ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ប្រេងវៀតណាម​ ​និងក្រុមហ៊ុន​​ប្រេង​មក​ពី​​​​ប្រទេស​​អាល់​ហ្សេរី​ វិនិយោគ​​រួម​​គ្នា​​នូវទឹកប្រាក់​​​​​ជាង​​​៤៥១​​លានដុល្លារ​

13 ឆ្នាំ មុន

ក្រុមហ៊ុនប្រេង​ PetroVietnam​ Exploration​ ​Production​ Corporation​​ (PVEP)​ ​និងក្រុមហ៊ុន​ដៃគូរ PTT​ Exploration ​and Production ​Pcl​ (PTTEP)​ ​របស់​ប្រទេស​​ថៃ​និងក្រុម​ហ៊ុនប្រេង​របស់ប្រទេស​ជប៉ុនកាល​​ពី​ថ្ងៃអាទិត្យ ​ទី២៩ សីហា ​បានចុះ​ហត្ថលេខា​​កុងត្រាទឹក​ប្រាក់ចំនួន​៤៥១,៣ដុល្លារ​ជាមួយ​ក្រុមហ៊ុន​រដ្ឋរបស់​ប្រទេស​

ក្រុមហ៊ុនប្រេង​ PetroVietnam​ Exploration​ ​Production​ Corporation​​ (PVEP)​ ​និងក្រុមហ៊ុន​ដៃគូរ PTT​ Exploration ​and Production ​Pcl​ (PTTEP)​ ​របស់​ប្រទេស​​ថៃ​និងក្រុម​ហ៊ុនប្រេង​របស់ប្រទេស​ជប៉ុនកាល​​ពី​ថ្ងៃអាទិត្យ ​ទី២៩ សីហា ​បានចុះ​ហត្ថលេខា​​កុងត្រាទឹក​ប្រាក់ចំនួន​៤៥១,៣ដុល្លារ​ជាមួយ​ក្រុមហ៊ុន​រដ្ឋរបស់​ប្រទេស​អាលហ្ស៊េរី ​Sonatrach។​

ក្រុមហ៊ុន PVEP ​និងក្រុមហ៊ុន​ជាដៃគូរមាន​​ភារកិច្ចសាង​សង់​រោងចក្រ​ប្រេងដែលមាន​សមត្ថ​ភាព​បូមប្រេងបាន​២០.០០០បា​រ៉ែល​ក្នុងមួយ​​ថ្ងៃ ​។ ​រោងចក្រ​កែច្នៃប្រេង ​ដែលមាន​សមត្ថភាព​​កែ​ច្នៃប្រេង​សាំងបាន១ម៉ែត្រគូបក្នុងមួយថ្ងៃ ​សាង​​សង់​បំពុងបង្ហូរប្រេងចំនួនពីរ​រោង​ចក្រ​ថាមពលអគ្គីសនី ​និង​សាង​សង់​រោង​ចក្រ​ចំរាញ់​ទឹក។

រោងចក្រទាំងអស់និងសាងសងនៅតំបន់រ៉ែ Bir Seba ដែលស្ថិតនៅភាគខាងត្បូងប្រទេស​អាល់ហ្ស៊េរី នឹងត្រូវចំណាយពេល៣១ខែ។ ទិន្នផលប្រេងត្រូវបានគេ​រំពឹងថា នឹងកើន​ឡើង២០.០០០បារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ២០១៤ និងបន្ថែមដល់៣៦.០០០ទៅ៤០.០០០បារ៉ែលក្នុងមួយថ្ងៃនាឆ្នាំ២០១៦។

ក្រោមកិច្ច​ព្រមព្រៀងនេះ ក្រុមហ៊ុន ​Sonatrach ​និងទទួលបានផលចំណេញ៥១​ភាគ​រយនៃផលិតផលប្រេងសរុប។ ចំណែក​ក្រុម​ហ៊ុនPVEP និងទទួលបាន៤០ភាគ​រយ​នៃការ​ចំណាយសរុបក្នុងគំរោងនោះ។ ស្រប​ពេល​ជា​មួយ​គ្នានោះដែរ ក្រុមហ៊ុនប្រេង​រួមគ្នា​រវាង​វៀត​ណាម​ និង​​រុស្ស៊ី Vietsovpetro ក៏បានប្រកាស​កាល​ពីថ្ងៃអាទិត្យ ទី២៩ ថា ខ្លួនបានទទួល​​​ជោគ​ជ័យក្នុងការ​បូមប្រេងចំនួន​១១.០០០​តោន​​ពី​ស្ថានីយ៍ Moc Tinh ដែល​ជា​ចំនួន​ច្រើនបំផុត​មិនធ្លាប់មាន​ក្នុង​ប្រទេសវៀតណាម ៕​