ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រធានាធិបតី​​កូរ៉េ​ខាង​ត្បូង​​បញ្ចប់​​​ដំណើរ​​ទស្សន​កិច្ច​​ក្នុង​ប្រទេស​​​3នៅ​​​អាស៊ី​​កណ្តាល​

13 ឆ្នាំ មុន

​​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោកលី ម្យុង​បាក់​​បានបញ្ចប់​​ដំណើរទស្សនកិច្ច​​​របស់លោក ក្នុង​​ប្រទេស​​៣​នៅអាស៊ីកណ្តាល​​​ កាលពីព្រឹកថ្ងៃ​ទី​​២៦ សីហា ហើយ​​​បានវិលត្រឡប់​​​មក​ដល់​ទីក្រុង​​​សេអ៊ូល​​​វិញហើយ​។​ ក្នុងរយៈ​ពេល​​៥ថ្ងៃ​​​​នៃ​ដំណើរទស្សនកិច្ច​​​នេះ លោក​​​លី បានទៅកាន់ប្រទេស​ម៉ុង​​​ហ្គោ​លី ​​អ៊ូ​បេគីស្ថាន និង​​កាហ្សាក់​ស្ថាន

​​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោកលី ម្យុង​បាក់​​បានបញ្ចប់​​ដំណើរទស្សនកិច្ច​​​របស់លោក ក្នុង​​ប្រទេស​​៣​នៅអាស៊ីកណ្តាល​​​ កាលពីព្រឹកថ្ងៃ​ទី​​២៦ សីហា ហើយ​​​បានវិលត្រឡប់​​​មក​ដល់​ទីក្រុង​​​សេអ៊ូល​​​វិញហើយ​។​

ក្នុងរយៈ​ពេល​​៥ថ្ងៃ​​​​នៃ​ដំណើរទស្សនកិច្ច​​​នេះ លោក​​​លី បានទៅកាន់ប្រទេស​ម៉ុង​​​ហ្គោ​លី ​​អ៊ូ​បេគីស្ថាន និង​​កាហ្សាក់​ស្ថាន ដោយ​ចុះ​ហត្ថ​លេខា​​​​​​លើកិច្ចព្រមព្រៀង​​​​សហ​ប្រតិបត្តិការ​​ជា​ច្រើន​​​ខាង​វិស័យ​​​ថាមពល និង​ធនធានធម្មជាតិ ​។ ក្នុង​ឱកាស​​នៃដំណើរទស្សនកិច្ច​​​​​នេះ​​​រដ្ឋាភិបាល​​ និង​បណ្តាសហគ្រិន​កូរ៉េ​ខាង​ត្បូង​ទទួលបាន​កុង​ត្រា​​នានានៃការ​​ធ្វើអាជីវ​កម្ម​លើ​ទីតាំង​​​ឧស្ម័ន​​ធម្ម​ជាតិ​នៅ SURGIL ប្រទេស​​​អ៊ូបេគីស្ថាន​ កសាង​មជ្ឈ​មណ្ឌល​​អគ្គិសនី​​​ប្រើធ្យូងថ្ម​មួយនៅ​ទីក្រុង BALKHASH ​និង​​ប្លុករោងចក្រចម្រាញ់​ប្រេង​កាត​មួយនៅ​ ATRYAU ប្រទេស​កាហ្សាក់ស្ថាន ​ដែលមានទឹកប្រាក់​​សរុបដល់ទៅ​​​១២ពាន់​លាន​ដុល្លារ​។

ក្នុងប្រទេស​​​ម៉ុងហ្គោលី​ លោក​បាន​បង្កើន​​​​កម្រិត​​​ភាព​ជា​​​ដៃគូជាមួយ​ប្រទេសនេះ ​និង​​ភាព​ជា​ដៃ​គូ​​សាកល ហើយបានចុះ​​ហត្ថលេខា​លើ​​ពិធី​សា​រ​នៃកិច្ចព្រមព្រៀង​​​មួយក្នុង​វិស័យ​​​​ថាមពល និង​​​ធនធាន​ធម្មជាតិ​​ ហើយ​​​ជាពិសេសកិច្ច​ព្រម​​ព្រៀង​​​ពីដីកម្រ ៕​