ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជុំ​​គម្រោង​​​បែង​ចែក​ដីសង្គម​កិច្ច​​និងការអភិវឌ្ឍនៅសាលាខេត្ត

13 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ​​​កិច្ចប្រជុំបច្ចេកទេស​គម្រោង​បែងចែកដីសង្គមកិច្ច​ និងការអភិវឌ្ឍ​សេដ្ឋកិច្ច (LASED) បានប្រព្រឹត្តទៅ​កាល​ពី​ថ្ងៃទី២៤ និង២៥ សីហា នៅសាល​ប្រជុំសាលា​ខេត្ត ក្រោម​អធិបតីភាពលោកលន់ លឹមថៃ អភិ​បាល​រងខេត្តតំណាងឱ្យលោកហ៊ុន ណេង អភិ​បាល​ខេត្ត និងលោកជាម ប៉េងអា អនុប្រធាន​នាយក​ដ្ឋាន​

ខេត្តកំពង់ចាម ៖ ​​​កិច្ចប្រជុំបច្ចេកទេស​គម្រោង​បែងចែកដីសង្គមកិច្ច​ និងការអភិវឌ្ឍ​សេដ្ឋកិច្ច (LASED) បានប្រព្រឹត្តទៅ​កាល​ពី​ថ្ងៃទី២៤ និង២៥ សីហា  នៅសាល​ប្រជុំសាលា​ខេត្ត ក្រោម​អធិបតីភាពលោកលន់ លឹមថៃ អភិ​បាល​រងខេត្តតំណាងឱ្យលោកហ៊ុន ណេង អភិ​បាល​ខេត្ត និងលោកជាម ប៉េងអា អនុប្រធាន​នាយក​ដ្ឋាន​រដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ និងជាប្រធានក្រុមសម្របសម្រួលបច្ចេកទេសគំរោងបែងចែកដី សង្គមកិច្ច និងការអភិវឌ្ឍ ។​សិក្ខាកាមមកពីកំពង់ចាម កំពង់ធំ​ និងខេត្ត​ក្រចេះ​សរុបចំនួន១៣០នាក់ ឯស្ថាប័នពាក់ព័ន្ធមាន​តំណាង​ធនាគារពិភពលោក (World Bank)   អង្គការ GIZ និងអង្គការវឌ្ឍនភាព ។

លោកលន់ លឹមថៃ ថ្លែងថា កិច្ចប្រជុំនេះ​មាន​សារសំខាន់ និងមានផលប្រយោជន៍​ឆ្លុះ​បញ្ចាំង​ពីការចូលរួមសហការផ្លាស់ប្តូរ​យោបល់​ដកស្រង់បទពិសោធន៍ប្រមូល​ផ្តុំមតិ​យោបល់​រកចំណុចខ្លាំង និងចំណុចខ្សោយ ដើម្បី​ជាគន្លឹះ និងវិធានការដោះស្រាយលើ​ការងារដែល​បាន​អនុវត្តរយៈពេល២ឆ្នាំកន្លះកន្លងមក និងទិសដៅ​រយៈពេលខាងមុខ​រហូត​ដល់ឆ្នាំ២០១៣ ។  សម្ប​ទានដីសេដ្ឋកិច្ចជាយន្តការ​ផ្ទេរ​ដីឯកជនរបស់​រដ្ឋតាមផ្លូវច្បាប់សម្រាប់​គោល​បំណង​សង្គម​កិច្ច​ដល់ជនក្រីក្រដែល​គ្មានដីខ្វះដីសម្រាប់​សង់​លំនៅឋាន និងធ្វើកសិកម្ម​សម្រាប់​គ្រួសារ ។

សម្បទានដីសង្គមកិច្ចជាផ្នែកមួយរបស់អនុវិស័យនៃការបែងចែកដីដែលជាសសរ​មួយ​យ៉ាងសំខាន់នៃសសរទាំងបីក្នុងវិស័យដីធ្លី(រដ្ឋបាលដីធ្លី រៀបចំដែនដី និងបែងចែកដី)។ គំរោង (LASED) ជាគម្រោងមួយរបស់រាជ រដ្ឋភិបាលដែលមានរយៈពេលអនុវត្ត៥ឆ្នាំ (២០០៨ដល់២០១៣) ដែលកំពុងដំណើរ ការលើខេត្តចំនួន៣ គឺខេត្តកំពង់ចាម ក្រចេះ កំពង់ធំ រួមមានចំនួន៧ឃុំ ដែលមានផ្ទៃដីសរុប ៧.៦០០ហិកតា ស្មើនឹង១.៦១៤គ្រួសារ  ដោយ​​ឡែក នៅខេត្តកំពង់ចាមមានឃុំចំនួន១ គឺឃុំជាំក្រវៀន ស្រុកមេមត់ ដែលមានផ្ទៃដីចំនួន ៨៦៣,៦៥ហិកតា និងប្រជាពលរដ្ឋក្រីក្រ​ចំនួន​២៥០គ្រួសារកំពុងរស់នៅ និងប្រកប​មុខ​របរ​កសិកម្មលើផ្ទៃដីដែលបានបែងចែករួច ។

លោកជាម ប៉េងអា អនុប្រធាននាយកដ្ឋាន​រដ្ឋ​បាល​មូលដ្ឋានក្រសួងមហាផ្ទៃមាន​ប្រសាសន៍ថា ការផ្តួចផ្តើម​ឱ្យ​មានកិច្ចប្រជុំ​បច្ចេក​ទេសសំរាប់ខេត្តនីមួយៗ គឺមានសារសំខាន់​ដែលអនុញ្ញាតឱ្យមន្រ្តីអនុវត្តគម្រោង​ទាំង​អស់គ្រប់ជំនាញស្ថាប័នដែលស្ថិត​នៅក្នុង​អង្គ​ភាពដែលចំណុះឱ្យសាលាខេត្ត ហើយ​ក៏
ជា​ឱកាស​បានបែកចែកបទពិសោធន៍​នៃ​គម្រោងនោះផងដែរ ។

លោកបញ្ជាក់​បន្ថែម​ថា រូបលោក​បាន​មក​ជួប​លោកលន់ លឹមថៃ អភិបាលរងខេត្តលើក​ដំបូងដែលជាការមួយប្រឈមខ្លាំងណាស់  ​ហើយ​លោកអភិបាលខេត្ត​ប្តេជ្ញាចិត្ត​ម្តង​ហើយ​ម្តងទៀតរហូតដល់ធ្វើឱ្យឃុំជាំក្រវៀន នៅ​ស្រុក​មេមត់ទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ ។ ដោយឡែក​នៅក្នុងពេលខាង​មុខ​នេះ ក្រុម​បេសក​កម្មរបស់ធនាគារពិភពលោក(World Bank ) នឹងចុះមកវាយតម្លៃក្នុងការអនុ​វត្តគម្រោង​ដែល​មានរយៈពេល២ឆ្នាំកន្លះសម្រាប់ឆ្នាំ(២០១២-២០១៣) បន្តទៀត៕