ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្មួយសាច់ថ្លៃ​​ឃើញ​ម្តាយមីង​ពីក្រោយ​​កំពុងឱនឈ្ងោក​ស្ទុះទៅចាប់​រំលោ.ភ​

13 ឆ្នាំ មុន

​ខេត្ត​ពោធិ៍សាត់​​ ៖ ​​យុវជ​នម្នាក់​​​ឃើញ​​​ម្តាយ​មីង​​ពីក្រោយ​​កំពុង​​ឱន​លើ​ភ្លឺស្រែ​ម្នាក់​ ឯង ​រាង​ទំនង​ ក៏​កំរើក​​អារម្មណ៍​​ផ្លូវ​​ភេទស្ទុះ​​​ទៅ​ចាប់​ឱប​ពីក្រោយ​ប៉ុនប៉ង​រំលោ.ភ​ តែ​មិន​បាន​​​សម្រេច​​​ក៏ត្រូវ​ម្តាយ​​មីង​ប្តឹង​ប៉ូលិស​​ឱ្យឃាត់​​ខ្លួន​ តែម្តង​។ ​ករណី​​​ប៉ុនប៉ង​​​​រំលោ.ភ​​​​សេពសន្ថវៈ​​នេះកើត​ឡើង​​​កាល​ពីថ្ងៃទី​​២៤ សីហា ​​​​២០១១ វេលាម៉ោង​​៨​និង​​​

ខេត្ត​ពោធិ៍សាត់​​ ៖ ​​យុវជ​នម្នាក់​​​ឃើញ​​​ម្តាយ​មីង​​ពីក្រោយ​​កំពុង​​ឱន​លើ​ភ្លឺស្រែ​ម្នាក់​ឯង ​រាង​ទំនង​ ក៏​កំរើក​​អារម្មណ៍​​ផ្លូវ​​ភេទស្ទុះ​​​ទៅ​ចាប់​ឱប​ពីក្រោយ​ប៉ុនប៉ង​រំលោភ​តែ​មិន​បាន​​​សម្រេច​​​ក៏ត្រូវ​ម្តាយ​​មីង​ប្តឹង​ប៉ូលិស​​ឱ្យឃាត់​​ខ្លួន​តែម្តង​។ ​ករណី​​​ប៉ុនប៉ង​​​​រំលោភ​​​​សេពសន្ថវៈ​​នេះកើត​ឡើង​​​កាល​ពីថ្ងៃទី​​២៤ សីហា ​​​​២០១១ វេលាម៉ោង​​៨​និង​​​២០នាទីព្រឹក​នៅ​ចំណុច​​ទំនប់​​តា​​ហ៊ុំ ភូមិ​ត្រពាំង​ស្នួល ឃុំស្វាយ​​ស ស្រុក​ក្រគរ ​។

ប៉ូលិស​​​ឱ្យ​ដឹង​ថា ​យុវជន​​​ស្ទាវ​ឡើង.ក​​នេះ​ឈ្មោះ​​ស៊ឹម ​សៅ អាយុ​​​២១​ឆ្នាំ ​ឯ​នារី​​រងគ្រោះ​​​ដែល​ត្រូវ​​ជាម្តាយ​​មីង​ឈ្មោះ​ ច.ហ ​អាយុ​​​៣០​ឆ្នាំ ​​មានប្តី និងកូន​​ចំនួន​​​៤នាក់ រស់នៅភូមិ​-ឃុំ​កើត​​​ហេតុជាមួយគ្នា ។ ​ការ​ឃាត់ខ្លួន​​​ជនសង្ស័យ​​​​តាម​ពាក្យ​​​បណ្តឹង​របស់​​ម្តាយ​មីងដែល​បានចោទ​ប្រកាន់​​ថា​​ កាលពីព្រឹក​​ថ្ងៃទី​​២៤ សីហា  ២០១១ នោះ ខណៈ​ពេលគាត់​កំពុង​​ឱន​​​បិទ​ទំនប់​​​​ភ្លឺ​ស្រែ​​ស្រាប់តែ​​ឈ្មោះ​​សៅ ដែលត្រូវ​​ជា​ក្មួយ​ថ្លៃ ​ដើរ​មក​​ក្បែរ​ឈរ​​​មើល​រួច​ហើយ​​​បានហក់ឱប​​ចង្កេះ ពីក្រោយ​សុំ​រួម​រ័ក​។

ទោះបី​គាត់​ខំប្រកែក​​យ៉ាង​ណា​ក៏ឈ្មោះ​​សៅ នៅតែ​ចាប់​ឱប​​​​ផ្តួល​ក្នុងទឹក​បំរុង​​សម្រាត​​​ខោ​រំលោភ​ តែ​គាត់​ប្រាប់​ថា ចាំ​ទៅ​​​លើ​គោក​វិញ ។ ​លុះឡើង​​​​ទៅលើ​គោក ខណៈ​ពេល​​ឈ្មោះ​សៅ ​ស្រាត​ខោ​​​ឃើញប្រដាប់ភេទ​​​ឡើង​រឹងប៉ោង​​​​ទល់​​ខោ​លីអូនោះ គាត់​ក៏​ចាប់​កន្ត្រាក់​​មួយទំហឹង​​​បណ្តាល​ឱ្យ​ដួលអុកគូទ ហើយ​​ក៏​រត់​​ទៅ​ផ្ទះប្តឹង​​សមត្ថ​​កិច្ច​​​តែម្តង​៕