ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានា​ធិបតី​ចិន​​ជួប​ជាមួយ​​សម​ភាគី​​បារាំង​

13 ឆ្នាំ មុន

ប្រធានា​ធិបតី​ចិន​លោក​ហ៊ូ​ ជីនតាវ​ បាន​ជួប​ពិភាក្សា​កាល​ពី​ថ្ងៃ​ទី​២៥ សីហា ជាមួយ​សម​ភាគី​បារាំង​លោក​នី​កូឡាស់​ សា​កូ​ហ្ស៊ី​ ដែលមក​​បំពេញ​ទស្សន​កិច្ច​រយៈ​ពេល​៥​ម៉ោង​​មួយ​នៅ​ក្រុង​ប៉េកាំង​។ មុន​ពេល​ចាប់​ផ្តើម​កិច្ច​ពិភាក្សា​គ្នា​ជាមួយ​លោក​សា​កូ​ហ្ស៊ី​នៅ​មហា​វិមាន​ប្រជា​ជន​​ក្រុង​ប៉េ​កាំង​ លោក​ហ៊ូ ជីន​តាវ​ ថ្លែង​ថា

ប្រធានា​ធិបតី​ចិន​លោក​ហ៊ូ​ ជីនតាវ​ បាន​ជួប​ពិភាក្សា​កាល​ពី​ថ្ងៃ​ទី​២៥ សីហា ជាមួយ​សម​ភាគី​បារាំង​លោក​នី​កូឡាស់​ សា​កូ​ហ្ស៊ី​ ដែលមក​​បំពេញ​ទស្សន​កិច្ច​រយៈ​ពេល​៥​ម៉ោង​​មួយ​នៅ​ក្រុង​ប៉េកាំង​។

មុន​ពេល​ចាប់​ផ្តើម​កិច្ច​ពិភាក្សា​គ្នា​ជាមួយ​លោក​សា​កូ​ហ្ស៊ី​នៅ​មហា​វិមាន​ប្រជា​ជន​​ក្រុង​ប៉េ​កាំង​ លោក​ហ៊ូ ជីន​តាវ​ ថ្លែង​ថា ទស្សន​កិច្ច​របស់​ប្រធានា​ធិបតី​បារាំង​ឆ្លុះ​បញ្ចាំង​ពី​សារ​សំខាន់​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​យុទ្ធ​សាស្ត្រ​រវាង​ចិន​ និងបារាំង។ លោក​បន្ត​ថា ការ​ពង្រឹង​​ការ​សម្រប​សម្រួល​គ្នា និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ប្រទេស​ទាំង​២​នឹង​ដើរ​តួនាទី​សំខាន់​មួយ​ដើម្បី​ឱ្យ​សម្រេច​បាន​លទ្ធ​ផល​ជា​វិជ្ជ​មាន​ទាំង​ឡាយ​ក្នុង​ពេលប្រជុំ​កំពូល​របស់​G-20 ព្រម​ទាំង​ក្នុង​ការ​ជំរុញ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​សេដ្ឋ​កិច្ច​អន្តរ​ជាតិ​ ហើយ​នឹង​សម្រួល​ដល់​ការ​ធ្វើ​ឱ្យ​សេដ្ឋ​កិច្ច​ពិភព​លោក​មាន​ស្ថេរភាព​វិញ​។

ទាក់​ទិន​ដល់​វិបត្តិ​បំណុល​របស់​​អឺរ៉ុប​ ប្រធានា​ធិបតី​ចិន គូស​បញ្ជាក់​ថា ចិន​តាម​ដាន​យ៉ាង​ប្រកិត​នូវ​ផល​ប៉ះពាល់​នៃ​បំណុល​ទាំង​នេះ​របស់​អឺរ៉ុប​ ហើយ​សង្ឃឹម​ថា សេដ្ឋ​កិច្ច​អឺរ៉ុប​នឹង​នៅ​តែ​មាន​សេ្ថរ​ភាព​ ហើយ​ការ​កែ​ទម្រង់​ហិរញ្ញ​វត្ថុ​របស់ប្រទេស​អឺរ៉ុប​មួយ​ចំនួន​នឹង​សម្រេច​បាន​ជោគ​ជ័យ​។ លោក​សា​កូ​ហ្ស៊ី​ថ្លែង​ថា តំបន់​អឺរ៉ូ​បាន​ចាត់​វិធាន​ការ​នានា​ដើម្បី​ជំរុញ​ការ​កែ​ទម្រង់​ហិរញ្ញ​វត្ថុ​ក្នុង​ប្រទេស​មួយ​ចំនួន​ និង​ដើម្បី​ពង្រឹង​អភិ​បាល​កិច្ច​ សេដ្ឋ​កិច្ច​ក្នុង​តំបន់​អឺរ៉ូ​។ បារាំង​ដែល​ពេល​នេះ​ជា​ប្រធាន​G-20នឹង​រៀប​ធ្វើ​កិច្ច​ប្រជុំ​កំពូល​G-20ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​នៅ​ទី​ក្រុង​កាន ៕