អាជ្ញាធរមូលដ្ឋានរាយការណ៍ថា តុល្យការនៃ គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតមានកាលពីថ្ងៃទី២៨ សីហា ក្នុងខេត្តហ៊ឺបី ភាគខាងជើងចិន អ្នកស្លាប់ឡើងដល់១៨នាក់ ក្រោយការស្លាប់មនុស្សម្នាក់ទៀតដែលត្រូវរបួសធ្ងន់នៅមន្ទីរពេទ្យមក។
គ្រោះថ្នាក់នេះកើតមានកាលពីថ្ងៃទី២៨ សីហា នាវេលាម៉ោង៥ព្រឹក ពេលរថយន្តបឺសមួយគ្រឿងដឹកពលករអន្តោប្រវេសន៍៣៤នាក់ បានបុករថយន្តកាំមីញ៉ុងមួយគ្រឿងដែលចតនៅចិញ្ចើមថ្នល់ពីក្រោយក្នុងស្រុក សាងយី ក្រុង ZHENGJIAKOU ។ មនុស្ស១៧នាក់បានស្លាប់នៅនឹងកន្លែង ចំណែកមនុស្សដទៃៗទៀតជិះក្នុងរថយន្តបឺសដែលត្រូវរបួសត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យ។ មនុស្សម្នាក់ដែលរបួសធ្ងន់បានស្លាប់នៅមន្ទីរពេទ្យ។
យោងតាមការស៊ើបអង្កេតដំបូងថា ការដឹកលើសចំណុះរបស់រថយន្តបឺសនេះ ដែលមានកៅអីត្រឹម១៧ ការបើកលឿន និងការខ្វះការប្រុងប្រយ័ត្នរបស់អ្នកបើកជាមូលហេតុនៃសោកនាដកម្មនោះ។ ដោយសារអ័ព្ទ រថយន្តកាំមីញ៉ុងធុនធ្ងន់បានចតដោយពុំមានបើកភ្លើងផ្តល់សញ្ញាដែលរួមចំណែកក្នុងគ្រោះថ្នាក់នេះដែរ៕
ចែករំលែកព័តមាននេះ