ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តណ្ហា​ដុតរោល និងអត់​របប​​ពេក ទៅ​លេងប្រដាប​់​ភេទ​ក្មេងស្រី​

12 ឆ្នាំ មុន

​ខេត្តកណ្តាល​​​ ៖ ​​បុរសម្នាក់ត្រូវ​បាននគរ​បាល​​ក្រុងតាខ្មៅ ​​ចាប់ខ្លួន​បញ្ជូនទៅកាន់សាលា​ដំបូង​​ខេត្ត កាលពីព្រឹកថ្ងៃទី​​​៣០ ​សីហា ​២០១១ បន្ទាប់​ពី​​​ប្រទូស្ត​កេរ្តិ៍​លើ​ក្មេងស្រី​រួចហើយ​ត្រូវ​​អាណាព្យាបាល​ កុមារី​​​​ប្តឹងចោទប្រកាន់​​​​កាល​ពី​វេលាម៉ោង​​​១០​និង​​​​៣០នាទី​​ព្រឹក ថ្ងៃទី​​​២៩ សីហា ​២០១១ ​នៅ​លើ​គ្រែ​កន្លែង​ស្ងាត់​​មួយ​​ក្នុង​ក្រុង​តាខ្មៅ​។​

ខេត្តកណ្តាល​​​ ៖ ​​បុរសម្នាក់ត្រូវ​បាននគរ​បាល​​ក្រុងតាខ្មៅ ​​ចាប់ខ្លួន​បញ្ជូនទៅកាន់សាលា​ដំបូង​​ខេត្ត កាលពីព្រឹកថ្ងៃទី​​​៣០ ​សីហា ​២០១១ បន្ទាប់​ពី​​​ប្រទូស្ត​កេរ្តិ៍​លើ​ក្មេងស្រី​រួចហើយ​ត្រូវ​​អាណាព្យាបាល​កុមារី​​​​ប្តឹងចោទប្រកាន់​​​​កាល​ពី​វេលាម៉ោង​​​១០​និង​​​​៣០នាទី​​ព្រឹក ថ្ងៃទី​​​២៩ សីហា ​២០១១ ​នៅ​លើ​គ្រែ​កន្លែង​ស្ងាត់​​មួយ​​ក្នុង​ក្រុង​តាខ្មៅ​។

លោកកេត ​​វ៉ាន់​ថា ​​នាយផ្នែក​​​ព្រហ្មទណ្ឌ​​នគរ​បាល​​ក្រុង​​​តាខ្មៅ បាន​ឱ្យដឹង​ថា បុរស​កំហូច​​ដែលត្រូវ​​បាន​ចាប់​ខ្លួន​នេះ​​​ឈ្មោះ​​ស៊ិន សុគន្ធ ​អាយុ​​​​៣៥​ឆ្នាំ ​ស្នាក់នៅ​ភូមិ​​​-ឃុំ​កើតហេតុ​ខាងលើ​ មុខ​របរ​ជាង​សំណង់ ជា​បុរស​​មាន​ប្រពន្ធ និង​​មាន​កូន​មួយ​។ ​ចំណែក​ក្មេង​ស្រី​​​រងគ្រោះ​​ឈ្មោះ​​​ ច.ស.វ ​អាយុ​​៦​ឆ្នាំ ​​ស្នាក់​នៅ​ភូមិ​-ឃុំកើតហេតុ ។ ​តាម​ចម្លើយ​​​​របស់​ក្មេងស្រី​រងគ្រោះ​បាន​ប្រាប់​ប៉ូលិស​ថា ​​នៅ​ព្រឹកថ្ងៃទី​​២៩ សីហា ម្តាយ​​​របស់​​​នាង​​​​​ទៅផ្សារ​ទិញ​ម្ហូប​​​បាត់ ហើយ​​នាង​​នៅផ្ទះ​ជាមួយ​បង​ប្រុស​​ឈ្មោះ​ចាន់ ​​តាយ អាយុ​៨​ឆ្នាំ ។ ​​គ្រា​នោះ​ឈ្មោះ​​​ស៊ិន ​សុគន្ធ បុរស​ដាច់​​ដាប​បាន​ឱ្យលុយ​​​​១.០០០​រៀល ​​ទៅ​បង​​​របស់​​នាង​​​​ឱ្យ​ទៅ​ទិញទឹកកកឈូស​ ភ្លាម​នោះ​​ខ្លួនឆ្លៀត​ឱកាស​​​បីនាង​តូច​​​ទៅ​ដាក់​ដេកលើគ្រែ​​​​មួយនៅ​កន្លែង​​​ស្ងាត់ ហើយ​លិទ្ធ​​លេង​ប្រដាប់​ភេទ​របស់នាង​យ៉ាង​ឱឡារិក និង​គំរាម​​ថា ​កុំ​ប្រាប់​​អ្នក​ណា​​ឱ្យសោះ​…​ប៉ុន្តែ​​​បន្តិច​នោះ​ស្រាប់តែ​បងប្រុស​របស់នាង​ត្រឡប់មក​​​​ពីទិញ​ទឹក​កក​​ឈូស​វិញ ឃើញ​ទាន់​ក៏​បង្អាក់​សកម្មភាពពួកគេ​។

កុមារី​​​បាន​​បបួល​បង​ប្រុស​​​​ត្រឡប់​មក​ផ្ទះវិញ​ និង​​ប្រាប់​​ដល់​ម្តាយ​​របស់​នាង​ឈ្មោះ​ស្រី​ហ៊ាង ​​អាយុ​​​​៤៥​ឆ្នាំ ​​អំពីឈ្មោះ​​ស៊ិន សុគន្ធ លិទ្ធលេង​ប្រដាប់​ភេទ​​របស់នាង​ ទើប​ឈាន​​ទៅប្តឹង​ប៉ូលិស​​ចាប់​ខ្លួន​បុរស​អគតិ​​តែម្តង​។ ព័ត៌មានលម្អិត​នឹងផ្សាយជូន​នៅពេលក្រោយ និង​នៅលើទំព័រ​កាសែត​កោះសន្តិភាព ៕