ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​ណេ​ស៊ី ៖ ​ស្លា.ប់​10នាក់​​ក្រោយ​ការ​​លិច​នាវា​ដឹក​​អ្នក​ដំណើរ​​មួយ​គ្រឿង

13 ឆ្នាំ មុន

ប្រភព​ជិត​ដិត​នឹង​ពួក​អ្នក​ជួយ​សង្គ្រោះ​​និយាយ​ថា មនុស្ស​យ៉ាង​តិច​១០​​នាក់​ស្លា.ប់ ហើយ​ជា​ច្រើន​នាក់​ទៀត​បាត់​ខ្លួន​​ក្រោយការ​លិច​​នាវា​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​កាល​ពី​យប់​ថ្ងៃ​​ទី​២៦ មក​២៧ សីហា ក្នុង​ដែន​ទឹក​នៃ​កោះស៊ូ​ឡាវេស៊ី​ភាគ​ខាង​កើត​ឥណ្ឌូណេ​ស៊ី។

ប្រភព​ជិត​ដិត​នឹង​ពួក​អ្នក​ជួយ​សង្គ្រោះ​​និយាយ​ថា មនុស្ស​យ៉ាង​តិច​១០​​នាក់​ស្លាប់ ហើយ​ជា​ច្រើន​នាក់​ទៀត​បាត់​ខ្លួន​​ក្រោយការ​លិច​​នាវា​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​កាល​ពី​យប់​ថ្ងៃ​​ទី​២៦ មក​២៧ សីហា ក្នុង​ដែន​ទឹក​នៃ​កោះស៊ូ​ឡាវេស៊ី​ភាគ​ខាង​កើត​ឥណ្ឌូណេ​ស៊ី។

​លោក​ស៊ូរ៉ា​ហ្សាដ នៃ​ការិយាល័យ​រុក​រក និង​ជួយ​សង្គ្រោះ​​​កោះ​ស៊ូ​ឡាវេ​ស៊ី​និយាយ​ថានាវា​ឈ្មោះ​ WINDU KARSA នេះ​បាន​លិច​​នាវេលា​ម៉ោង​​០០ និង​៣០​នាទី​រំលងអធ្រាត្រ​​ថ្ងៃ​ទី​២៧ សីហា ក្រោយ​ចាក​ចេញ​ពី​ទី​ក្រុង​ BAJO ភាគ​ខាង​ត្បូង​កោះ​ស៊ូ​ឡា​វេ​ស៊ី​។ តាម​បញ្ជី​ឈ្មោះ​អ្នក​ដំណើរ​​ នាវានោះ​ដឹក​មនុស្ស​៩៦​នាក់​ ហើយ​មនុស្ស​៩៣​នាក់​ត្រូវបាន​ជួយ​សង្គ្រោះ​។ ក៏​ប៉ុន្តែ​ចំនួន​មនុស្ស​ពិត​ប្រាកដ​ជិះ​ក្នុង​នាវា​ពិត​ជា​មាន​​លើស​ពី​ក្នុង​បញ្ជី​​ផ្លូវ​ការ។

ពួក​អ្នក​នៅ​រស់រាន​មាន​ជីវិត​ត្រូវ​បាន​បញ្ជូន​មក​កាន់​មន្ទីរ​ពេទ្យ​ទាំង​ឡាយ​ដែលស្ថិត​នៅ​ជិត​ខាង​។ យោង​តាម​ទូរ​ទស្សន៍​ក្នុង​ស្រុក​មួយ​​ថា អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​នៃ​ខេត្ត​ស៊ូ​ឡា​វេស៊ី​ភាគ​អាគេ្នយ៍​យល់​ថា ​រលក​ខ្លាំង​អាចជា​ប្រភព​នៃ​ការ​លិច​នាវា​នេះ៕