ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នួន ជា ប្រកាស​ថា​នឹង​យល់​ព្រម​ចូល​រួម​សវនា​ការ​នៅ​ពេល​សុខ​ភាព​មិន​មាន​បញ្ហា

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សាលាក្តីខ្មែរក្រហម​កាល​ពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ បាន​បើក​សវនា​ការជំនុំជម្រះបញ្ហាកាយសម្បទា​របស់​អៀង ធីរិទ្ធ និងនួន ជា តាមការ​គ្រោងទុក។ ការ​ដេញដោលបានធ្វើឡើងយ៉ាងតឹងតែងរវាងវេជ្ជ​បណ្ឌិតជំនាញផ្នែកមនុស្សចាស់ និងសហចៅក្រម មេធាវីការពារក្តី សហព្រះរាជអាជ្ញា ហើយនួន ជា ប្រកាសថា នឹងយល់ព្រមចូលរួមសវនាការ​នៅ​ពេលសុខភាពមិនមានបញ្ហា។ ជនជាប់ចោទអៀង ធីរិទ្ធ អាយុ​៧៩ឆ្នាំ និង​នួន ជា អាយុ៨៥ឆ្នាំ បានបង្ហាញខ្លួននៅ​

រាជធានីភ្នំពេញ ៖ សាលាក្តីខ្មែរក្រហម​កាល​ពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ បាន​បើក​សវនា​ការជំនុំជម្រះបញ្ហាកាយសម្បទា​របស់​អៀង ធីរិទ្ធ និងនួន ជា តាមការ​គ្រោងទុក។ ការ​ដេញដោលបានធ្វើឡើងយ៉ាងតឹងតែងរវាងវេជ្ជ​បណ្ឌិតជំនាញផ្នែកមនុស្សចាស់ និងសហចៅក្រម មេធាវីការពារក្តី សហព្រះរាជអាជ្ញា ហើយនួន ជា ប្រកាសថា នឹងយល់ព្រមចូលរួមសវនាការ​នៅ​ពេលសុខភាពមិនមានបញ្ហា។

ជនជាប់ចោទអៀង ធីរិទ្ធ អាយុ​៧៩ឆ្នាំ និង​នួន ជា អាយុ៨៥ឆ្នាំ បានបង្ហាញខ្លួននៅ​ចំពោះ​មុខអង្គសវនាការ​ដែលដឹកនាំដោយលោក​និល ណុន ប្រធានសាលាដំបូង​នៃសាលាក្តីខ្មែរ​ក្រហម។ លោក​និល ណុន បានថ្លែងបើក​អង្គ​សវនា​ការមុនពេលការសួរដេញដោលរវាង សហ​ចៅក្រម និងវេជ្ជបណ្ឌិតជំនាញផ្នែកមនុស្ស​ចាស់ ។

លោកស្រី ស៊ីលវើ ខាត់រាយ សហ​ចៅ​ក្រម និង​ជាអនុ​​ប្រធាន​​​សាលា​ដំបូង​នៃ​អង្គ​ជំនុំ​​ជម្រះ​វិសាមញ្ញ​ក្នុង​សាលា​ក្តី​ខ្មែរ​ក្រហម​ បានសួរលោក​ចន ខាំបែល ​វេជ្ជ​បណ្ឌិត​ជំនាញ​ផ្នែក​​មនុស្ស​ចាស់​ថា លោកបានមើលខ្សែ​វីដេអូ​និយាយប្តឹង​ប្រឆាំង​ពីការឃុំខ្លួន​បណ្តោះ​អាសន្ន​របស់អៀង ធីរិទ្ធ កាលពីថ្ងៃទី២៤ កុម្ភៈ ឆ្នាំ​២០០៩ និងថ្ងៃទី​១៥ កុម្ភៈ ឆ្នាំ២០១០ មែនឬទេ? លោក​ចន ខាំ​បែល ​ឆ្លើយ​ថា លោកពិតជាបាន​មើលខ្សែវីដេអូ​នោះ​មែន។

លោកចន ខាំបែលបានថ្លែងថា លោ​​កបាន​​ប្រើប្រាស់តេស្តលើអៀង ធីរិទ្ធ តាមការវាយ​តម្លៃតាមបែបអាមេរិកតាមរយៈអ្នកបកប្រែ​ភាសា ហើយបានវាយតម្លៃបន្ថែម​លើការ​វាយ​តម្លៃលទ្ធផលរបស់លោកវេជ្ជបណ្ឌិត កាស៊ុន បូណាត។ ការវាយតម្លៃនេះបានធ្វើលើ​សតិ​បញ្ញា​របស់អៀង ធីរិទ្ធ ការរស់នៅក្នុងពន្ធនាគារ​ក៏ប៉ះ​ពាល់ដែរ។

យើងបានសហការជាមួយគ្រូពេទ្យពី​មន្ទីរពេទ្យកាល់ម៉ែត និងមានការបពា្ឈប់ការប្រើ​ប្រាស់​ថ្នាំមួយចំនួនដែលជននេះធ្លាប់ប្រើ ហើយ​អៀង ធីរិទ្ធ មានបញ្ហាជង្គង់។
នួន ជា និយាយប្រាប់តុលាការខ្មែរក្រហម​ថា៖ «ប្រសិនបើសុខភាពខ្ញុំអំណោយផល ខ្ញុំ​​នឹង​ចូលរួមគ្រប់សវនាការ​ទាំងអស់របស់​សាលា​​ក្តី ដើម្បីរកការពិត​មាន​ប្រយោជន៍តាម​សំណូម​ពរ​របស់​ប្រជាជនខ្មែរទូទៅ។ ខ្ញុំសូម​និយាយ​​ពី​បញ្ហា​សុខភាពរបស់ខ្ញុំ ដែលមាន​ភាព​ជរា​​ទ្រុឌ​ទ្រោម​ច្រើន ប៉ុន្តែបញ្ហាសំខាន់ គឺការផ្ចង់​អារម្មណ៍​របស់ខ្ញុំ។ ខ្ញុំអាចអង្គុយស្តាប់ និង​​​​អាន​បាន​​​ប្រហែល​រយៈពេល១ម៉ោងទៅ១និង៣០​នាទី​ ​ក្នុង​ដំណាក់កាលដំបូងប៉ុណ្ណោះ។ បន្ទាប់​ពី​នេះ​​វានឹង​ប៉ះពាល់ដល់ភ្នែករបស់ខ្ញុំ​ដែល​មាន​ភាព​ស្រវាំង​ និង​ជះ​ឥទ្ធិ​ពល​ដល់ខួរ​ក្បាលរបស់​ខ្ញុំ​ធ្វើ​ឲ្យ​ងោក​និង​បណ្តាល​ឲ្យ​បេះដួងញ័រខ្លាំង សម្ពាធ​ឈាម​​ក៏​ឡើង​ខ្លាំង​មិន​អាច​ឱ្យ​អង្គុយបាន»។

នួន ជា បន្តថា លោក​ខាំបែល បានមកជួប​ពិនិត្យ​ជំងឺរបស់គាត់២-៣ដងហើយ។ គាត់ចង់ឲ្យ​សាលាក្តីរកគ្រូពេទ្យម្នាក់ទៀតសហការជាមួយ​លោកខាំបែល ក្នុងការពិនិត្យសុខភាពរបស់​គាត់៕