ដោយដកស្រង់សម្តីរបស់ពួកឧទ្ទាមម៉ាស៊ីនឃោសនាទាំងឡាយរាយការណ៍ថា កូនប្រុសទី៦ របស់មេដឹកនាំលីប៊ី ត្រូវផ្តួលរំលំលោកមូអាម៉ា កាដាហ្វី ឈ្មោះខាមីស បានត្រូវស្លាប់ហើយក្នុងឱកាសនៃការប៉ះទង្គិចគ្នានៅជិតរដ្ឋធានីទ្រីប៉ូលី ហើយសពរបស់គេត្រូវយកទៅកប់នៅទីក្រុង ZLITAN ។
យោងតាមព័ត៌មានទាំងនោះថា ខាមីសត្រូវសម្លាប់ក្នុងតំបន់មួយស្ថិតនៅចន្លោះក្រុងទ្រី ប៉ូលី និងក្រុងបានី វ៉ាលីដ ។ នេះពុំមែនជាលើកទី១ឡើយដែលគេបានប្រកាសពីការស្លាប់របស់ខាមីស ដែលជាប្រមុខនៃកងឯកភាពពិសេសរបស់លោកកាដាហ្វី ។
ខាមីសជាកូនពៅរបស់លោកកាដាហ្វី កើតនៅឆ្នាំ១៩៨៣ ។ រូបគេបានទៅសិក្សានៅប្រទេសរុស្ស៊ី ហើយដឹកនាំកងពលតូចលេខ៣២ របស់លីប៊ី ដែលជាកងពលស្មោះត្រង់បំផុតមួយចំពោះលោកកាដាហ្វី ។ ម្យ៉ាងទៀតភរិយាលោកកាដាហ្វីលោកស្រី សូហ្វីយ៉ា កូនស្រីនាងអៃសា កូនប្រុសហានីបាល់ និងម៉ូហាម៉េដ ព្រមទាំងកូនៗរបស់ពួកគេបានចូលទៅដល់អាល់ហ្សេរីកាលពីព្រឹកថ្ងៃទី២៩ សីហា ៕
ចែករំលែកព័តមាននេះ