ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកមា​​របស់​លោកប្រធានាធិបតី​​​អាមេរិក អូបាម៉ា ​ត្រូវ​ឃាត់ខ្លួន​

13 ឆ្នាំ មុន

លោកពូរបស់ប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា ត្រូវបានគេឃាត់ខ្លួន​មួយរយៈ​នៅក្នុង​​ស្ថានីយ​​ប៉ូលិស​ ដើម្បី​​​សួរ​នាំ​ដោយសារ​សង្ស័យ​​ថា គាត់​បើកបរ​មានជាតិ​ស្រវឹង​​នៅ​​រដ្ឋ​Massachusett ហើយត្រូវគេឃុំ​ខ្លួនដោយគ្មាន​ការ​ធានាពីមន្ត្រីអន្តោប្រវេសន៍​សហ​ព័ន្ធ។ នេះ​បើ​តាម​ការ​ឱ្យដឹង​ពី​មន្ត្រី​អាជ្ញា​ធរ​កាលពីថ្ងៃចន្ទ​​​ ទី​៣០ សីហា​ ២០១១។

លោកOnyango Obama វ័យ៦៧ឆ្នាំ ត្រូវបានគេឃាត់​ខ្លួនកាលពីសប្តាហ៍មុនក្នុង​សង្កាត់ Framingham ចំងាយប្រហែល​៣២​គីឡូម៉ែត្រ​ភាគខាងលិចពីទីក្រុង Boston បន្ទាប់​ពីប៉ូលិស​​ឃើញ​គាត់ ​បើកបរឆ្លងភ្លើងស្តុប ហើយ​វិះ​តែ​ធ្វើឱ្យ​​រថយន្ត​មួយ​គ្រឿងបុករថយន្តស្ពរ័​របស់​​គាត់។ មន្ត្រីប៉ូលិសនិយាយថា បន្ទាប់​ពី​ត្រូវឃាត់​​ខ្លួន​លោក Onyango​ ត្រូវ​បាន​​​គេ​សួរ​ថា «លោក​ត្រូវ​​ការ​​​រៀបចំ​​បែបបទ​ឱ្យ​មាន​​អ្នក​ធានា​ទេ?» ពេលនោះ​​លោកបាន​សុំ​និយាយ​ទូរសព្ទ​ដើម្បី​រៀប​ចំបែបបទធានា​ ដោយបញ្ជាក់​ថា ​ខ្ញុំចង់​ទូរស័ព្ទទៅសេតវិមាន នេះបើតាមកំណត់​ត្រា​​របស់ប៉ូលិសក្នុងសង្កាត់ ។

ប៉ូលិសនិយាយថា គាត់មានដើមកំណើរនៅ​ប្រទេស​កេនយ៉ា និងត្រូវជាប្អូនប្រុស​ម្តាយ​តែ​មួយជាមួយលោកឪពុករបស់លោកប្រធានាធិប តីអាមេរិកបារ៉ាក់ អូបាម៉ា​បានឆ្លើយមិនទទួល​កំហុសកាលពីថ្ងៃសុក្រ ទី​២៦ សីហា ២០១១ ហើយក៏ត្រូវគេឃុំឃាំង​ដោយ​គ្មានការធានា។ ក្នុងឯកសារតុលាការ ICE និយាយថា លោក Onyango Obama ទើបតែផ្លាស់ប្តូរ​លំនៅ​ឋានឬធ្វើអន្តោប្រវេសន៍ មក​រស់នៅក្នុង​រដ្ឋ​ម៉ា​សា​ឈូសេត តែប៉ុណ្ណោះ ប៉ុន្តែ​ឯកសារអន្តោ​ប្រវេសន៍របស់គាត់មិនទាន់​អាចបញ្ជាក់ក្នុង​ពេល​ភ្លាមៗនោះទេ ។

អ្នកនាំ​ពាក្យ​​តុលាការនិយាយថា តុលាការ​មិន​ទាន់​អាច​និយាយអ្វីទាំងអស់លើ​ករណី​អន្តោប្រវេសន៍​របស់លោកOnyango Obama​នោះ​ទេ ហើយ​ខាង​សេតវិមានក៏​​មិន​ទាន់​បក​ស្រាយបែបណានៅឡើយ​ដែរ។ គាត់ត្រូវបានទទួលរងការចោទប្រកាន់ថា បើក​បរ​មានជាតិ​ស្រវឹង ឬ​មាន​ជាតិអាល់កុល ធ្វេស​ប្រហែស​ និងបង្ក​កំហុស​ប្រកាន់​សិទ្ធិលើ​ផ្លូវ​បើក​បរ៕​