ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វចៀមលក់បានតម្លៃ153.360ដុល្លារ បំបែកឯតទគ្គ​កម្មមពិភពលោក

13 ឆ្នាំ មុន

តើលោកអ្នកធ្លាប់គិតទេថា សត្វចៀមមួយ​ក្បាល​ មានតម្លៃ​ស្មើនឹងរថយន្ត Ferrari មួយ គ្រឿង​ដែរឬ​ទេ ? ប្រាកដណាស់ ពិតជាមាន ! សត្វចៀមមួយក្បាលនៅប្រទេស​អៀឡង់​ ដែល​ត្រូវ​បាន​លក់ដោយ​ម្ចាស់​កសិដ្ឋាន​ម្នាក់ ឈ្មោះ Dan Tynan ​ពិតជាមាន​តម្លៃ​ស្មើនឹងរថយន្ត Ferrari មួយគ្រឿងមែន។ គាត់​បានលក់ទៅ​ឱ្យ​លោក Myfyr Evans​ ជាម្ចាស់កសិដ្ឋាន​មួយ​ទៀត​នៅ​ភាគ​ខាង​​ជើងនៃ​ប្រទេស​ស្កុត​ឡែន ក្នុង​តម្លៃ​153.360​ដុល្លារអាមេរិក។

លោក Evans និយាយថា គាត់​ជួប​សត្វ​ចៀម​​នេះ​ ខណៈដែលគាត់ទៅចូលរួម​តាំង​ពិព័រណ៍នៅកសិដ្ឋាន​មួយ​ ហើយ​ក៏មាន​អា​រម្មណ៍​ថា វានឹងផ្តល់​នូវ​សុភមង្គល​ដល់គ្រួសារ​។ ពេល​នោះ​​គាត់​​ក៏ទិញ​ចៀមឈ្មោលនោះ​យកទៅ​ដាក់​ឱ្យ​មាន​​គូ​ជាមួយ​សត្វចៀមដទៃ​ទៀត​នៅ​ក្នុង​កសិ​ដ្ឋាន​​​របស់​គាត់​ ។​​ ចំណែកភរិយា​របស់​គាត់​វិញ​មាន​អារម្មណ៍​តក់​ស្លុត​ពេល​ឃើញប្តីទិញ​សត្វ​ចៀម​ដែល​មាន​តម្លៃ​ថ្លៃបែបនេះ។

ប៉ុន្តែក្រោយមក​ចៀមឈ្មោល​មួយក្បាល​នោះ ពិត​ជានាំ​សំណាង​ដល់​គ្រួសារ​របស់​គាត់​មែន​គឺ​វាបាន​បង្កាត់​ពូជដល់​មេចៀម​ក្នុង​កសិដ្ឋាន​បាន​កូន​ដល់ទៅចំនួន​១០០០ក្បាលឯណោះ។ ពេលនោះទើបភរិយារបស់លោក Evans​យល់​ថា ចៀម​នេះជាប្រភពទុនយ៉ាងសំខាន់​ក្នុង​គ្រួសារ​​របស់​គាត់ ក្រោយមក​ក៏​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ឯតទគ្គកម្ម​ថ្មី បន្ទាប់ពីឯតទគ្គកម្ម​ចាស់​ក្នុង​ឆ្នាំ​១៩៨៨ សត្វចៀមមួយក្បាល​ត្រូវបានលក់​ក្នុង​តម្លៃ​127.800​ដុល្លារអាមេរិក ៕