ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​យ៉ូស៊ី​ហ៊ីកូ​ ណូដា ​ក្លាយ​ជា​​ប្រមុខ​​​​គណបក្ស​​​កាន់​អំណាច​​ហើយ​នឹង​ក្លាយ​ជា​​​​នាយករដ្ឋ​​មន្ត្រី​​​ជប៉ុន​ថ្មី

13 ឆ្នាំ មុន

​​​គណបក្ស​ប្រជា​​ធិបតេយ្យ​​​ជប៉ុន​ជា​គណបក្ស ​​កាន់អំណាច​​​កាលពីថ្ងៃទី​២៩ សីហា បាន​ជ្រើស​តាំង លោកយូស៊ី​ហ៊ីកូ ណូដា​ រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​ជា​ប្រធាន​​គណបក្ស​​ដែល​លោក​ត្រូវ​ក្លាយ​ជា​នាយក​​រដ្ឋ​មន្ត្រី​​ទី៣​របស់​ប្រទេស​​រយៈ​ពេល​តែ​​២ឆ្នាំ ។

​​​គណបក្ស​ប្រជា​​ធិបតេយ្យ​​​ជប៉ុន​ជា​គណបក្ស ​​កាន់អំណាច​​​កាលពីថ្ងៃទី​២៩ សីហា បាន​ជ្រើស​តាំង លោកយូស៊ី​ហ៊ីកូ ណូដា​ រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​ជា​ប្រធាន​​គណបក្ស​​ដែល​លោក​ត្រូវ​ក្លាយ​ជា​នាយក​​រដ្ឋ​មន្ត្រី​​ទី៣​របស់​ប្រទេស​​រយៈ​ពេល​តែ​​២ឆ្នាំ ។

​មានបេក្ខ​ជន​​៥រូប​​ក្នុង​ការប្រកួត​ដណ្តើម​​យក​តំណែង​​ប្រធាន​គណបក្ស​​នេះ​ជំនួស​​នាយករដ្ឋ​មន្ត្រី​​លោកណាអូ តូកាន ដែលបាន​​សុំលាលែង ។ ​បេក្ខ​ជន​​ទាំង៥​រូប​នេះ​មានរដ្ឋ​​​មន្ត្រី​​សេដ្ឋកិច្ច​​ ពាណិជ្ជ​​កម្ម ​និងឧស្សាហកម្ម​លោកបានវី កាអ៊ី​អឺដា អតីត​​​រដ្ឋ​មន្ត្រី​​​ការបរទេស​លោក​សឺអ៊ីជី ម៉ា​អឺហាវ៉ា ​រដ្ឋ​មន្ត្រី​​ហិរញ្ញ​វត្ថុ​​​ លោកយូស៊ី​ ហ៊ីកូណូ​ដា ​​រដ្ឋ​មន្ត្រី​​កសិកម្ម​ រុក្ខា​​ប្រមាញ់ និង​នេសាទលោក ​​មីជី ​ហ៊ីកូ កាណូ ​និង​រដ្ឋ​​មន្ត្រី​ដឹកជញ្ជូន លោកស៊ូ មីអូ ម៉ាប៊ូជី ។

​លោក​​កាន​បាន​សុំ​លាលែង​​ពីតំណែង​​ប្រមុខ​​គណបក្ស​លោកកាលពី​​ថ្ងៃទី២៦ សីហា កន្លង​មក​នេះ ​ក្រោយ​សភា​អនុ​ម័ត​​គម្រោង​ច្បាប់២ គឺ​គម្រោងច្បាប់មួយ​​ស្តីពី​ការបញ្ចេញ​ប្រាក់​រដ្ឋ​សម្រាប់​​គ្រប់​គ្រង​​បំណុល ​និង​គម្រោង​ច្បាប់​មួយ​ទៀត​​ស្តីពីការជំរុញ​​ថាមពល​​​កកើត​​ឡើងវិញ ។

ក្នុង​ការ​បោះឆ្នោត​​របស់ក្រុមសមាជិក​សភា​នៃ​គណ​បក្ស​​ប្រជា​ធិបតេយ្យ​​​នៅជុំទី២ រដ្ឋមន្ត្រី​ហិរញ្ញ​វត្ថុ​លោកយូស៊ី​ ហ៊ីកូ ណូដា ​បាន​ឈ្នះ​រដ្ឋ​​មន្ត្រី​សេដ្ឋកិច្ច​​ ពាណិជ្ជកម្ម និងឧស្សាហកម្ម​​ លោក​បានរី កាអ៊ីអឺដា ​ដោយលោក​ក្លាយ​ជា​ប្រមុខ​​​គណបក្ស​ប្រជាធិបតេយ្យ​​ថ្មី បន្ទាប់មក​ក្លាយ​ជា​​នាយករដ្ឋ​មន្ត្រី​​ជប៉ុន​ជំនួស​លោកកាន ។

​លោកណូ​ដា អាយុ​៥៤​ឆ្នាំ នឹង​ក្លាយជា​​​នាយក​រដ្ឋ​មន្ត្រី​​ទី៣ ​ចាប់តាំងពីគណបក្ស​​​ប្រជា​​ធិបតេយ្យ​ឡើង​កាន់អំណាច​កាលពី​២ឆ្នាំមុន​នេះ​មក ​ហើយលោក​ជានាយក​រដ្ឋមន្ត្រី​ទី៦របស់​​ជប៉ុន​ក្នុងរយៈ​ពេល​តែ៥ឆ្នាំ ៕