលោតចេញតាមឆត្រយោង ហើយរកឃើញនៅសុខសប្បាយ ឯយន្តហោះបារាំងអាចចុះចតបានទោះបីជារងការខូចខាតក្តីនៅឯមូលដ្ឋានអាកាសចរណ៍ SIAULIAI ៕
ចែករំលែកព័តមាននេះ