ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសជនជាតិអាល្លឺម៉ង់​​​ម្នាក់​ស្លា.ប់​ក្នុង​សណ្ឋាគារ​​​ម៉ូឌែន ​​ស៊ីធី សង្ស័យ​​ប្រើ​គ្រឿងញៀ.ន​ហួស​កម្រិត

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​បុរសជនជាតិ​​​អាល្លឺ​ម៉ង់​ម្នាក់ត្រូវបាន​គេប្រទះឃើញ​​​ដេកស្លា.ប់​ក្នុង​ បន្ទប់​​​​លេខ​​​៣០៥​ ជាន់​ទី​៣​នៃសណ្ឋាគារ​​ម៉ូឌែន ​​ស៊ីធី ​ស្ថិតនៅ​ទីតាំង​​​​លេខ​​៦៨ និង​៧០ ផ្លូវលេខ​​​១៣៦ ​​ភូមិ​​​១១ ​សង្កាត់ផ្សារ​​កណ្តាល​ទី​១ ខណ្ឌ​ដូនពេញ ​កាល​ពីវេលាម៉ោង​​១២ថ្ងៃត្រង់​​​​ថ្ងៃទី​​​២៦ សីហា​​។​

រាជធានីភ្នំពេញ​​ ៖ ​បុរសជនជាតិ​​​អាល្លឺ​ម៉ង់​ម្នាក់ត្រូវបាន​គេប្រទះឃើញ​​​ដេកស្លាប់​ក្នុង​បន្ទប់​​​​លេខ​​​៣០៥​ ជាន់​ទី​៣​នៃសណ្ឋាគារ​​ម៉ូឌែន ​​ស៊ីធី ​ស្ថិតនៅ​ទីតាំង​​​​លេខ​​៦៨ និង​៧០ ផ្លូវលេខ​​​១៣៦ ​​ភូមិ​​​១១ ​សង្កាត់ផ្សារ​​កណ្តាល​ទី​១ ខណ្ឌ​ដូនពេញ ​កាល​ពីវេលាម៉ោង​​១២ថ្ងៃត្រង់​​​​ថ្ងៃទី​​​២៦ សីហា​​។

ជនជាតិអាល្លឺម៉ង់​​ដែលស្លាប់​ក្នុង​សណ្ឋាគារ​​ម៉ូឌែនស៊ីធី ​​ត្រូវបានគេ​​ស្គាល់ឈ្មោះ BORELL SANDOR ភេទប្រុស អាយុ​​​៣៥​ឆ្នាំ ​​​​កាន់​​លិខិត​ឆ្លង​ដែន​​លេខ​៩៥១៥៤៣៩២២ ចូលស្នាក់​​នៅ​បន្ទប់​លេខ​​៣០៥ ​​កាលពីថ្ងៃទី​​​​២៥ សីហា​​ វេលា​ម៉ោង​​​​​១០ព្រឹក​ ជាអ្នកទេសចរ​។

តាមប្រភពព័ត៌​​មាន​ពី​សមត្ថកិច្ច​​​បាន​ឱ្យ​ដឹង​ថា ​​នៅវេលាម៉ោង​​​ជាង​​១១​ព្រឹកថ្ងៃទី​​​​២៦ ​សីហា ​​​២០១១ ​​បុគ្គលិក​​​​សំអាត​​​​បន្ទប់នៃ​​​សណ្ឋាគារ​​​ម៉ូឌែនស៊ីធី ​​​បានរៀបចំ​​​បន្ទប់ លុះ​​​ដល់​បន្ទប់លេខ​​​៣០៥​ ជាន់​​ទី​៣ ក៏​​គោះទ្វារ​​​​តែមិន​មាន​ការ​ឆ្លើយ​​​តប ទើប​កើ​តការ​សង្ស័យ​​​រាយការណ៍​មក​​​​អ្នក​ទទួល​ខុសត្រូវ​​​សណ្ឋាគារ​ ​ក៏​​​​បាន​យកសោ​មួយ​ទៀត​ទៅចាក់​បន្ទប់​​​នោះ​មើល​​។ ​ពេលទ្វា​​រ​បើក ឡើង ស្រាប់តែ​​​​ឃើញ​បុរស​ជនជាតិអាល្លឺម៉ង់​​​​នោះ​ដេកស្លាប់​​នៅលើ​ឥដ្ឋ​​ក្បែរគ្រែដេក ​ទើប​អ្នក​ទទួលខុសត្រូវ​​សណ្ឋាគារ​ចាក់សោ​​​​បន្ទប់វិញ ​​ហើយ​បាន​របាយការណ៍​ឱ្យនគរបាល​មូលដ្ឋាន​ចុះ​មក​ពិនិត្យ​។

ទាក់ទិននឹង​ការស្លាប់​​​របស់​បុរស​ជនជាតិ​អាល្លឺ​ម៉ង់​​​នៅក្នុងសណ្ឋាគារ​​​​ម៉ូឌែនស៊ីធី​​នេះ មិន​ត្រូវ​បាន​​​សមត្ថកិច្ច​​​ជំនាញប្រាប់ពីមូលហេតុ​​​នោះ​ទេ ហើយ​​អ្ន​កកាសែត​​​​​ក៏មិនអនុញ្ញាត​​​ឱ្យចូលថត​​​​យក​រូប​​ភាព​ដែរ។​ តែ​បើ​តាម​​ព័ត៌មាន​​​មិនផ្លូវការ​​​​​និ​យាយ​ថា​ ជនជាតិអាល្លឺម៉ង់​​​ដែលស្លាប់​នោះ​​គឺ​ដោយសារ​ការ​​ប្រើប្រាស់គ្រឿងញៀន​​ហួស​កម្រិត ទើប​បណ្តាល​​ឱ្យ​គាំងបេះ​ដូងស្លាប់​បែប​នេះ ៕