ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​​ថាក់​ស៊ីន​​​​​ធ្វើ​​​​ទស្សន​កិច្ច​​នៅ​តំបន់​​​រងគ្រោះដោយ​ស៊ូណាមី

13 ឆ្នាំ មុន

​ទីភ្នាក់​ងារ​​​​ព័ត៌​មាន​បរទេស​​​បាន​ផ្សាយ​កាលពី​ថ្ងៃទី​​​២៦​ សីហា ​​ថា ​​លោក​​​ថាក់​ស៊ីន​ ស៊ីណាវ៉ាត្រា​ អតីត​​នាយក​រដ្ឋមន្ត្រី​​​ថៃ​​ ក្នុង​​ខណៈ​​ពេល​ធ្វើ​​​ទស្សន​កិច្ច​​នៅ​ប្រទេស​​ជប៉ុន​​​ រវាង​​ពីថ្ងៃទី២២-២៨ សីហា ​​បញ្ជាក់​​ថា ការដែល​​លោក​​​​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​​ជប៉ុន​​ ពី​ព្រោះ​​ត្រូវ​ទ្រទ្រង់​​​ដែល​​ជប៉ុន​​​ធ្លាប់​​ជួយ​​ឧបត្ថម្ភ​​​ដល់​ជន​ជាតិ​​ថៃ ស្រោច​ស្រង់​ប្រទេស ​

​ទីភ្នាក់​ងារ​​​​ព័ត៌​មាន​បរទេស​​​បាន​ផ្សាយ​កាលពី​ថ្ងៃទី​​​២៦​ សីហា ​​ថា ​​លោក​​​ថាក់​ស៊ីន​ ស៊ីណាវ៉ាត្រា​ អតីត​​នាយក​រដ្ឋមន្ត្រី​​​ថៃ​​ ក្នុង​​ខណៈ​​ពេល​ធ្វើ​​​ទស្សន​កិច្ច​​នៅ​ប្រទេស​​ជប៉ុន​​​ រវាង​​ពីថ្ងៃទី២២-២៨ សីហា ​​បញ្ជាក់​​ថា ការដែល​​លោក​​​​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​​ជប៉ុន​​ ពី​ព្រោះ​​ត្រូវ​ទ្រទ្រង់​​​ដែល​​ជប៉ុន​​​ធ្លាប់​​ជួយ​​ឧបត្ថម្ភ​​​ដល់​ជន​ជាតិ​​ថៃ ស្រោច​ស្រង់​ប្រទេស ​ក្រោយ​ពីកើត​​ហេតុ​​ស៊ូណាមី​ កាលពី​​ឆ្នាំ២០០៤​ ​និង​មិន​ពាក់​ព័ន្ធ​​​​​​ជាមួយរដ្ឋា​ភិបាល​​ថ្មី​របស់​ថៃ​ឡើយ ។

លោក​​ថាក់​ស៊ីន​ បាន​​​ថ្លែង​ទៀតថា លោក​​គ្មាន​​ផែន​ការ​​វិល​ត្រឡប់​​​ទៅ​ប្រទេស​​ថៃ​វិញ​ទេ​រហូត​​ទាល់តែ​​​មាន​ការ​​បង្រួប​បង្រួម​​គ្នា​​ក្នុង​បរិយាកាស​​ផ្នែក​​នយោ​បាយ​​​ និង​សូម​សម្តែង​អំណរគុណដ៏ជ្រាល​ជ្រៅ​​ដល់​​រដ្ឋា​ភិបាល​​​ជប៉ុន​​​ដែល​​អនុញ្ញាត​​ឱ្យ​​លោក​ធ្វើ​ដំណើរ​​​ចូល​ប្រទេស​​​បាន ។​

ប្រភព​​ខាងលើ​​បាន​គូស​បញ្ជាក់​​ទៀត​ថា ​បច្ចុប្បន្ន​​លោក​​ថាក់​ស៊ីន​ ស៊ីណាវ៉ាត្រា​ ​កំពុង​ធ្វើ​ទស្សនកិច្ច​​​និង​​​សួរសុខទុក្ខ​​នៅ​តំបន់​​រញ្ជួយ​ដី​-​ស៊ូណាមី​​ ក្នុង​​ទីក្រុង​ណាតូរី ខេត្ត​មីយ៉ាងី រួម​ដំណើរ​ដោយ​​​លោក​​អ៊ីស៊ូអូ សាសាគី ​អភិបាល​​​ក្រុង​​ណាតូរី ដែល​ជា​​អ្នក​​រៀបរាប់​ពីហេតុ​ការណ៍​នៃ​គ្រោះ​មហន្តរាយ​​​ដោយ​ផ្ទាល់ ៕