ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​40នាក់​ក្នុង​​ការ​វាយ​​ប្រហារ​​ឆ្លង​កាត់​​ព្រំ​ដែន​​មួយ​នៅ​​ប៉ា​គី​ស្ថាន​

13 ឆ្នាំ មុន

សារ​ព័ត៌​មាន​ក្នុង​ស្រុក​រាយ​ការណ៍​ថា ភ្នាក់​ងារ​សន្តិ​សុខ​ប៉ា​គី​ស្ថាន​យ៉ាង​តិច​៤០​នាក់​ស្លា.ប់ និង​​ជា​ច្រើន​នាក់​​ទៀត​ត្រូវ​របួស​ក្នុងការ​វាយ​ប្រហារ​​ឆ្លង​កាត់​ព្រំ​ដែន​មួយ​កាល​ពី​ព្រឹក​ថ្ងៃ​​ទី​២៧ សីហា ដោយ​ពួក​សកម្ម​ប្រយុទ្ធ​អាហ្វ​ហ្គា​នីស្ថាន​ក្នុង​តំបន់​ជីត្រាល់​របស់​ប៉ា​គីស្ថាន​។

សារ​ព័ត៌​មាន​ក្នុង​ស្រុក​រាយ​ការណ៍​ថា ភ្នាក់​ងារ​សន្តិ​សុខ​ប៉ា​គី​ស្ថាន​យ៉ាង​តិច​៤០​នាក់​ស្លាប់ និង​​ជា​ច្រើន​នាក់​​ទៀត​ត្រូវ​របួស​ក្នុងការ​វាយ​ប្រហារ​​ឆ្លង​កាត់​ព្រំ​ដែន​មួយ​កាល​ពី​ព្រឹក​ថ្ងៃ​​ទី​២៧ សីហា ដោយ​ពួក​សកម្ម​ប្រយុទ្ធ​អាហ្វ​ហ្គា​នីស្ថាន​ក្នុង​តំបន់​ជីត្រាល់​របស់​ប៉ា​គីស្ថាន​។

យោង​តាម​ទូរ​ទស្សន៍ប៉ា​គី​ស្ថាន​ GEO ថា ពួក​សកម្ម​​ប្រយុទ្ធ​​យ៉ាង​តិច​១០​នាក់​ក៏​ត្រូវ​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​​នោះ​ដែរ​។ ពួក​សកម្ម​ប្រយុទ្ធ​អាហ្វ​ហ្គា​នី​ស្ថាន​ប្រមាណ​ជា​៤០០​នាក់​បាន​ចូល​រួម​ក្នុង​ការ​វាយ​ប្រហារ​ទាំង​នេះ​ដែល​ធ្វើ​ដំណាល​គ្នា​មក​លើ​ប៉ុស្តិ៍​ដាមីដ​ នី​សារ​ ប៉ុស្តិ៍​ បូ​ដឺ​បា​ និង​ប៉ុស្តិ៍​មៀរ​កានី​។ ពួក​សកម្ម​ប្រយុទ្ធ​បាន​​ជ្រៀត​ចូល​ប៉ាគី​ស្ថាន​ពី​ទី​ក្រុង​មួយ​ស្ថិត​នៅ​តាម​ព្រំ​ដែន​ប៉ា​គី​ស្ថាន-អាហ្វ​ហ្គានី​ស្ថានចម្ងាយ​ប្រមាណ​ជា​១៦០​គីឡូ​ម៉ែត្រ​ភាគ​ឥសាន​ក្រុង​​ហា​ឡា​ឡា​បាដ​ភាគ​ខាង​កើត​អាហ្វ​ហ្គា​នី​ស្ថាន​។

ពួក​សកម្ម​ប្រយុទ្ធ​បាន​ប្រើ​ប្រាស់​អាវុធ​ធុន​ធ្ងន់​ និង​បាញ់​កាំ​ភ្លើង​ត្បាល់​មក​លើ​ប៉ុស្តិ៍​​ត្រួត​ពិនិត្យ​របស់​ប៉ា​គី​ស្ថាន​​ទាំង​នោះ​។ ការ​ប្រយុទ្ធ​គ្នា​រវាង​ពួក​សកម្ម​ប្រយុទ្ធ​អាហ្វ​ហ្គា​នី​ស្ថាន​ និង​កង​ទ័ព​ប៉ា​គី​ស្ថាន​នៅ​ពុំ​ទាន់​បញ្ចប់​នៅ​ឡើយ​ ហើយ​កង​ទ័ព​ប៉ា​គី​ស្ថាន​បាន​កម្ទេច​ស្ពាន​៤​ដើម្បី​​រារាំង​ពួក​សកម្ម​ប្រយុទ្ធ​តា​លី​បង់​កុំ​ឱ្យ​វា​យ​ដក​ថយ​ចូល​អាហ្វ​ហ្គា​នី​ស្ថាន​វិញ៕