ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គ​ការ​​បរិស្ថាន​​​​មួយ​ឃាត់​រថយន្ត​ដឹក​គ្រញូង​​​ឱ្យ​ប៉ូលិស​​បែរ​ជា​​លែង​បាត់

13 ឆ្នាំ មុន

ខេត្តឧត្តរ​មានជ័យ ៖ ​​​​រថយន្ត​​​កាម​រី​​ស៊េរី​ឆ្នាំ ៩៣មួយ​គ្រឿង​ពណ៌​ត្រេអីុ ​គ្មានស្លាកលេខ ​​ដឹកឈើ​គ្រញូង​ពេញ​ ធ្វើ​ដំណើរ​​​ចេញពី​ចំណុច​ប្រាសាទ​​​តា​ក្របី​​ឆ្ពោះ​​ទៅ​កាន់​ស្រុក​ ស្រីស្នំ ខណៈ​ទៅ​ដល់​​ឃុំ​ពង្រ​ ស្រុង​ចុង​កាល់​​​ ក៏​ត្រូវក្រុម​អង្គ​ការ​​ការ​ពារ​​ព្រៃ​ឈើ​​​ សត្វព្រៃ ​និងបរិស្ថាន ​​សហ​ការ​​​ជាមួយ​ក្រុ​ម​អ្នក​កា​សែត​​​ចាប់ឃាត់​​​ប្រគល់​

ខេត្តឧត្តរ​មានជ័យ ៖ ​​​​រថយន្ត​​​កាម​រី​​ស៊េរី​ឆ្នាំ ៩៣មួយ​គ្រឿង​ពណ៌​ត្រេអីុ ​គ្មានស្លាកលេខ ​​ដឹកឈើ​គ្រញូង​ពេញ​ ធ្វើ​ដំណើរ​​​ចេញពី​ចំណុច​ប្រាសាទ​​​តា​ក្របី​​ឆ្ពោះ​​ទៅ​កាន់​ស្រុក​ស្រីស្នំ ខណៈ​ទៅ​ដល់​​ឃុំ​ពង្រ​ ស្រុង​ចុង​កាល់​​​ ក៏​ត្រូវក្រុម​អង្គ​ការ​​ការ​ពារ​​ព្រៃ​ឈើ​​​ សត្វព្រៃ ​និងបរិស្ថាន ​​សហ​ការ​​​ជាមួយ​ក្រុ​ម​អ្នក​កា​សែត​​​ចាប់ឃាត់​​​ប្រគល់​
ទៅ​ឱ្យប៉ូលិស​ប៉ុសិ៍្ត​​រដ្ឋបាល​​​ ឃុំ​ពង្រ កាល​ពី​វេលា​​ម៉ោង​១២យប់​ថ្ងៃទី​២១ សីហា ​​កន្លង​ទៅ ​ប៉ុន្តែ​​ក្រោយ​មក​ក៏ត្រូវ​ប៉ូលិស​​ដោះលែង​​បាត់​។

មន្ត្រី​អង្គ​ការ​ការពារ​ព្រៃ​ឈើ​​ សត្វ​ព្រៃ ​និង​បរិស្ថាន​បានឱ្យ​​​ដឹងថា ​ក្រោយ​ពី​​​បាន​ទទួលព័ត៌​មាន​រាយ​ការណ៍​​តាម​ទូរ​ស័ព្ទ​ថា ​​​មាន​រថយន្ត​កាមរី ​​ស៊េរី​ឆ្នាំ​៩៣ ពណ៌​ត្រេអ៊ី១​គ្រឿង​​​ដឹក​ឈើគ្រញូង​​ពេញ​ចេញ​ពី​​ចំណុច​ប្រា​សាទ​​​តាក្របី លោកក៏​បាន​នាំកម្លាំង​អង្គ​ការ​​ និងស​ហការ​​ជា​មួយក្រុម​​​អ្នកកាសែត​​មួយ​ចំនួន​​ចុះ​ទៅ​ចាប់​ឃាត់​រថ​យន្ត​​នោះ​ ។ លុះ​នៅ​វេលាម៉ោង​១២យប់ថ្ងៃ​ទី២១ សីហា ក៏​ឃើញ​រថយន្ត​មក​ដល់​​ចំណុច​ខាង​លើ​​ទើប​ធ្វើ​ការ​​ស្ទាក់​​ឃាត់​​ ស្រាប់តែ​​អ្នកបើកបរ​​​ឈប់​រថយន្ត​នោះ រួចស្ទុះ​​រត់​គេច​ខ្លួន​បាត់តែម្តង នៅ​សល់​តែ​រថយន្ត និង​ឈើ​គ្រញូង​​​ពេញក្នុង​រថ​យន្ត ។

មន្ត្រី​ដដែលបន្ត​ទៀត​ថា ​ដោយ​ឃើញ​​បែប​នេះ​​ ក៏នាំគ្នា​រុញ​រថ​យន្ត​​​ដែលដឹកឈើ​គ្រញូង​នោះ​យ​កទៅ​ផ្ញើ​​​នៅ​ប៉ុសិ៍្ត​​​រដ្ឋ​បាល​ពង្រដែល​ស្ថិត​នៅ​​​ក្បែរ​​​នោះ​សិន រង់​ចាំ​​ថ្ងៃស្អែក សឹមរួមគ្នា​ធ្វើកំណត់​ហេតុ​​​រួចបញ្ជូន​ទៅ​ប្រគល់​​ឱ្យជំនាញ​​​រដ្ឋ​បាល​​ព្រៃ​ឈើ ។ ​​លុះព្រឹក​ឡើងថ្ងៃ​ទី២២ សីហា ក្រុម​អ្នក​ចាប់​​​បាននាំ​គ្នា​​ទៅ​​ប៉ុស្តិ៍​ឃុំ​​​ពង្រ ស្រាប់​តែ​បាត់​មិន​ឃើញ​រថយន្ត​​ដឹកឈើ​គ្រញូង​នោះ​​ លុះ​​សាកសួរ​ទៅ​​​មន្ត្រីប៉ុសិ៍្ត​ត្រូវ​បាន​ប្រាប់​ថា រថយន្ត​ដឹក​​ឈើ​នោះ​ត្រូវ​ទា​ហាន​​នាំគ្នា​មក​ភ្ជង់​​យក​ទៅ​បាត់​ហើយ​។
ទាក់​ទិន​នឹង​ហេតុការណ៍​​នេះ មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​​​ពីលោកជាវ ហុង ​​នាយ​ប៉​ុសិ៍្ត​ឃុំពង្រ​បាន​ទេ រយៈ​ពេល​៤​ថ្ងៃ​មក​ហើយ៕