ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គ​ការ​​មូល​និធិ​អភិវឌ្ឍន៍​​មូស្លីម​​កម្ពុជា​បន្ត​ចែ​ក​អំណោយ​​នៅខេត្ត​ស្ទឹង​ត្រែង

13 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ​អំណោ​យ​ជា​គ្រឿង​ឧប​ភោគ​​បរិ​ភោគ​​​ កម្រាល​​ព្រំ​សម្រាប់​ថ្វាយ​បង្គំ​​គម្ពី​រ​កូរ​អាន និង​ថវិកា​ ត្រូវ​បាន​អង្គការ​មូល​និធិ​អភិ​វឌ្ឍន៍​មូស្លី​ម​កម្ពុជា​​បន្ត​នាំ​យក​ទៅ​ ចែក​ជូន​ដល់​ប្រជាពល​រដ្ឋ​ជាសាស​និក​អ៊ិស្លាម ​​ចំនួន​២០០​​គ្រួសារ​រស់​នៅ​ក្នុងខេត្ត​ស្ទឹងត្រែង​​ ។ ពិធី​នេះ​​បាន​រៀបចំ​ឡើង​កាលពីរសៀល​ថ្ងៃទី​២៥ សីហា ​នៅ​ភូមិ​អូរ

ខេត្តស្ទឹងត្រែង ៖ ​អំណោ​យ​ជា​គ្រឿង​ឧប​ភោគ​​បរិ​ភោគ​​​ កម្រាល​​ព្រំ​សម្រាប់​ថ្វាយ​បង្គំ​​គម្ពី​រ​កូរ​អាន និង​ថវិកា​ ត្រូវ​បាន​អង្គការ​មូល​និធិ​អភិ​វឌ្ឍន៍​មូស្លី​ម​កម្ពុជា​​បន្ត​នាំ​យក​ទៅ​ចែក​ជូន​ដល់​ប្រជាពល​រដ្ឋ​ជាសាស​និក​អ៊ិស្លាម ​​ចំនួន​២០០​​គ្រួសារ​រស់​នៅ​ក្នុងខេត្ត​ស្ទឹងត្រែង​​ ។ ពិធី​នេះ​​បាន​រៀបចំ​ឡើង​កាលពីរសៀល​ថ្ងៃទី​២៥ សីហា ​នៅ​ភូមិ​អូរ​ច្រឡុង ​ស្រុក​សៀម​បូក ​ក្រោម​អធិបតី​ភាព​លោក​ឧកញ៉ា អូស្មាន ​​ហាស្សាន់ ​រដ្ឋ​លេ​ខាធិការ​​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​​ ​និង​ជា​ប្រធាន​​អង្គ​ការ​មូល​និធិ​អភិ​វឌ្ឍន៍​​មូស្លីម​កម្ពុជា និង​លោក​ជំទាវ ។​នៅក្នុង​ឱកាស​នោះ​ក៏​មាន​ការ​ចូល​រួម​​​​ដោយ​លោក​ឧកញ៉ា សុះ កំរី ​ចាង​ហ្វាង​គណៈ​ដឹក​នាំ​ជាន់​ខ្ពស់​សាសនា​អ៊ិស្លាម​​កម្ពុជា ថ្នាក់​ដឹក​នាំ​អ៊ិស្លាម ​អាជ្ញា​ធរ​​​ ​និង​ប្រជា​ពល​​រដ្ឋ​អ៊ិស្លាម​​ក្រីក្រ​យ៉ាងច្រើន​កុះករ ។

អំណោយ​​ដែល​នាំ​យក​ទៅចែក​ជូន​សាស​និក​អ៊ិស្លាម​​នៅក្នុង​ឱកាស​នោះ​ សម្រាប់​ប្រជា​ពល​រដ្ឋ​ចំនួន​២០០គ្រួសារ​ ​ក្នុង​មួយគ្រួសារ​ៗទទួល​បាន​​គ្រឿង​ឧបភោគ​បរិ​ភោគ​​១​កញ្ចប់ រួម​មាន​​ស្ករ​ស​ ទឹក​ដោះ​គោ ទឹក​ក្រូច ទឹក​ស៊ី​រ៉ូ ដែល​គិតជា​ប្រាក់​ចំនួន​១.២០០​ដុល្លារ ​និង​ចែក​ក្រមា​ចំនួន​១.២៥២​ គិតជា​ប្រាក់​​សរុប​ចំនួន​២៦២​ដុល្លារ, ​ឧបត្ថម្ភ​​លោក​គ្រូ​សាសនា​អ៊ិស្លាម​​ចំនួន​១៤​នាក់ ម្នាក់ៗ​ទទួល​បាន​១០​​ម៉ឺន​រៀល, ឧបត្ថម្ភ​​ដល់​វិហារ​​ចំនួន​១៣​ដែល​វិហារ​នីមួយៗ​ទទួល​បាន​៣០​ម៉ឺន​រៀល, ចែក​គម្ពី​រ​កូរ​អាន​​ចំនួន​​​៤៥០​ក្បាល និង​កម្រាល​ថ្វាយ​បង្គំ​​ចំនួន​២៦​ដល់​សាសនិក​អ៊ិស្លាម, ផ្តល់​ថវិកា​​ចំនួន​១៧០​ដុល្លារ ​ទិញ​ឧគ្ឃោសន​​ស័ព្ទ​​ និង​ឧបត្ថម្ភ​​សាលា​ឃុំ​អូរ​ឫស្សី​កណ្តាល​ចំនួន​២០០​ដុល្លារ ។ សម្រាប់គ្រឿង​ឧបភោគ​បរិភោគ​​ និង​​ថវិកា​សរុប​គិត​ជា​ទឹក​ប្រាក់​​​ចំនួន​៩.៩៣៧​ដុល្លារ ដែល​​ទាំង​នេះ​ជា​អំណោយ​​​រ​បស់​អង្គ​ការ​មូល​និធិ​​អភិវឌ្ឍន៍​មូស្លីម​កម្ពុជា ។

លោក​ឧកញ៉ា អូស្មាន ហាស្សាន់ ​បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​​ខែ​បួស​រ៉ាម៉ាដន​នេះ ​អង្គ​ការ​មូល​និធិ​អភិ​វឌ្ឍន៍​មូស្លី​ម​កម្ពុជា រួម​​ទាំង​ថ្នាក់​ដឹក​នាំ​អ៊ិស្លាម​​ទាំងអស់​​ បាន​យក​ចិត្ត​​ទុក​ដាក់​គិតគូរ​ពី​ជីវភាព​របស់​បង​ប្អូន​សាសនិក​អ៊ិស្លាម​ក្រីក្រ​ ហើយ​​នាំ​យក​អំណោយ​មក​ជួយ​ឧបត្ថម្ភ​​ដល់​បង​ប្អូន​ក្រី​ក្រ​ជា​បន្ត​បន្ទាប់​​នៅ​តាម​ខេត្ត​ រាជធានី​​ សម្រាប់​​ជួយ​សម្រួល​ការ​លំបាក​នៅ​ក្នុង​ខែ​បួស​ ។ នៅ​ក្នុង​ខែ​បួស​នេះ​សាស​និក​អ៊ិស្លាម​​ទូទាំង​ពិភព​លោក​ ក៏​ដូច​​ជា​សាសនិក​អ៊ិស្លាម​​នៅ​កម្ពុជា​ បាន​ចូលរួម​គោរពប្រតិ​បត្តិ​​ទៅ​តាម​ជំនឿ​សាសនា ដែល​នេះ​ជា​​កាតព្វ​កិច្ច​របស់​យើង​​គ្រប់​គ្នា​​ជា​សាសនិក​អ៊ិស្លាម ។

លោក​ឧកញ៉ា អូស្មាន ហាស្សាន់ ​ក៏បាន​លើក​ឡើង​​​ពីរាជ​រដ្ឋា​ភិបាល​​កម្ពុជា​ក្រោម​ការ​ដឹក​នាំរប​ស់​សម្តេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ​​បាន​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​សន្តិ​ភាព​ ស្ថិរ​ភាព​នយោ​​បាយ​​ មាន​ការ​អភិវឌ្ឍ​គ្រប់​វិស័យ​​ទាំង​វិស័យ​​អាណាចក្រ​​ និង​សាសនា ។ ​ដោយ​សារ​​រាជរដ្ឋាភិបាល​កម្ពុជាបាន​​ប្រើ​សិទ្ធិ​​ទូលាយ​ខាង​ជំនឿ​​សាសនា​ ធ្វើ​ឱ្យ​​ប្រជាពល​រដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​​សេរីភាព​ខាង​ក្នុង​ការ​ប្រតិ​បត្តិ​សាសនា​​ ហើយ​​គ្រប់​សាសនា​ទាំងអស់​បាន​រស់​នៅ​ជា​មួយ​គ្នា​​ដោយ​សុខ​​ដុម​រមនា​មិន​រើស​អើង៕