ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​ឧទ្ធរណ៍​​ជំនុំជម្រះ​អ្នកកាសែត​​​ឌឹឃែម បូឌា ដេលី ​​២នាក់​​នៅរសៀល​នេះ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​សាលា​ឧទ្ធរណ៍គ្រោង​នឹង​បើក​សវនាការ​កាត់ទោស​អ្នក​កាសែត​ឌឹឃែម​បូឌា​ដេ​លី ២នាក់​​ពីបទផ្សាយ​​ព័ត៌​​មាន​​បន្ត​មិន​​ពិត​​នៅ​​វេលាម៉ោង​​២​រសៀលថ្ងៃទី​ ២៦ សីហា ​​២០១១ នេះ បន្ទាប់ពីបាន​​ពន្យារពេល​កាល​ពី​ថ្ងៃទី​​៤ សីហា ​​២០១១ កន្លងទៅ​​​ដោយ​​​សារ​តែ​​​ចៅ​ក្រម​ជាប់រវល់​។

រាជធានីភ្នំពេញ​​ ៖ ​​សាលា​ឧទ្ធរណ៍គ្រោង​នឹង​បើក​សវនាការ​កាត់ទោស​អ្នក​កាសែត​ឌឹឃែម​បូឌា​ដេ​លី ២នាក់​​ពីបទផ្សាយ​​ព័ត៌​​មាន​​បន្ត​មិន​​ពិត​​នៅ​​វេលាម៉ោង​​២​រសៀលថ្ងៃទី​២៦ សីហា ​​២០១១ នេះ បន្ទាប់ពីបាន​​ពន្យារពេល​កាល​ពី​ថ្ងៃទី​​៤ សីហា ​​២០១១ កន្លងទៅ​​​ដោយ​​​សារ​តែ​​​ចៅ​ក្រម​ជាប់រវល់​។

អ្នក​យកព័ត៌មាន​​​ជនជាតិ​ខ្មែរ​​ លោកនូវ វណ្ណារិន អាយុ​២៦​ឆ្នាំ ​​​និង​លោក​ឃេវិន ​ដែល​​​ជា​និពន្ធ​​​នាយក​​របស់ព្រឹត្តិបត្រ​ឌឹឃែមបូឌា ដេលី ​ត្រូវ​បាន​​លោកសុខ រឿន ព្រះរាជអាជ្ញា​​​រង​សាលា​ដំបូង​​រាជធានីភ្នំពេញ ​បានធ្វើការ​​​ចោទប្រកាន់​​ពី​បទ​ផ្សាយ​ព័ត៌​មាន​​ប​ន្ត​​​មិន​ពិត​ និងបរិហារ​​កេរ្តិ៍ ដែលព្រឹត្តិ​បត្រ​​​ជា​ភាសា​អង់​គ្លេសនេះ​ដក​ស្រង់​សម្តី​​របស់​តំណាង​​រាស្ត្រ​​​គណបក្សសម រង្ស៊ី ​​មួយ​​​រូប គឺ​លោក​ហូរ ​វ៉ាន់ ដែល​បានប្រាប់​​កាសែត​នេះ ធ្វើ​ឱ្យ​​ប៉ះពាល់​ដល់មេ​បញ្ជាការ​​​​កង​ទ័ព​​ចំនួន​​​​២២​រូប ​​កាលពីថ្ងៃទី​២២ កញ្ញា ​​២០០៩​។

គេនៅ​ចាំបាន​​ថា នៅក្នុង​សំណុំរឿង​​បទ​ផ្សាយ​​ព័ត៌មាន​​បន្ត​មិនពិត និង​បរិហារ​កេរ្តិ៍​​ត្រូវ​បាន​​​ចៅក្រម​​​ជំនុំជម្រះ​​​ឱ្យដឹង​ថា ​​បើ​គ្មាន​អ្វីប្រែ​ប្រួល​​​​ទេ តុលាការ​​សាលា​ឧទ្ធរណ៍​​ត្រូវបើក​​សវនា​ការ​​​ជំនុំជម្រះ​​​កាត់ក្តី លើ​សំណុំរឿង​​​អ្នក​​កាសែតឌឹ​ឃែមបូឌា ​ដាលី​​ពីររូប​នៅរសៀលម៉ោង​​​២​ថ្ងៃ​ទី​​២៦ សីហា ​២០១១ នេះ ៕