ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ​​ហ៊ុន សែន ​ណែនាំ​ឱ្យ​​ក្រសួងពាក់ព័ន្ធ​​​ដោះស្រាយ​​ទំនាស់ដី​​​រវាង​​ប្រជាពលរដ្ឋ​​​ និងម្ចាស់​​​វិនិយោគ​សម្បទាន​​​ឱ្យបានល្អ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​​​ដោយ​បាន​​រំលឹក​ឡើ​ង​ពី​អនុសាសន៍​​​ដែលបាន​ដាក់ចេញ​​​នាពេលកន្លង​​មក​ នៅទីស្តីការ​គណៈរដ្ឋមន្ត្រី​​ និ​ងពេល​សម្ពោធ​​​​ចំការ​កៅស៊ូ​​​ទំរីង ក្នុងខេត្ត​​​​កំពង់​​ធំ ស្តីពីការ​​​អនុវត្តយុទ្ធ​​​​សាស្ត្រ​ស្បែក​ខ្លា​ក្នុង​ការ​​​ផ្តល់​ ដីសម្បទាន​​​សេដ្ឋ​កិច្ច​​សម្តេច​អគ្គ​មហាសេនាបតីតេជោ​ហ៊ុន សែន បាន​ណែនាំ​​ឱ្យ​​​ក្រសួងកសិ​កម្ម​​​​ រុក្ខាប្រមាញ់

រាជធានីភ្នំពេញ​​ ៖ ​​​​ដោយ​បាន​​រំលឹក​ឡើ​ង​ពី​អនុសាសន៍​​​ដែលបាន​ដាក់ចេញ​​​នាពេលកន្លង​​មក​នៅទីស្តីការ​គណៈរដ្ឋមន្ត្រី​​ និ​ងពេល​សម្ពោធ​​​​ចំការ​កៅស៊ូ​​​ទំរីង ក្នុងខេត្ត​​​​កំពង់​​ធំ ស្តីពីការ​​​អនុវត្តយុទ្ធ​​​​សាស្ត្រ​ស្បែក​ខ្លា​ក្នុង​ការ​​​ផ្តល់​ដីសម្បទាន​​​សេដ្ឋ​កិច្ច​​សម្តេច​អគ្គ​មហាសេនាបតីតេជោ​ហ៊ុន សែន បាន​ណែនាំ​​ឱ្យ​​​ក្រសួងកសិ​កម្ម​​​​ រុក្ខាប្រមាញ់ និង​នេសាទ ​​ក្រសួងបរិស្ថាន ​ក្រសួង​រៀបចំ​​​​ដែនដី​នគរូបនីយកម្ម​ និង​សំណង់ ចុះ​ពិនិត្យ​​​​ និងដោះ​ស្រាយ​​នៅ​តាម​​​ទីតាំង​​ដីសម្បទាន​​​ សេដ្ឋកិច្ច​​​នានា ដែល​មានទំនាស់ ​ដើម្បី​​ធ្វើ​​ឱ្យ​មាន​សុខ​ដុម​​នីយ​កម្ម​​​រវាង​ប្រជា​ពលរដ្ឋ​​​ និង​វិនិយោគ​​​ិន​​លើ​វិស័យ​​​កសិ​កម្ម​។ សម្តេច​តេជោ​​​ក៏បាន​ព្រមាន​​​​ដក​ហូត​ដី​សម្បទាន​​​​សេដ្ឋកិច្ច​​ពីវិនិយោគ​​​ិនណា ដែល​មិនអនុវត្ត​​​​តាមការ​ដោះស្រាយ​​ជូនប្រជា​ពលរដ្ឋ​ ដែលមាន​ភូមិដ្ឋានយូរអង្វែង​​​ក្នុងទីតាំង​​​​របស់ខ្លួន​​ផងដែរ​។

សម្តេចតេជោ​ហ៊ុន សែន ​បានថ្លែង​​​​​បែបនេះ​​ខណៈ​សម្តេច​​​​អញ្ជើញ​​​​ជាអធិបតីក្នុង​​​សម័យប្រជុំ​​​ពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី​​​២៦ សីហា ​២០១១ នៅវិមាន​​​សន្តិភាព​​​ទីស្តីការ​​នាយករដ្ឋមន្ត្រី ៕