ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នាយករដ្ឋមន្ត្រី​​ជប៉ុន​​លា​លែង​​ចេញ​ពី​​​​​តំណែង​​ប្រធាន​​​​គណបក្ស​​​កាន់​អំណាច​

13 ឆ្នាំ មុន

ប្រទេសជប៉ុន​នឹង​ត្រូវ​មាន​នាយករដ្ឋមន្ត្រី​​ថ្មី​មួយ​រូបទៀត​​​នា​​សប្តាហ៍​ខាង​មុខនេះ​​ដែល​ជា​នាយករដ្ឋមន្ត្រី​​​ទី​៦ រយៈ​ពេល​ត្រឹមតែ​​​​​៥​ឆ្នាំ​។ នាយករដ្ឋមន្ត្រី​​​បច្ចុប្បន្ន​​លោក​​​ណា​អូតូ​ កាន ​កាល​ពីថ្ងៃទី​​​២៦ សីហា បានសុំលាលែង​​​ចេញ​ពី​តំណែង​​​ប្រធានគណបក្ស​​​ប្រជាធិបតេយ្យ​​​​​​ដែល​កំពុង​​​កាន់អំណាច​។​

បន្ទាប់ពី​​​​ចាកចេញ​ពី​ប្រមុខ​គណបក្ស​​​​ លោក​កាន ​បន្ទាប់​មក​​​នឹង​ចាកចេញ​​ពីរដ្ឋាភិបាល ។ ​ប្រមុខរដ្ឋាភិបាល​​ជប៉ុន​​​​រូបនេះ​​ធ្លាក់​​ប្រជាប្រិយ​​ភាព​​យ៉ាង​ខ្លាំង​​ ពិសេស​​​​ដោយ​សារ​ការ​​គ្រប់​គ្រង​​​របស់​លោក​​​​ក្រោយ​​គ្រោះ​​​មហន្តរាយ​​​​នុយ​ក្លេ​អ៊ែរ​​​នៅហ្វូគីស៊ីម៉ា​​​ ដោយសារ​​​ការរញ្ជួយដី​​​ និង​ស៊ូ​ណា​មី​​កាល​ពីថ្ងៃទី​​​១១ មីនា ​កន្លង​មកនេះ​។​

ដោយ​ប្រកាស​ពីការ​សុំ​លាលែង​​​របស់​លោក​​​ លោកកាន​ថ្លែង​​ទៅកាន់​បណ្តា​​​សមាជិកសភា​​នៃ​គណ​​បក្ស​របស់​លោក​ថា​ ក្នុងបរិយាកាស​លំបាក​មួយ ខ្ញុំធ្វើ​នូវ​អ្វីដែលខ្ញុំ​ត្រូវធ្វើ​​។ លោកបន្ត​ថា​ លោក​​នឹង​បន្ត​​ជួយដល់​ប្រទេស ជា​ពិសេស​​ដើម្បី​ឱ្យ​ជប៉ុន​​​លែងពឹង​ផ្អែក​ខ្លាំង​លើ​ថាមពល​នុយ​ក្លេ​អ៊ែរ​។​ គណបក្ស​​​ប្រជាធិបតេយ្យ​​​ជប៉ុន ត្រូវ​​​ជ្រើ​​ស​តាំង​ប្រធានថ្មី​​របស់​ខ្លួន​​នា​ថ្ងៃទី២៩ សីហា ដែល​​​​ប្រធាន​​​គណបក្ស​​ថ្មីនេះ​ត្រូវ​​ក្លាយជា​​​នាយក​រដ្ឋ​មន្ត្រី​​ថ្មី​​​ដែរ ៕​