ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ករ​សំណង់​ដៃ​សើម​កាន់ខ្សែ​ភ្លើង​កំពុងភ្លៀង​​​ដោត​ព្រី​ឆក់​ស្លា.ប់​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កម្ម​ករ​សំណង់​​ម្នាក់ត្រូវ​ចរន្ត​អគ្គិ​សនី​​ឆក់​ស្លា.ប់​បាត់​​បង់​ជីវិត​ កាល​ពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃទី​២៥ សីហា ខណៈ​ម្ចាស់​ផ្ទះ​ឱ្យ​ធ្វើ​ការ​​ថែម​ម៉ោង​ក្រោម​ភ្លៀង​រលឹម ​ហើយដៃ​សើម​យក​ខ្សែ​ភ្លើង​​ទៅដោតនឹង​ព្រី​ បណ្តាល​ឱ្យ​ចរន្ត​ឆ្លង​​ឆក់​។ ហេតុការណ៍​​នេះ​កើត​ឡើង​​​នៅ​ផ្ទះ​​លេខ​១០៦ ផ្លូវ​លេខ​១៣៤ ​ក្រុម​ទី​៦ ​

រាជធានីភ្នំពេញ ៖ កម្ម​ករ​សំណង់​​ម្នាក់ត្រូវ​ចរន្ត​អគ្គិ​សនី​​ឆក់​ស្លាប់​បាត់​​បង់​ជីវិត​កាល​ពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃទី​២៥ សីហា ខណៈ​ម្ចាស់​ផ្ទះ​ឱ្យ​ធ្វើ​ការ​​ថែម​ម៉ោង​ក្រោម​ភ្លៀង​រលឹម ​ហើយដៃ​សើម​យក​ខ្សែ​ភ្លើង​​ទៅដោតនឹង​ព្រី​ បណ្តាល​ឱ្យ​ចរន្ត​ឆ្លង​​ឆក់​។ ហេតុការណ៍​​នេះ​កើត​ឡើង​​​នៅ​ផ្ទះ​​លេខ​១០៦ ផ្លូវ​លេខ​១៣៤ ​ក្រុម​ទី​៦ ​ភូមិ​ទី​៣ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ​ខណ្ឌ​ទួល​គោក ។

កម្ម​ករ​ដែល​ស្លាប់​​​នេះ​ឈ្មោះ​សៀម ម៉ូវ ​អាយុ​​​១៦​ឆ្នាំ ​មានទី​លំនៅ​ភូមិ​​ត្រពាំង​ត្របែក ​ឃុំ​អង្គ​តាសោម ស្រុក​ត្រាំ​កក់ ខេត្ត​តាកែវ ។ ​តាម​សមត្ថ​កិច្ច​​ឱ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើត​ហេតុ​កម្ម​ករ​រង​គ្រោះ​ រួម​ទាំង​កម្ម​ករ​ផ្សេង​ទៀត​​៣​ទៅ​៤​នាក់ ត្រូវ​បាន​ម្ចាស់​ផ្ទះ​ឱ្យ​ធ្វើ​ការ​​ថែម​ម៉ោង​​ដោយ​​ក្រាល​​បង្ហើយ​ឥដ្ឋ​ការ៉ូ​មុខ​​ផ្ទះ​​ដែល​ការ​ធ្វើ​ការ​ថែម​ម៉ោង​​នេះ​ក្រោម​ភ្លៀង​​រលឹម ។

តាម​ព័ត៌​មាន​បន្ត​ទៀត​ថា ​ពេល​កំពុង​ធ្វើ​ការ​កម្ម​ករ​ឈ្មោះ​សៀម ​ម៉ូវ បាន​យក​កន្ទុយ​ខ្សែ​ភ្លើង​​ទៅ​ដោត​​នឹង​ព្រី​​ដើម្បី​រៀប​ចំ​កាត់​ការ៉ូ ។ ដោយ​សារ​តែដៃ​សើម និង​ខ្សែ​​ភ្លើង​សើម​ដែរ​នោះ​ ​ចរន្ត​អគ្គិ​សនី​ក៏​ឆក់​​កម្ម​ករ​រូប​នេះ​ បណ្តាល​ឱ្យ​ដួល​។ ភ្លាមៗ​នោះ​​មេ​ការ​សំណង់​​រួម​ទាំង​កម្ម​​ករ​ជា​មួយ​គ្នា​បាន​បញ្ជូន​​ជន​រងគ្រោះ​ទៅ​​កាន់​​គ្លីនិក​ឯក​ជន​នៅ​ក្បែរ​នោះ តែ​​ជន​គ្រោះ​បាន​ស្លាប់​បាត់​​ទៅ​ហើយ។

តាម​ព័ត៌​មាន​​ឱ្យ​ដឹង​ថា ​ម្ចាស់​ផ្ទះ​បាន​ជួយ​​ថ្លៃ​ធ្វើ​បុណ្យ​ចំនួន​៣​លាន​រៀល​​ ហើយ​សព​​ត្រូវ​​បាន​​ក្រុម​គ្រួសារ​បញ្ជូន​​ទៅធ្វើ​បុណ្យ​​នៅឯ​​ស្រុក​កំណើត៕