ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​​​បុរសអូទ្រី​ស​ម្នាក់​សង្ស័យ​​​រំលោ.ភ​​​កូនស្រី​​ សរសៃ​​ប្រសាទ​​របស់ខ្លួន​2នាក់​រយៈ​​ពេល​ដល់​ជាង​40ឆ្នាំ​

13 ឆ្នាំ មុន

​បុរសអូទ្រីស​​អាយុ​​​៨០ឆ្នាំ​​ម្នាក់ដែល​ជាប់​សង្ស័យ​​​ថា បង្ខាំង​ទុក​​​រំលោ.ភ​រួម​ភេទ និង​​វាយ​​​ធ្វើបាន​កូនស្រី​​​សរសៃប្រសាទ​​​របស់ខ្លួន​​​២នាក់​ដល់​ជាង​​​៤០ឆ្នាំ ​​ត្រូវបានចាប់ខ្លួន​​កាលពីថ្ងៃទី​​២៥ សីហា នៅអូទ្រីស​។​ តំណាងម្នាក់​របស់កង​កម្លាំង​​​ប៉ូលិស លោក ALOIS LISSL បញ្ជាក់​ថា ​បុរស​នេះ​​រស់នៅ​ក្នុង​ភូមិ ST. PETER AM HART តំបន់

​បុរសអូទ្រីស​​អាយុ​​​៨០ឆ្នាំ​​ម្នាក់ដែល​ជាប់​សង្ស័យ​​​ថា បង្ខាំង​ទុក​​​រំលោភ​រួម​ភេទ និង​​វាយ​​​ធ្វើបាន​កូនស្រី​​​សរសៃប្រសាទ​​​របស់ខ្លួន​​​២នាក់​ដល់​ជាង​​​៤០ឆ្នាំ ​​ត្រូវបានចាប់ខ្លួន​​កាលពីថ្ងៃទី​​២៥ សីហា នៅអូទ្រីស​។​ តំណាងម្នាក់​របស់កង​កម្លាំង​​​ប៉ូលិស លោក ALOIS LISSL បញ្ជាក់​ថា ​បុរស​នេះ​​រស់នៅ​ក្នុង​ភូមិ ST. PETER AM HART តំបន់ HAUTE អូទ្រីស​ជាប់សង្ស័យ​​​ពីបទ​វាយ​​ធ្វើ​បាប ​​គំរាមកំហែង​​​លើ​រូប​រាង​កាយ ចាប់រំលោភ និង​ឧក្រិដ្ឋ​​​​​​កម្ម​ផ្លូវភេទ​​ដទៃៗទៀត​។ ​បុរស​ចំណាស់​នេះ​​ឥឡូវ​រស់នៅក្នុង​​​គេហដ្ឋាន​​មួយសម្រាប់​មនុស្ស​ចាស់​។​

យោងតាម​លោក ALOIS LISSL ថា ជន​​សង្ស័យ​​រូបនេះ​​​​នឹងត្រូវ​​នាំទៅ​សួរចម្លើយ​​​ដោយ​ចៅក្រម​ស៊ើប​អង្កេត​​​មួយរូប​​​រយៈ​ពេល​​២៤ម៉ោង​​ខាង​មុខនេះ ។ ​ចៅក្រម​រូបនេះ​នឹង​​សម្រេច​​​ពីការ​​​រក្សា​​ការឃុំ​​ខ្លួន​ជន​នេះ​​ជាយថាហេតុ​។​ ប៉ូលិស​​ពន្យល់​ថា ​កូនស្រី​​ទាំង​​២នាក់​របស់​បុរស​​​ចំណាស់​នេះដែលម្នាក់​​​អាយុ​​​៤៥​ឆ្នាំ ​​ហើយ​ម្នាក់ទៀត​​អាយុ​​​៥៣​ឆ្នាំ​​ បានចោទប្រកាន់​​​​ឪពុក​​​ពួកគេ​ថា ​ចាប់រំលោភ​​ពួកគេជាច្រើន​លើក​​ក្នុង​ផ្ទះ​ពួកគេ រវាង​ពីឆ្នាំ​​​១៩៧០​ ទៅ​​ខែ​ឧសភា​ ឆ្នាំ​​២០១១ ។ ​​នារីទាំង​២​នាក់នេះ​អះអាង​​​​ថា ឪពុក​​​ពួកគេ​បាន​​គំរាម​​កំហែង​សម្លាប់​ពួក​នាង​ជា​ច្រើន​លើក ប្រសិន​បើ​ពួកនាង​ហ៊ាន​​ត​តាំង​ ជួន​កាល​​ជាមួយនឹង​កាំភ្លើង​។ ​ពួកនាង​ក៏អះអាង​​ផង​ដែរ​ថា ​ត្រូវ​ឪពុក​ចាប់ឃុំទុក​​ក្នុងបន្ទប់​តូច​មួយ ហើយ​ប្រាប់​ថា ម្តាយ​ពួក​នាង​​ស្លាប់បាត់​​ហើយ​។ ​រឿង​បែបនេះ​​កើតមាន​រយៈ​ពេលជាច្រើន​​​ឆ្នាំ ហើយ​​ពួក​​នាង​ត្រូវ​​​ឪពុក​ចាប់​​រំលោភ​​​ជាច្រើន​លើក​។​

ឪពុក​រូប​​នេះ​​បានបដិសេធ​​​​រាល់​ការ​​ចោទ​ប្រកាន់​​​​។ ឈ្មោះ​​​​របស់​​ឪពុក​​​រូបនេះ និង​ឈ្មោះ​របស់​កូនស្រី​ទាំង​​២​​ពុំត្រូវ​បាន​គេ​​លាត​ត្រដាង​ប្រាប់ឡើយ​។​ យោង​តាម​​​កាសែត OBEROESTER-REICHISCHE NCHRICHTEN របស់​អូទ្រីស​ថា បង​ប្អូនស្រី​​​ទាំង​​២​នាក់​នេះ​អាច​រត់​គេចខ្លួន​​រួច ពេល​​​ឪពុក​​ចំណាស់​រូប​នេះ​​​​ដួល​​លើ​ដី ដោយ​ត្រូវ​​កូនស្រីច្បង​​​រុញ ពេលប៉ុនប៉ង​​ចាប់​នាង​រំលោភ ។ អាជ្ញាធរ​និយាយ​ថា ​គេ​បាន​​ប្រទះ​ឃើញ​​​ឪពុក​រូបនេះ​​​​២ថ្ងៃ​ក្រោយ​​​ពេល​​​ដួល ហើយ​​​បន្ទាប់​មក​​​​នាំ​​គេ​ទៅ​ឱ្យប៉ូលិស​។ ​​បុរស​នេះ​ត្រូវ​បាន​នាំទៅកាន់​​គេហដ្ឋាន​​មួយសម្រាប់​មនុស្ស​ចាស់​​ក្រោយ​ពី​​រកឃើញ​។​

ការអះអាង​របស់កូនស្រី​បុរស​នេះទាំង​​២​នាក់ ​ញ៉ាំង​ឱ្យ​​នឹកឃើញ​រឿង​បុរសអូទ្រីស​​ឈ្មោះ JOSEF FRITZL ដែលបាន​​ចាប់បង្ខាំង​កូនស្រី​របស់​ខ្លួន​​​​ទុក​រួមភេទ ​​រយៈ​ពេល​ដល់​ទៅ​​​២៤​ឆ្នាំ ក្នុង​​បន្ទប់​មួយ​ដែលគ្មាន​បង្អួច​។ JOSEF FRITZL ត្រូវបាន​កាត់ទោស​​​ដាក់គុក​​អស់​មួយ​ជីវិត​កាល​ពី​​២​ឆ្នាំ​​មុននេះ​​ពីបទ​ឧក្រិដ្ឋ​​​​ និងពីបទ​​​ទទួល​ខុសត្រូវ​​​លើ​ការ​ស្លាប់​របស់​​កូន​គេ​ម្នាក់​ក្នុង​ចំណោម​​កូន​​ទាំង​​៧​នាក់ ​​ដែលកើត​​​​ដោយ​សារ​​​ការ​រំលោភ​កូនស្រី​ខ្លួន ៕​