ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​សតិមិនប្រក្រតី​ឡើង​ផ្លុំ​ខ្លុយ​​លើ​បង្គោល​ភ្លើង​​ឆក់ស្លា.ប់​

13 ឆ្នាំ មុន

​ខេត្តកំពង់ស្ពឺ​​​ ៖ ​​​យុវជន​ម្នាក់​​​​បាន​ស្លា.ប់​ភ្លាម​ៗ ដោយចរន្តអគ្គិសនី​​​ឆក់ ខណៈ​ដែល​​រូប​​គេ​​​ព្យា​យាម​​ឡើងបង្គោល​​​​ខ្សែ​ភ្លើង​​នា​​វេលា​ព្រឹក​ ថ្ងៃ​ទី​៣០ សីហា ២០១១ នេះ ។​
មន្ត្រីប៉ូលិស​​​​រដ្ឋបាលប៉ុស្តិ៍​ឃុំ​ព្នា​យ លោកសួង​ចាន់​​ថន បាន​​​រៀបរាប់​​ហេតុការណ៍នោះ​​ឱ្យដឹង​​ថា ​​នៅវេលាម៉ោង​​៥​​ភ្លឺ​ថ្ងៃទី​​​៣០ សីហា ​២០១១ ខណៈដែល​កម្មករ

ខេត្តកំពង់ស្ពឺ​​​ ៖ ​​​យុវជន​ម្នាក់​​​​បាន​ស្លាប់​ភ្លាម​ៗ ដោយចរន្តអគ្គិសនី​​​ឆក់ ខណៈ​ដែល​​រូប​​គេ​​​ព្យា​យាម​​ឡើងបង្គោល​​​​ខ្សែ​ភ្លើង​​នា​​វេលា​ព្រឹក​ថ្ងៃ​ទី​៣០ សីហា ២០១១ នេះ ។​
មន្ត្រីប៉ូលិស​​​​រដ្ឋបាលប៉ុស្តិ៍​ឃុំ​ព្នា​យ លោកសួង​ចាន់​​ថន បាន​​​រៀបរាប់​​ហេតុការណ៍នោះ​​ឱ្យដឹង​​ថា ​​នៅវេលាម៉ោង​​៥​​ភ្លឺ​ថ្ងៃទី​​​៣០ សីហា ​២០១១ ខណៈដែល​កម្មករ កម្មការិនី ​រោងចក្រ​​ចេញទៅ​​ធ្វើ​ការ​ ក៏បាន​​ប្រទះ​ឃើញ​សព​​យុវជនម្នាក់​ដេក​ស្លាប់​​​ក្រោម​បង្គោល​​​ខ្សែភ្លើង ដែលតចរន្ត​​អគ្គិសនី​​បន្តពី​​រាជធានីភ្នំពេញ​ ហើយ​ស្គាល់​ថា ​ឈ្មោះ​​សាត វិឆ័យ​​ អាយុ​​២០ឆ្នាំ ​ជាកូនប្រុសទី​៤ ចំណោម​​​កូន​៨​នាក់ ​ក្នុងបន្ទុក​ របស់​​​លោក​ប៊ូ វ៉ាន់ ​អាយុ​​​៤៨ឆ្នាំ ​និងប្រពន្ធ​ឈ្មោះ​​អ៊ូ រី អាយុ​​​៥០ឆ្នាំ ​មានទីលំនៅ​​ភូមិ​​ក្រាំង​តារ័ត្ន ​ឃុំ​ព្នាយ ស្រុក​​សំរោង​​ទង​។

តាមសម្តី​លោកស៊ូ វ៉ាន់ ​​​​ឪពុក​ជន​រងគ្រោះ​និយាយ​ថា ​កូន​ប្រុស​គាត់​​​សាត វិឆ័យ នេះ​តាំង​ពី​​​កើត​ជំងឺ​គ្រុន​ចាញ់សន្ធំ​មក ​ក៏ស្រាប់តែ​សតិមិន​ប្រក្រតី​​ដើរ​​ស្ទើរតែ​ពុំ​ចូលផ្ទះ លើកលែង​​តែ​​ពេល​បាយ​ប៉ុណ្ណោះ។ គាត់បន្ត​ថា ​​នៅព្រឹក​កើតហេតុ ពេល​វត្ត​​​ក្រាំង​តាវិត​ទូងស្គរ​​ កូនគាត់​បានជិះកង់​ចេញទៅ និង​​មាន​យក​ខ្លុយ​ទៅ​​ជាមួយផង ​ព្រោះ​គេ​​ចូល​​ចិត្តឡើង​​​​ផ្លុំលើ​បង្គោលភ្លើង​។ ស្រាប់តែ​​ព្រឹកកើត​ហេតុ ឮដំណឹង​​ថា កូន​គាត់​ស្លាប់ ​ប្រហែលជា​​ឡើង​ចំ​បង្គោល​​ភ្លើង​ដែល​មាន​ចរន្ត​​អគ្គិសនី ព្រោះឆក់​ឡើង​​ឆេះ​រោល​​ខ្មៅ​មុខ​​​ មើលលែង​ចង់ស្គាល់​ទៅ​ហើយ ៕