ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​​កាន់​​អំណាច​​​កូរ៉េ​​​ខាង​ត្បូង​ចង់​​​​សម្រាល​​ភាព​តានតឹង​​​ជាមួយ​​ក្រុង​ព្យុង​យ៉ាង

13 ឆ្នាំ មុន

​​​សារព័ត៌​មាន​កូរ៉េ​ខាងត្បូង​​រាយការណ៍​​​កាល​ពី​ថ្ងៃទី៣០ សីហា ថា ប្រធាន​របស់​មហា​គណបក្ស​​​​ជាតិកូរ៉េ​​ខាងត្បូង កំពុង​កាន់អំណាច​​ថ្លែង​ថា ទំនាក់​ទំនង​​​ដែលតាន​តឹង​​​រវា​ងក្រុង​សេអ៊ូល និងក្រុងព្យុង​យ៉ាង​​នឹង​អាច​មានការ​កែលំអ​យ៉ាង​​ច្បាស់​​មួយក្នុង​ខែ​វិច្ឆិកាខាង​មុខនេះ ។ ការអះអាង​នេះ​របស់​លោក HONG JOON-PYO លើក​​ឡើង​ក្នុង​

​​​សារព័ត៌​មាន​កូរ៉េ​ខាងត្បូង​​រាយការណ៍​​​កាល​ពី​ថ្ងៃទី៣០ សីហា ថា ប្រធាន​របស់​មហា​គណបក្ស​​​​ជាតិកូរ៉េ​​ខាងត្បូង កំពុង​កាន់អំណាច​​ថ្លែង​ថា ទំនាក់​ទំនង​​​ដែលតាន​តឹង​​​រវា​ងក្រុង​សេអ៊ូល និងក្រុងព្យុង​យ៉ាង​​នឹង​អាច​មានការ​កែលំអ​យ៉ាង​​ច្បាស់​​មួយក្នុង​ខែ​វិច្ឆិកាខាង​មុខនេះ ។ ការអះអាង​នេះ​របស់​លោក HONG JOON-PYO លើក​​ឡើង​ក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​​​​កម្រិត​​ខ្ពស់មួយ​នៃគណបក្ស​​របស់​លោក​គឺ​ចង់​​និយាយ​​យោង​ដល់គម្រោង​​កសាង​បំពង់បង្ហូរ​ឧស្ម័ន​​មួយ​​​​កាត់កូរ៉េ​ខាង​ជើង​​ម​ក​កាន់កូរ៉េ​​ខាង​ត្បូង។

​ប្រទេស​រុស្ស៊ី​ និងកូរ៉េ​​​​ទាំង​២កំពុង​​តែពិភាក្សា​គ្នា​ពីគម្រោងកសាង​​បំពង់​បង្ហូរ​​​ឧស្ម័ន​​នោះ​ដែល​​​នឹង​អាច​​បញ្ជូនឧស្ម័ន​​ធម្មជាតិ​​ពីរុស្ស៊ី​​មក​កាន់​កូរ៉េ​​ខាងត្បូង​​​​ កាត់តាមកូរ៉េខាង​ជើង ។ ​​ក្រុង​សេអ៊ូល ​​មានបំណង​​នាំចូលឧស្ម័ន​​​រុស្ស៊ី​​​ក្នុងចំនួនច្រើន​​ចាប់​ពីឆ្នាំ​២០១៥ ទៅ  ។

មេដឹកនាំ​​កូរ៉េ​ខាងជើង​​​​លោកគឹម ជុងអ៊ីល ​​បានសម្តែង​​ពីការគាំទ្រ​របស់លោក​ចំពោះ​​​គម្រោង​​​នោះ​ក្រោយ​លោកជួបជាមួយ​សមភាគី​​រុស្ស៊ី​​លោកឌីមីឌ្រី ​ម៉េដ​វេដេវ ។
​យោងតាម​​ព័ត៌​មាន​​ទាំង​ឡាយថា ​លោក HONG បានជម្រាប​​ប្រាប់ប្រធានាធិបតី​​កូរ៉េ​ខាងត្បូង​​លោកលី ម្យុងបាក់​នាឱកាស​នៃការ​ជួប​ពិភាក្សា​គ្នាមួយ​​នាពេល​ថ្មីៗ​​នេះថា ​គណប​ក្ស​​របស់លោក​ចង់ឱ្យ​​មានការសម្រាលភាព​តានតឹង​​​ជាមួយកូរ៉េ​ខាង​ជើង ៕