ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

1.20​0នា​ក់ នាំ​គ្នា​ជិះ​ទូ​ក​កៅ​ស៊ូ​​បំបែកឯ​តទគ្គកម្ម​ថ្មី

13 ឆ្នាំ មុន

ក្រុមអ្ន​ក​គាំ​ទ្រ​​ជិះទូកកៅស៊ូ​ បានជួ​ប​ជុំ​គ្នា​​បង្កើត​​ជា​​ក្រុមជិះ​​ទូក​​ដ៏​​ធំ​បំផុត​​មួយ​ដើម្បី​បំ ​បែក​ឯត​​ទគ្គកម្ម​ពិភព​​លោក​​ថ្មី​ ដោយ​​នាំ​គ្នា​​ជិះ​ទូក​​កៅ​​ស៊ូ​ ពណ៌ទឹក​ក្រូច​ ​បណ្តែត​​តាម​ដ​ង​ស្ទឹង​ Aar នៅ​ប្រទេស​ស្វ៊ី​ស​ឆ្ពោះ​​ទៅ​កាន់ទី​​ក្រុង​​ប៊ែន ដែល​​​ការ​ធ្វើ​​ដំណើរ​នេះ​​មាន​​រយៈ​ពេល​២​​ម៉ោង​​កន្លះ​ ។

ក្រុមអ្ន​ក​គាំ​ទ្រ​​ជិះទូកកៅស៊ូ​ បានជួ​ប​ជុំ​គ្នា​​បង្កើត​​ជា​​ក្រុមជិះ​​ទូក​​ដ៏​​ធំ​បំផុត​​មួយ​ដើម្បី​បំ​បែក​ឯត​​ទគ្គកម្ម​ពិភព​​លោក​​ថ្មី​ ដោយ​​នាំ​គ្នា​​ជិះ​ទូក​​កៅ​​ស៊ូ​ ពណ៌ទឹក​ក្រូច​ ​បណ្តែត​​តាម​ដ​ង​ស្ទឹង​ Aar នៅ​ប្រទេស​ស្វ៊ី​ស​ឆ្ពោះ​​ទៅ​កាន់ទី​​ក្រុង​​ប៊ែន ដែល​​​ការ​ធ្វើ​​ដំណើរ​នេះ​​មាន​​រយៈ​ពេល​២​​ម៉ោង​​កន្លះ​ ។

ពួកគេ​​បាន​ប្រ​មូល​អ្នក​​គាំ​ទ្រ​​ជិះ​​ទូកកៅ​​ស៊ូ​នៅ​ទូ​ទាំង​​ប្រទេស​​ប​ង្កើត​​ជា​មហា​​ព្រឹត្តិការណ៏​​ដ៏​ធំ​នេះ​​​ក្នុង​បំណង​បំបែ​កឯតទគ្គក​ម្ម​ចា​ស់​ដែល​​បាន​ធ្វើ​នៅ​​ប្រទេស​ជប៉ុ​ន​កន្លង​មក ដោយ​​មាន​អ្នក​​ជិះ​ទូក​​កៅ​ស៊ូ​ ពណ៌ទឹក​​ក្រូច ជន​ជាតិ​ជ​ប៉ុន​ ចំនួន​​១.១០០​​​នាក់​ ដែល​​ត្រូវ​បាន​​គេ​រៀប​ចំ​​ស្រដៀង​គ្នា​​​នឹង​ព្រឹត្តិ​ការណ៍​​នេះ​​ដែរ ។ អ្នក​រៀប​ចំ​​កម្ម​វិធី​បាន​​និយាយ​​ថា នៅ​ក្នុង​ព្រឹ​ត្តិការណ៍​​នេះ​ គេ​ស​ង្កេត​ឃើញ​​អ្នក​គាំ​ទ្រដែ​ល​មាន​វ័យ​ក្មេង និង​វ័យ​​ចំណាស់​​ជិះ​​ទូក​កៅស៊ូ​​របស់​ពួកគេ​​​ដោយ​ចែវ​​ចុះតាម​​ដង​​ស្ទឹង ។ បញ្ហាដែ​ល​កំពុង​​ជួប​ប្រ​ទះ​នោះ​​គឺ​យើង​​ពិបាក​ក្នុ​ង​ការ​ប្រមូល​​ពួក​គេ​ឱ្យ​​នៅ​ជុំ​គ្នា​ ព្រោះ​វាជាក្រុម​​នា​វា​ដ៏​ធំ​​មួយ​ដែល​​មិន​ធ្លា​ប់​មាន​។

យោង​តាម​​មន្ត្រី​ចុះកំណត់​​ត្រា​ពិភព​លោក​​និយាយ​ថា អ្នក​ចូល​​រួមភាគច្រើ​ន​បាន​​ជិះ​ទូ​ក​​​បណ្តែត​​តាម​ខ្សែទឹ​កដោយ​ក្តី​​សប្បាយ​​រីក​រាយ​​ ខណៈដែល​អ្ន​ក​ខ្លះ​​ទៀត​បាន​កាន់​​ស្រា​បៀរ​ផឹក​​យ៉ាង​​សប្បាយ​​ផង​ដែរ ។ មន្ត្រី​រូប​​នោះ​បន្ត​​ថា គេកំពុង​​ពិនិត្យ​មើល​​​ព្រឹត្តិ​កា​រណ៍​នេះ​ ដើម្បី​​ធ្វើ​ការ​សម្រេច​​ចិត្ត​ថា តើអាច​បំ​បែកឯតទគ្គក​ម្ម​ចាស់​បាន​​ទទួល​ជោគ​ជ័​យ​ដែរ​​ឬអត់?